ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​ផលិត​ម្សៅ​ទឹកដោះគោ​អូស្ត្រាលី​​ម៉ាក Royal Ausnz ធ្វើ​ពិធី​ជួបជុំ​អ្នក​ចែកចាយ និង​ប្រកាស​អ្នកតំណាង​ផលិតផល

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន Royal Platinum ដែល​ក្រុមហ៊ុន​ចែកចាយ​ម្សៅ​ទឹកដោះគោ​អូស្ត្រាលី ម៉ាក រ៉ូ​យ៉ា​ល់ អ័ស (Royal…

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន Royal Platinum ដែល​ក្រុមហ៊ុន​ចែកចាយ​ម្សៅ​ទឹកដោះគោ​អូស្ត្រាលី ម៉ាក រ៉ូ​យ៉ា​ល់ អ័ស (Royal Ausnz) ប្រចាំ​ព្រះរាជ​ណា​ចក្រ​កម្ពុជា បាន​រៀបចំ​កម្មវិធី​ជួបជុំ​តំណាង​ចែកចាយ​ទូ​ទាំង​ប្រទេស និង​ពិធី​ប្រកាស​អ្នកតំណាង​ផលិតផល (Brand Ambassador) នៅ​សណ្ឋាគារ សូ​ហ្វី​តែ​ល ភូ​គី​ត្រា កាលពី​ថ្ងៃ​ទី​២៩ ខែកុម្ភៈ ឆ្នាំ​២០២០ ក្រោម​អធិបតីភាព ឯកឧត្តម Pablo Kang ឯកអគ្គរដ្ឋទូត​អូស្ត្រាលី​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា តំណាង​​រោងចក្រ​ប្រទេស​អូស្ត្រាលី និង​ភ្ញៀវ​កិត្តិយស​ដែល​ជា​ដែ​គូ​ពាណិជ្ជកម្ម ព្រមទាំង​តំណាង​សាខា​ចែកចាយ​ផលិតផល​ម្សៅ​ទឹកដោះគោ និង​ទឹកដោះពពែ​ម៉ាក រ៉ូ​យ៉ា​ល់ អ័ស ប្រកបដោយ​បរិយាកាស​រីករាយ មាន​ទំនុកចិត្ត​ខ្ពស់ និង​អធិកអធម​បំផុត ។

នៅ​ក្នុង​កម្មវិធី​នា​ថ្ងៃ​នោះ ក្រុមហ៊ុន​ក៏​បាន​ប្រកាស​ជា​ផ្លូវការ​ផង​ដែរ នូវ​អ្នកតំណាង​ផលិតផល Royal Ausnz គឺ​លោកស្រី នាង សុ​វត្ថា​ណា ហៅ DJ Nana ដែល​ជា​ពិធី​ការិនី​ល្បីឈ្មោះ​មាន​ចំណេះ​ដឹង និង​មាន​ប្រជាប្រិយភាព​ខ្ពស់​មួយ​រូប​ដែល​ភាគច្រើន​ត្រូវ​បាន​គេ​ស្គាល់​តាម​រយៈ​ការ​ផលិតកម្ម​វិធី​វិទ្យុ និង​វី​ដេ​អូ​អប់រំ​ខ្លី​ៗ​ជំនួយ​ដល់​ការ​អភិវឌ្ឍន៍​ខ្លួន ការ​ថែរក្សារ​សុខភាព និង​ការ​ដោះ​ស្រាយ​វិបត្តិ​ផ្សេង​ៗ​ផង​ដែរ ។ បន្ទាប់​ពី​ក្លាយ​ខ្លួន​ទៅ​ជា​អ្នកតំណាង​ផលិតផល Royal Ausnz ហើយ​លោកស្រី​នឹង​បន្ត​ចែករំលែក​ចំណេះដឹង និង​បទ​ពិសោធន៍​ទាក់ទង​នឹង​ការ​ពពោះ ការ​ថែរក្សា​សុខភាព ក៏​ដូច​ជា​អាហារ​រូប​ត្ថ​ម្ភ​មាតា និង​ទារក ដើម្បី​ជា​ប្រយោជន៍​ដល់​សារ​ធា​ណ​ជន​ផង​ដែរ ។

លោក ជា ស៊ុន​សុ​ព៌​ណ នាយក​គ្រប់គ្រង​ក្រុមហ៊ុន Royal Platinum បានឱ្យ​ដឹង​ថា ចាប់តាំងពី​ឈាន​ជើង​ចូល​ទីផ្សារ​កាលពី​ឆ្នាំ​២០១៤ រហូត​មក​ដល់​ពេល​ប​ច្នុ​ប្បន្ន​នេះ ម្សៅ​ទឹកដោះគោ​ម៉ាក រ៉ូ​យ៉ា​ល់ អ័ស ទទួល​បាន​ទំនុកចិត្ត និង​ការ​ទទួលស្គាល់​ពី​អតិថិជន​ថា ជា​ម្សៅ​ទឹកដោះគោ​ដែល​គុណភាព​ល្អ មានគុណ​តម្លៃ​អាហារ​រូប​ត្ថ​ម្ភ​ខ្ពស់​មួយ ។ លោក​បានឱ្យ​ដឹង​ទៀត​ថា ការ​ចូលរួម​ផ្តល់​កិត្តិយស​ពី​សំណាក់​ឯកអគ្គរាជទូត​អូស្ត្រាលី​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បង្ហាញ​ពី​ការ​យកចិត្តទុកដាក់ និង​ការ​គាំទ្រ​ដល់​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ ហើយ​ក៏​ផ្តល់​ជា​ទំនុកចិត្ត​ខ្ពស់​បំផុត​មួយ​ដល់​អតិថិជន​ក៏​ដូច​តំណាង​ចែកចាយ​ម៉ាក​ផលិតផល Royal Ausnz ផង​ដែរ ។

ឯកឧត្តម Pablo Kang ឯកអគ្គរដ្ឋទូត​អូស្ត្រាលី​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា បាន​សម្តែង​ការ​អបអរសាទរ​ចំពោះ​ភាព​រីក​ចម្រើន​នៃ Royal Ausnz ដែល​ជា​ម៉ាក​ផលិតផល​សុទ្ធ​មួយ​របស់​អូស្ត្រាលី នៅ​ប្រទេស​កម្ពុជា ក៏​ដូច​នៅ​ទីផ្សារ​ពិភពលោក ហើយ​អូស្ត្រាលី​នឹង​បង្ក​លក្ខណៈ​ងាយ​ស្រួល ដើម្បី​រួមចំណែក​អភិវឌ្ឍន៍​ទីផ្សារ​ក៏​ដូច​ជា ជំរុញ​ការ​ផលិត​ម្សៅ​ទឹកដោះគោ​ដែល​មានគុណ​ភាព​ខ្ពស់​បំផុត ។

ចំពោះ​លោក Michael Butler ដែល​ជា​តំណាង​រោងចក្រ​ផលិត​ម្សៅ​ទឹកដោះគោ រ៉ូ​យ៉ា​ល់ អ័ស​នៅ​ប្រទេស​អូស្ត្រាលី បានឱ្យ​ដឹង​ដែរ​ថា រាល់​ផលិតផល​នីមួយ​ៗ​របស់​ក្រុមហ៊ុន​ត្រូវ​បាន​ផលិត​ពី​ទឹកដោះគោ​ស្រស់ (​ព្រោះ​ក្រុមហ៊ុន​មាន​កសិដ្ឋាន​ចិញ្ចឹម​គោ​ផ្ទាល់​) ដោយ​ប្រើ​បច្ចេកវិជ្ជា ទំនើប​ឈ្មោះ​ថា Wet Blending Technology ក្រោម​ការ​ត្រួតពិនិត្យ​យ៉ាង​ហ្មត់ចត់​របស់​ប្រទេស​អូស្ត្រាលី ដែល​ជា​ប្រទេស​ល្បី​ខាង​ម្សៅ​ទឹកដោះគោ និង​ជា​ប្រទេស​ដែល​មាន​សុ​វត្តិភាព​ចំណី​អាហារ​ខ្ពស់​បំផុត​មួយ​ក្នុង​ពិភពលោក ។

គិត​មក​ដល់​បច្ចុប្បន្ន​នេះ រ៉ូ​យ៉ា​ល់ អ័ស មាន​ផលិតផល​ម្សៅ​ទឹកដោះគោ​សម្រាប់​មនុស្ស​គ្រប់​វ័យ​ដូច​ជា ៖ ម្សៅ​ទឹកដោះគោ​សម្រាប់​ទារក កុមារ មនុស្ស​ពេល​វ័យ មនុស្ស​ចាស់ និង​សម្រាប់​ស្ត្រី​ពពោះ ហើយ​នៅ​ពេល​ថ្មី​ៗ​នេះ ក្រុមហ៊ុន​បាន​ផលិត​ម្សៅ​ទឹកដោះពពែ​មួយទៀត​សម្រាប់​ទារក និង​កុមារ​ដែល​មាន​ប្រតិកម្ម​ជាមួយ​ទឹកដោះគោ ទារក និង​កុមារ​ដែល​មាន​ប្រព័ន្ធ​រំលាយ​អាហារ​ខ្សោយ និង​ទារក ឬ​កុមារ​ដែល​កើត​មិន​គ្រប់​ខែ មិន​គ្រប់​គីឡូ​ជាដើម ។

លើស​ពី​នេះ​ទៀត ក្រុមហ៊ុន​កំពុង​អភិវឌ្ឍន៍ និង​ផលិត​នូវ​ផលិតផល​ថ្មី​មួយ​ចំនួន​ទៀត​ដូច ម្សៅ​ទឹកដោះគោ​សម្រាប់​ថែរក្សា​សម្រស់​ស្ត្រី ទឹក​គ្មាន​ជាតិ​រ៉ែ​សម្រាប់​ឆុង​ម្សៅ​ទឹកដោះគោ និង វីតាមីន​សម្រាប់​ទារក និង​កុមារ​ជា​ច្រើន​ប្រភេទ​ដែល​នឹង​មាន​លើ​ទីផ្សា​ឆាប់​ៗ​ខាង​មុខ​នេះ ។

ឆ្លៀត​ក្នុង​ឱកាស​នេះ ក្រុមហ៊ុន និង​តំណាង​រោងចក្រ​ផលិត​នៅ​ប្រទេស​អូស្ត្រាលី សូម​ថ្លែងអំណរ​គុណ​​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​ឯកឧត្តម Pablo Kang ឯកអគ្គរដ្ឋទូត​អូស្ត្រាលី​ប្រចាំ​ព្រះរាជា​ណាចក្រ​កម្ពុជា ចំពោះ​វត្តមាន​របស់​លោក​កម្មវិធី​នេះ និង​អគុណ លោក លោកស្រី​ដែល​ជា​តំណាង​ចែកចាយ Royal Ausnz ទាំងអស់​ចំពោះ​ការ​គាំទ្រ និង​កិច្ចសហការ​ល្អ​ដែល​ជួយ​ជំរុញ​ដល់​ការ​លូតលាស់​របស់​ម៉ាក​ផលិតផល​អូស្ត្រាលី​មួយ​នេះ ។

ក្រុមហ៊ុន​ក៏​សូម​ថ្លែងអំណរគុណ​ដល់​លោកស្រី នាង សុ​វត្ថា​ណា និង​ស្វាមី ដែល​បាន​ជ្រើសរើស​យក​ម្សៅ​ទឹកដោះគោ រ៉ូ​យ៉ា​ល់ អ័ស មក​ប្រើប្រាស់ និង​ធ្វើ​ជា​តំណាង​ផលិតផល​ផ្ទាល់​ផង​ដែរ ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ