ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Cristiano Ronaldo កំពុងស្ថិត​ក្នុង​ការ​​តាមដាន​ដោយ​ក្រុម​គ្រូពេទ្យ

4 ឆ្នាំ មុន

Cristiano Ronaldo ស្ថិត​ក្នុង​ចំណោម​កីឡាករ Juventus ដែល​ត្រូវ​តាមដាន​ដោយ​ក្រុម​គ្រូពេទ្យ ក្រោយផ្ទុះ​​វីរុស Covid-19 ។ យោង​តាម​របាយការណ៍​ពី The…

Cristiano Ronaldo ស្ថិត​ក្នុង​ចំណោម​កីឡាករ Juventus ដែល​ត្រូវ​តាមដាន​ដោយ​ក្រុម​គ្រូពេទ្យ ក្រោយផ្ទុះ​​វីរុស Covid-19 ។

យោង​តាម​របាយការណ៍​ពី The Sun បានឱ្យ​ដឹង​ថា​ ក្រុមកីឡាករ​ Juventus កំពុង​ស្ថិត​ក្រោម​ការ​តាមដាន​ពី​ក្រុម​គ្រូពេទ្យ និង​បាន​សម្រេច​លុប​ចោលការ​ហ្វឹកហាត់​ទាំងអស់ ខណៈ​ដែល​ក្រុម​យុវជន​អាយុ​ក្រោម ២៣​ឆ្នាំ​របស់​ពួក​គេ​ទាំងអស់ ត្រូវ​ដាក់ឱ្យ​នៅ​ដាច់​ដោយឡែក​ពី​គេ ដើម្បី​ធ្វើការ​តាមដាន​ដោយសារ​ការ​ភ័យ​ខ្លាច​នៃ​វីរុស COVID-19 ។

​សូមរំលឹក​​ថា កាលពី​ប៉ុន្មាន​ថ្ងៃមុន ​ក្លិប US Pianese នៅ​លី​គ Serie C ដែល​មាន​កីឡាករ​បី​នាក់ រួម​ទាំង​មន្ត្រី​ក្លិប​ត្រូវ​បាន​ធ្វើតេស្ត​ថា មាន​សញ្ញា​វិជ្ជមាន​ចំពោះ​វីរុស​ថ្មី​នេះ​។ ស្រប​ពេល​ដែល​ក្រុម Juventus U23 ធ្លាប់​បាន​លេង​ជាមួយ​ក្រុម​នេះ ខណៈ​ដែល​សមាជិក​ក្នុង​ក្រុម Juventus U23 ខ្លះ បាន​ចូលរួម​ការ​ហ្វឹកហាត់​ជាមួយ​ក្រុម​ឈុត​ធំ ដែល​មាន​តារា​ឆ្នើម Cristiano Ronaldo ក្នុង​នោះ​ផង​ដែរ​។

រហូត​មក​ដល់​ពេល​នេះ គ្មាន​កីឡាករ​ណា​ម្នាក់​ក្នុង​ក្រុម Juventus រក​ឃើញ​ថា​មាន​រោគ​សញ្ញា​នៃ​វីរុស Covid-19 នោះ​ទេ​។ ប៉ុន្តែ​ការ​ហាមឃាត់​នេះ នឹង​ត្រូវ​បន្ត​រហូត​ដល់​មានការ​ជូនដំណឹង​បន្ថែម​ទៀត៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ