ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សភាម៉ាឡេស៊ីនឹងធ្វើការជ្រើសរើសនាយករដ្ឋមន្រ្តីថ្មី​ នៅថ្ងៃនេះ​

4 ឆ្នាំ មុន

សមាជិក​សភា​ម៉ា​ឡេ​ស៊ី​នឹង​ជួប​គ្នា​នៅ​ថ្ងៃ​ច័ន្ទ​នេះ ដើម្បី​ដោះស្រាយ​ភាព​ជាប់​គាំង​នយោបាយ​របស់​ប្រទេស បន្ទាប់​ពី​ព្រះមហាក្សត្រ ​មិន​បាន​រក​ឃើញ​បេក្ខជន​ណាមួយ​ដែល​មាន​សំឡេង​ភាគច្រើន​ច្បាស់លាស់ ដើម្បី​ក្លាយជា​នាយក​រដ្ឋមន្ត្រី​បន្ទាប់​។ ការ​បោះ​ឆ្នោត​បណ្តោះអាសន្ន​នឹង​ត្រូវ​គេ​សម្រេច ប្រសិនបើ​គ្មាន​នរណា​ម្នាក់​ទទួល​បានការ​គាំទ្រ​ភាគច្រើន​ពី​សមាជិក​សភ ២២២​រូប នៅ​ថ្ងៃ​ទី​២ ខែមីនា…

សមាជិក​សភា​ម៉ា​ឡេ​ស៊ី​នឹង​ជួប​គ្នា​នៅ​ថ្ងៃ​ច័ន្ទ​នេះ ដើម្បី​ដោះស្រាយ​ភាព​ជាប់​គាំង​នយោបាយ​របស់​ប្រទេស បន្ទាប់​ពី​ព្រះមហាក្សត្រ ​មិន​បាន​រក​ឃើញ​បេក្ខជន​ណាមួយ​ដែល​មាន​សំឡេង​ភាគច្រើន​ច្បាស់លាស់ ដើម្បី​ក្លាយជា​នាយក​រដ្ឋមន្ត្រី​បន្ទាប់​។ ការ​បោះ​ឆ្នោត​បណ្តោះអាសន្ន​នឹង​ត្រូវ​គេ​សម្រេច ប្រសិនបើ​គ្មាន​នរណា​ម្នាក់​ទទួល​បានការ​គាំទ្រ​ភាគច្រើន​ពី​សមាជិក​សភ ២២២​រូប នៅ​ថ្ងៃ​ទី​២ ខែមីនា ដើម្បី​ក្លាយជា​នាយក​រដ្ឋមន្ត្រី​នោះ​ទេ​។

គណបក្ស​អង្គការ​រួបរួម​ជាតិ​ម៉ា​ឡេ (The United Malays National Organization) ដែល​ជា​គណបក្សប្រឆាំង​ធំ​ជាងគេ បាន​ប្រាប់​មេដឹកនាំ​របស់​ខ្លួន ឱ្យ​ត្រៀម​សម្រាប់​ការ​បោះ​ឆ្នោត​ដោយ​ស្នើ​ថា សមាជិក​សភា​របស់​ពួក​គេ​នឹង​មិន​ប្រមូលផ្តុំ​នៅ​ពីក្រោយ​បេក្ខជន​ណាមួយ នៅ​ស​ប្តា​ហ៍​ក្រោយ​ដែល​មិនមែន​ជា​សមាជិក​របស់​ពួក​គេ​នោះ​ទេ​។

ថ្ងៃ​ផុតកំណត់​នៅ​ថ្ងៃ​ច័ន្ទ នឹង​កំណត់​ឆាក​សម្រាប់​ភាព​វឹកវរ​នយោបាយ​ជា​ច្រើន​ថ្ងៃ​ទៀត ខណៈ​ដែល​គណ​បក្ស​នីមួយ​ៗ​ខិតខំ​ធ្វើ​អ្វី​គ្រប់យ៉ាង​ដើម្បី​អាច​ទទួល​ការ​គាំទ្រ​។ ការ​គ្រប់គ្រង​នៃ​សេដ្ឋកិច្ច ដែល​កំពុង​កើនឡើង​ក្នុង​ល្បឿន​យឺត​បំផុត​ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​ដោយ​លោក Mahathir បាន​ប្រកាស​កាលពី​ថ្ងៃ​ព្រហស្បតិ៍​នូវ​កញ្ចប់​ថវិកា​ចំនួន ២០​ពាន់​លាន​រីង​ហ្គី​ដ ដែល​ស្មើនឹង ៤.៨​ពាន់​លាន​ដុល្លារ ដើម្បី​ឆ្លើយ​តប​នឹង​ផល​ប៉ះពាល់​នៃ​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​កូ​រ៉ូ​ណា​ថ្មី​។

គួរ​បញ្ជាក់​ផង​ដែរ​ថា លោក​អតីត​នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី Mohamad Mahathir ទើបតែ​បាន​លា​លែង​ពី​តំណែង ប៉ុន្តែ​ត្រូវ​បាន​តែងតាំង​ដោយ​ព្រះមហាក្សត្រ​ជា​នាយក​រដ្ឋមន្ត្រី​បណ្តោះអាសន្ន​រហូត​ដល់​មាន​មេដឹកនាំ​ថ្មី​លេច​ចេញ​មក​។ លោក​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា លោក​នឹង​វិល​ត្រឡប់​មក​កាន់​អំណាច​វិញ ប្រសិនបើ​សមាជិក​សភា​នឹង​គាំទ្រ​លោក ហើយ​ចង់ឱ្យ​មាន​រដ្ឋាភិបាល​ដែល​មិន​កាន់ជើង​គណបក្ស​ណា​មួយ៕ ប្រភព៖ bangkokpost

អត្ថបទសរសេរ ដោយ