ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នឹង​មានការ​រៀបចំ​ទិវា​ជាតិ​អំ​ណា​ន​លើក​​ទី​៥ ​ដើម្បី​លើកកម្ពស់​ការ​អាន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖​ ក្រសួង​អប់រំ​យុវ​ជននិង​កីឡា​ នឹង​រៀបចំ​ទិវា​ជាតិ​អំណាច​លើក​ទី​៥ ដើម្បីលើកកម្ពស់​ការ​អាន​នៅ​កម្ពុជា​ដល់​សិស្ស និស្សិត និងក្មេង​តូច​ៗ​នៅ​ក្នុង​ប្រទេស​កម្ពុជា ​។ លោក​ហង់ ជួនណា​រ៉ុ​ន​…

រាជធានី​ភ្នំពេញ​ ៖​ ក្រសួង​អប់រំ​យុវ​ជននិង​កីឡា​ នឹង​រៀបចំ​ទិវា​ជាតិ​អំណាច​លើក​ទី​៥ ដើម្បីលើកកម្ពស់​ការ​អាន​នៅ​កម្ពុជា​ដល់​សិស្ស និស្សិត និងក្មេង​តូច​ៗ​នៅ​ក្នុង​ប្រទេស​កម្ពុជា ​។

លោក​ហង់ ជួនណា​រ៉ុ​ន​ រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន និង​កីឡា​បាន​លើក​ឡើង​ក្នុងស​ន្និ​សីទសារព័ត៌មាន​នា​ព្រឹក​ថ្ងៃ​ទី​២ មីនា នេះ ​នៅ​ទីស្តីការក្រសួង​ថា​ ទិវា​ជាតិ​អំ​ណា​ន​លើក​ទី​៥ ត្រូវ​ប្រារព្ធឡើង ដើម្បី​រៀបចំ​សកម្មភាពនៃ​ការ​ប្រារព្ធ​ទិវា​ជាតិ​អំ​ណា​នលើក​ទី​៥ ឲ្យ​មានដំណើរ​ការទៅ​ដោយរលូនល្អ​ ​ហើយ​ទិវា​ជាតិ​អំ​ណា​ន ​ត្រូវ​បាន​ប្រារព្ធ​ឡើងជារៀង​រាល់​ឆ្នាំ​ ក្នុងគោលបំណង​ដើម្បីបណ្ដុះទម្លាប់​អាន​ជំរុញ​វប្បធម៌​អាន លើកកម្ពស់ សមត្ថភាព អាន និងការតែងនិពន្ធ រួមចំណែកការងារ​ និង​ពង្រឹង​វប្បធម៌​ខ្មែរ ។

លោក​រដ្ឋមន្ត្រី​បាន​ឲ្យ​ដឹង​ថា​ ទិវា​នឹង​ប្រព្រឹត្តិ​នៅ​ថ្ងៃ​ទី​៦ ​ខែមីនា នៅ​វិទ្យាស្ថាន​បច្ចេកទេស​កម្ពុជា (​សាលា​តិច​ណូ​) ខាង​ខ​មុន​នេះ​ ដោយ​មាន​ស្តង់ ចូលរួម​ដាក់​តាំង​បង្ហាញចំនួន​ជាង​១០០​ស្តង់ មក​ពី​បណ្តា​ក្រុមហ៊ុន បោះ​ពុ​ម្ភ​ផ្សាយ និង​អ្នកនិពន្ធ​វ័យក្មេង និង​អ្នកនិពន្ធ​ដែល​មានបទពិសោធន៍​ច្រើន​ឆ្នាំ​មក​ហើយ​ ។ ជាង​នេះ ​ក៏​មាន​រៀបចំ​យុទ្ធនាការណ៍​នៅ​តា ម​បណ្តា​ខេត្ត​មួយ​ចំនួន​រយៈពេល​១០​ថ្ងៃ គឺ​ចាប់ពី ថ្ងៃ​ទី​៦​ដល់​ថ្ងៃ​ទី​១៥​ខែមីនា ឆ្នាំ​២០២០​។

​លោក​រដ្ឋមន្ត្រី​ក៏​បាន​អំពាវនាវ​ក៏​ដូច​ជា​បណ្ណារក្ស​ចូលរួម​ឲ្យ​បាន​ច្រើន ​។ នៅ​ថ្ងៃ​ទី​៦​មីនា ក៏​មាន​សិក្ខាសាលា​មួយ​ដើម្បី​ផ្តល់​ឱកាស​ឲ្យ​គ្រូ​ល្អ ឬ​គ្រូ​ស្នើ​ម​ធ្វើការ​ចែករំលែក​បទ ពិសោធន៍ នូវ​អំ​ណា​ន និង​បង្រៀន​សាកល្បង​ផង​ដែរ​។ ដូច្នេះ​មាតាបិតា​សិស្ស អាណាព្យាបាល សូម​នាំ​កូ ន​ទៅ​ចូលរួម ដើម្បី​ឲ្យ​កូន​មានការ​ចូល​ចិត្ត ឬ​ដក់ចិត្ត​ក្នុង​អំណាច​ដំបូង ​។

អត្ថបទសរសេរ ដោយ