កូន​របស់​ដូ​ណា​ល់ ត្រាំ


ត្រាំ​មានកូន​ប្រាំ​នាក់ គាត់​និង​ប្រពន្ធ​ទី​មួយ អៀ​វ៉ា​ន់​ណា​ត្រាំ​មានកូន​បី​នាក់​ជាមួយ​គ្នា ដូ​ណា​ល់​ត្រាំ​ជេ​អ កើត​ក្នុង​ឆ្នាំ​១៩៧៧ អៀ​វ៉ា​ន់​ណា​ត្រាំ​កើត​ក្នុង​ឆ្នាំ​១៩៨១ និង​អេ​រីក​ត្រាំ កើត​ក្នុង​ឆ្នាំ​១៩៨៤ ត្រាំ​និង​ប្រពន្ធ​ទី​ពីរ​ម៉ា​ឡា​ម៉េ​ប​ផល​មានកូន​ស្រី​មា្ន​ក់​ឈ្មោះ​ទី​ហ្វា​នី ត្រាំ​កើត​ក្នុង​ឆ្នាំ​១៩៩៣ ហើយ​ប្រពន្ធ​បច្ចុប្បន្ន​របស់​ត្រាំ​កើត​បាន​កូនពៅ​ឈ្មោះ បា​រ៉ុ​ន​វី​លៀម ត្រាំ (Barron William Trump) ក្នុង​ខែមីនា​ឆ្នាំ​២០០៦​។

កូនប្រុស​របស់​ត្រាំ ដូ​ណា​ល់ ជេ​អ និង​អេ​រីក ធ្វើការ​ជា​ប្រធាន​ប្រតិបត្តិ​ស្តីទី​សម្រាប់ ស្ថាប័ន​របស់​ត្រាំ ។ ពួក​គេ​ទទួលខុសត្រូវ​លើ​ជំនួញ​គ្រួសារ​ពេល​ដែល​ឪពុក​ពួក​គេ​ធ្វើ​ជា​ប្រធានាធិបតី​។

កូនស្រី​របស់​ត្រាំ អៀ​វ៉ា​ន់​កា​ជា​ប្រធាន​ស្តីទី​របស់​ស្ថាប័ន​ត្រាំ​ផង​ដែរ​គាត់​បាន ចាក​ចេញពី​ជំនួញ​ដើម្បី​ចូលរួម​ការងារ​រដ្ឋបាល​និង​ក្លាយជា​ជំនួយការ​មិន​បាន​ប្រាក់ខែ​របស់​ប្រធានាធិបតី ប្តី​របស់​គាត់​គឺ ចា​រ៉េ​ត គូ​ស្នឺ (Jared Kushner) ជាទី​ប្រឹក្សា​ជាន់ខ្ពស់​របស់​ប្រធានាធិបតី​ត្រាំ​។

កុមារភាព​និង​ការ​អប់រំ​របស់​ដូ​ណា​ល់ ត្រាំ

ត្រាំ​កើត​នៅ​ថ្ងៃ​ទី​១៤​ខែមិថុនា​ឆ្នាំ​១៩៤៦ នៅ​ឃ្វី​ន​ញូយ៉ក គាត់​ជា​ក្មេង​ដែល​មាន ថាមពល​និង​មាន​ភាព​ដឹកនាំ​នៅ​ឆ្នាំ​១៩៥០ ។ ទ្រព្យសម្បត្តិ​របស់​ត្រាំ​កើន​ជាមួយនឹង​ការ​ផ្ទុះ​ឡើង​នៃ​អចលនទ្រព្យ​។
នៅ​អាយុ​១៣​ឆ្នាំ​ឪពុក​ម្តាយ​របស់​គាត់​បាន​ឲ្យ​គាត់​ចូល​រៀន​កងទ័ព​នៅ​ញូ​វ​យ៉​កដោយ​សង្ឃឹមថា​សាលា​នឹង​ពត់​នូវ​អត្ត​ចរិត​របស់​គាត់​។ គាត់​ធ្វើ​បាន​ល្អ​នៅ​សាលា​ទាំង​ខាង​សង្គម​និង​ការ​សិក្សា​ក្លាយទៅជា​កីឡាករ​ល្បី​និង​ជា​អ្នកដឹកនាំ​សិស្ស​ពេល​ដែល​គាត់​បញ្ចប់​ការ​សិក្សា​ក្នុង​ឆ្នាំ​១៩៦៤​។

ត្រាំ​បាន ចូល​រៀន​មហាវិទ្យាល័យ ហ្វ​ត​ហាម (Fordham University) ក្នុង​ឆ្នាំ​១៩៦៤ គាត់​ត្រូវ​បាន​ផ្ទេរ​ទៅ​សាលា​ហិរញ្ញវត្ថុ វ៉ា​តុ​ន​នៅ​មហាវិទ្យាល័យ ផេ​ន​ស៊ី​វ៉ា​នា​(Wharton School of Finance at the University of Pennsylvania)​នៅ​ពីរ​ឆ្នាំ​ក្រោយមក​ហើយ​គាត់​បាន​បញ្ចប់​ការ​សិក្សា​ផ្នែក​សេដ្ឋកិច្ច​នៅ​ឆ្នាំ​១៩៦៨​។​នៅ​អំលុង​ពេល​រៀន​មហាវិទ្យាល័យ​ត្រាំ​ធ្វើការ​ឲ្យ​ឪពុក​របស់​គាត់​ក្នុង​ជំនួញ​អចលនទ្រព្យ​ពេល​ឈប់​សម្រាក​។

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ