ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លឿនម៉្លេះ! បុកម៉ូតូកង់បីមិនអស់ចិត្ត ទៅពន្លះរទេះមីឆាទៀត​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ខណៈ​រ៉ឺ​ម៉ក​កង់​បី​មួយ​គ្រឿង​បត់​ត្រឡប់​ក្រោយ ស្រាប់តែ​ត្រូវ​រថយន្ត​ដឹក​មាន់​មួយ​គ្រឿង​បុក​រះ បណ្តាល​ឱ្យ​រង​របួសធ្ងន់​ស្រាល​៤​នាក់ បន្ទាប់​មក​រថយន្ត​ក៏​ជ្រុល​ទៅ​បុក​រទេះ​លក់​មីឆា​នៅ​ចិញ្ចើម​ផ្លូវ​ទៀត បណ្តាល​ឱ្យ​រង​ការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ ។ ហេតុការណ៍​ខាងលើ​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​ឈាន​ចូល​ថ្ងៃ​ទី​២ ខែមីនា…

រាជធានី​ភ្នំពេញ ៖ ខណៈ​រ៉ឺ​ម៉ក​កង់​បី​មួយ​គ្រឿង​បត់​ត្រឡប់​ក្រោយ ស្រាប់តែ​ត្រូវ​រថយន្ត​ដឹក​មាន់​មួយ​គ្រឿង​បុក​រះ បណ្តាល​ឱ្យ​រង​របួសធ្ងន់​ស្រាល​៤​នាក់ បន្ទាប់​មក​រថយន្ត​ក៏​ជ្រុល​ទៅ​បុក​រទេះ​លក់​មីឆា​នៅ​ចិញ្ចើម​ផ្លូវ​ទៀត បណ្តាល​ឱ្យ​រង​ការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ ។

ហេតុការណ៍​ខាងលើ​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​ឈាន​ចូល​ថ្ងៃ​ទី​២ ខែមីនា ឆ្នាំ​២០២០ នៅ​ចំណុច​ស្តុ​ប​ទួល​ពង្រ តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

រថយន្ត​មួយ​គ្រឿង​ដឹក​មាន់​ខាងលើ​ជា​រថយន្ត​ប្រភេទ​កូរ៉េ ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស ពាក់​ស្លាក​លេខ កណ្តាល ៣A-១៧៦៥ អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ ។ ចំណែក​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​មួយ​គ្រឿង អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​មនុស្ស​ចំនួន​៥​នាក់​ជិះ​លើ​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​មួយ​គ្រឿង ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ហើយ​បត់​ត្រឡប់​ក្រោយ​វិញ​នៅ​ចំណុច​ស្តុ​ប​ទួល​ពង្រ ស្រាប់តែ​មាន​រថយន្ត​ដឹក​មាន់​មួយ​គ្រឿង​ខាងលើ បើក​ក្នុង​ល្បឿន​យ៉ាង​លឿន​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​បាន​បុក​រ៉ឺ​ម៉ក​កង់​បី​ពីក្រោយ បណ្តាល​ឲ្យ​អ្នក​ជិះ​លើ​រ៉ឺ​ម៉ក​កង់​បី​រង​របួសធ្ងន់​២​នាក់​និង​ស្រាល​២​នាក់ ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា បន្ទាប់​មក​រថយន្ត​បង្ក​ខាងលើ​បាន​រ៉េ​ចង្កូត​ទៅ​ផ្នែក​ខាងស្តាំ ឡើង​ខឿន​ចិញ្ចឹម​ផ្លូវ បុក​រទេះ​លក់​មីឆា និង​តុ​កៅ​បណ្តាល​ឲ្យ​រង​ការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ ហើយ​រថយន្ត​បង្ក​បើក​បាន​ប្រមាណ​ជាង​២០​ម៉ែត្រ ហើយ​អ្នកបើកបរ​ក៏​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល ។

តាម​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ភ្លាម​ៗ​នោះ ជន​រង​គ្រោះ​ទាំង​៤​នាក់ ត្រូវ​បាន​រថយន្ត ឯកជន​ដឹក​យក​ទៅ​សង្គ្រោះ​ផង​ដែរ ដោយ​២​នាក់​ត្រូវ​បាន​ខាង​រថយន្ត​របស់​គ្លីនិក​ឯកជន​ដឹក យក​ទៅ​សង្គ្រោះ និង​២​នាក់​ទៀត​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​យក​ទៅ​កាន់​មន្ទីរពេទ្យ​ព្រះ​កុស​មៈ ។

ក្រោយ​ពេល​កើតហេតុ ជំនាញ​ចរាចរណ៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ប្រគល់​អោយ​ជំនាញ​ចរាចរណ៍​រាជធានី​ភ្នំពេញ​ធ្វើការ​វាស់វែង រួច​យក​វត្ថុ​តាង​នៅ​កន្លែង​កើតហេតុ​ទៅ​រក្សា​ទុក ដើម្បី​រង់ចាំ​ធ្វើការ​ការ​ដោះស្រាយ​នៅ​ពេល​ថ្ងៃក្រោយ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ