ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ចប់​ព្រឹត្តិការណ៍​រត់​ម៉ា​រ៉ា​តុង​ទីក្រុង​តូ​ក្យូ ដោយ​ភាព​ស្ងប់ស្ងាត់ ព្រោះ​គ្មានអ្នកគាំទ្រតាមដងផ្លូវ

4 ឆ្នាំ មុន

ព្រឹត្តិការណ៍​រត់​ម៉ា​រ៉ា​តុង​ក្នុង​ទីក្រុង​តូ​ក្យូ បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​នោះ បាន​បញ្ចប់​ទៅ​តាម​ការ​គ្រោងទុក ក្រោម​រូបភាព​ស្ងប់ស្ងាត់​បំផុត ដោយ​គ្មាន​វត្តមាន​អ្នកគាំទ្រ​តាម​ដងផ្លូវ​ឡើយ​។ ក្នុង​ព្រឹត្តិការណ៍​នេះ មាន​អ្នក​រត់ប្រណាំង​ត្រឹមតែ​ពីរ​ទៅ​បី​រយ​នាក់​ប៉ុណ្ណោះ ដោយសារ​តែ​ការ​ផ្ទុះ​ឡើង​នៃ​វីរុស Covid-19 ខណៈ​ការ​ប្រកួតប្រជែង​ដ៏​ធំ​នេះ​ជា​ធម្មតា…

ព្រឹត្តិការណ៍​រត់​ម៉ា​រ៉ា​តុង​ក្នុង​ទីក្រុង​តូ​ក្យូ បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​នោះ បាន​បញ្ចប់​ទៅ​តាម​ការ​គ្រោងទុក ក្រោម​រូបភាព​ស្ងប់ស្ងាត់​បំផុត ដោយ​គ្មាន​វត្តមាន​អ្នកគាំទ្រ​តាម​ដងផ្លូវ​ឡើយ​។

ក្នុង​ព្រឹត្តិការណ៍​នេះ មាន​អ្នក​រត់ប្រណាំង​ត្រឹមតែ​ពីរ​ទៅ​បី​រយ​នាក់​ប៉ុណ្ណោះ ដោយសារ​តែ​ការ​ផ្ទុះ​ឡើង​នៃ​វីរុស Covid-19 ខណៈ​ការ​ប្រកួតប្រជែង​ដ៏​ធំ​នេះ​ជា​ធម្មតា បាន​ទាក់ទាញ​អ្នកចូលរួម​ជាង ៣៨.០០០​នាក់​។ ក្រុម​មន្ត្រី រួម​ទាំង​បុគ្គលិក​ស្ម​គ្រ័​ចិត្ត និង​អ្នក​ប្រកួតប្រជែង​ទាំងអស់ ត្រូវ​បាន​គេ​ចែក​ម៉ាស់​ការពារ និង​ទឹក​លាង​សំអាត​ដៃ​។

ងាក​មក​កាន់ការ​ប្រកួត​វិញ កីឡាករ​មក​ពី​ប្រទេស​អេ​ត្យូ​ពី Birhanu Legese បាន​ឈ្នះ​ការ​ប្រណាំង​ផ្នែក​បុរស ដែល​ឆ្នាំ​ទី​២​ជាប់​ៗ​គ្នា​របស់​គេ ដោយ​ប្រើ​ពេល​២​ម៉ោង៤​នាទី និង ១៥​វិនាទី ខណៈ​កីឡា​ការ​នី Lonah Chemtai Salpeter របស់​ប្រទេស​អ៊ី​ស្រា​អែ​ល​ជា​អ្នក​ឈ្នះ​ការ​ប្រណាំង​ផ្នែក​នារី ដោយ​ចំណាយពេល ២​ម៉ោង ១៧​នាទី និង ៤៥​វិនាទី​។

សូម​បញ្ជាក់​ថា ទីក្រុង​តូ​ក្យូ នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​កីឡា​អូ​ឡាំ​ពិ​ក​ឆ្នាំ​២០២០ ដែល​នឹង​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​២៤ កក្កដា ដល់​ថ្ងៃ​ទី​៩ សីហា ខណៈ​ដែល​ការ​ពិភាក្សា​ជុំវិញ​ជោគវាសនា​នៃ​ព្រឹត្តិការណ៍​នេះ​កំពុង​ត្រូវ​បាន​បន្ត ស្រប​ពេល​ដែល​ប្រទេស​ជប៉ុន កំពុង​ជួប​វិ​ប​តិ្ត​ដោយសារ​តែ​វីរុស Covid-19 ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ