សារ​នាយក​រដ្ឋមន្ត្រី​កម្ពុជា​គ្មាន​វិបត្តិ​នយោបាយ​ដូច​ជា ការ​លើក​ឡើង​របស់​មនុស្ស​មួយ​ចំនួន​ឡើយ


រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បញ្ចេញ​សារ​ថា​នៅ​កម្ពុជា​គ្មាន​វិបត្តិ​នយោបាយ​ដូច​ការ​លើក​ឡើង​របស់​មនុស្ស​មួយ​ចំនួន​នោះ​ទេ ។ ថ្លែង​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត​សាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ នា​ថ្ងៃ​ទី​០២ ខែមីនា ឆ្នាំ​២០២០ សម្ដេច​តេ​ជោ​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា ៖«​ខ្ញុំ​បង្ហាញ​ទៅ​កាន់​មនុស្ស​មួយ​ចំនួន​កុំ​ឲ្យ​ចេះ​តែ​បំភ្លៃ​ៗ​ថា កម្ពុជា​មាន​វិបត្តិ​នយោបាយ​ឥឡូវ​ខ្ញុំ​សុំ​សួរ​ថា បើ​វិបត្តិ​នយោបាយ​ស្រុក​ខ្មែរ តើ​កម្ពុជា​នៅ​អីចឹង​ទេ ? គួរ​ឲ្យ​អស់សំណើច​ដែរ​» ។

សម្តេច​ក៏​បាន​សម្តែង​ការ​អស់​ចំ​ណើ​ច​ពី​ការ​ចង់​ឲ្យ​មាន​ធ្វើ​វិសោធនកម្ម​ច្បាប់រដ្ឋធម្មនុញ្ញ​ដោយ​សុំ​ឲ្យ​ធ្វើ​ពី​៥០​បូក​១​ទៅ​២​ភាគ​៣​វិញ អានេះ​វា​ឆ្កួត​ម៉េច​ចេះ ។ ដោយសារ អា​២​ភាគី​៣​ធ្វើការ​មិនកើត​បានជា​គេ​ធ្វើ​វិ​សោ​ន​កម្ម​ពី​២​ភាគ​៣​ទៅ​៥០​បូក​១ ដើម្បី​ផ្តល់​ឱកាស​ឲ្យ​អ្នក​ឈ្នះ​មាន​លទ្ធភាព​បង្កើត​រាជរ​ដ្ឋា​ភិ​បា​លេះ ។ ដែល​ពី​មុន​មក​អ្នក​ដែល​ឈ្នះ​ឆ្នោត​នៅ​ក្នុង​ប្រជុំ​សភា​ក៏​ទៅ​អង្វរ​អ្នក​ចាញ់ ព្រោះ​កូ​រ៉ុ​ប​៣​ភាគ​៤ ស្មើ​៨៥​នាក់​ទើប​ប្រជុំ​សភា​បាន ។ ដល់​អនុម័ត​បង្កើត​រាជរដ្ឋាភិបាល​ត្រូវការ​សម្លេង​២​ភាគ​៣ ឬ​ត្រូវ​៨២​នាក់ ក្នុង​នោះ​គណបក្ស​ប្រជាជន​ឆ្នាំ​១៩៩៨​បាន​អាសន​៦៤ លើ​១២១​អាសន អីចឹង​ឆ្នាំ​២០០៣ បាន​៧៣​កៅអី​នៅ​តែ​ប​ង្កើ​រដ្ឋាភិបាល​អត់​បាន ដូច្នេះ​បាន​ក្រោយមក ដើម្បី​សម្រួល​ឲ្យ​ទាំងអស់​គ្នា​អាច​មាន​លទ្ធភាព​អ្នក​ណា​ឈ្នះ​បង្កើត​រដ្ឋាភិបាល​ទៅ​» ។

សម្តេច​បន្ត​ថា ក្នុង​រដ្ឋធម្មនុញ្ញ​ចែក​ថា ប្រសិនបើ​តំណែង​នាយក​រដ្ឋមន្ដ្រី​នៅ​ទំនេរ​ជា​ស្ថាពរ​គណៈរដ្ឋមន្ដ្រី​នឹង​ត្រូវ​រៀបចំ​ឡើង​វិញ​តាម​បែបបទ​រដ្ឋធម្មនុញ្ញ ។ សម្ដេច​ថា ប្រសិនបើ​ទំនេរ​ម្ដង​ៗ​ត្រូវ​តែ​តាំង​នាយក​រដ្ឋមន្ដ្រី​ស្ដីទី ។ ប្រទេស​កម្ពុជា គឺជា​ប្រទេស​បោះ​ឆ្នោត ដើម្បី​ឲ្យ​ពលរដ្ឋ​ជ្រើសរើស​មេដឹកនាំ​ដោយ​ខ្លួនឯង ។ សម្ដេច​មាន​ប្រសាសន៍​ថា «​គេ​ចង់​កែ​ត្រង់​ចំណុច​ថា នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​តែ​ម្ដង​ឲ្យ​មាន​ទាយាទ​របស់​នាយក​រដ្ឋមន្ដ្រី​ទៅ​វិញ វា​ហួស ចឹ​ង​ទេ​ខ្ញុំ​កំពុង​តែ​ឆ្ងល់​ថា គេ​មាន​ចេតនា​អី​ដាក់​ថា ចឹ​ង ។ អត់​ពី​អ្នក​នេះ​ធ្វើ​នាយក​រដ្ឋមន្ដ្រី​អ្នក​មួយទៀត​ធ្វើ​នាយក​រដ្ឋមន្ដ្រី​ឲ្យ​ដាក់​ក្នុង​រដ្ឋធម្មនុញ្ញ បើ​ចឹ​ង​ប្រទេស​នេះ​មិនមែន​ប្រទេស​ប្រជា​ធិ​តេ​យ្យ​ទេ ។ គេ​ចង់​សំដៅ​ថា បើ​អត់​ពី​នាយក​ដ្ឋ​មន្ដ្រី ហ៊ុន សែន ដាក់​ហ៊ុន ម៉ា​ណែ​ត តែ​ម្ដង​ទៅ​យី​អានេះ​» ។

បន្ថែម​ពី​នេះ សម្ដេច​រៀបរាប់​ថា ព្រះមហាក្សត្រ​ត្រូវ​ជ្រើសតាំង​ដោយ​ក្រុមប្រឹក្សារាជសម្បត្តិ​ទាំង​៣​រួម​មាន ៖ ព្រឹទ្ធសភា ,​រដ្ឋសភា ,​គណៈសង្ឃ​នាយក​ទាំង​២​គណៈ និង​នាយក​រដ្ឋមន្ដ្រី​ដែល​ជា​សមាជិក​ក្រុមប្រឹក្សារាជសម្បត្តិ ហើយ​ប្រធាន​ព្រឹទ្ធិ​សភា គឺជា​ប្រធាន​នៃ​ក្រុមប្រឹក្សារាជសម្បត្តិ ។ សម្ដេច​បន្ដ​ថា «​ហើយ​មាន​អ្នកខ្លះ ក្នុង​ប៉ុន្មាន​ថ្ងៃនេះ​លើក​ឡើង​ចង់​ឲ្យ​យើង​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ទៀត ។ ឆ្លៀតឱកាស​នោះ​ដែរ​សម្ដេច​តេ​ជោ ហ៊ុន សែន ក៏​បាន​ចង្អុលបង្ហាញ​កុំ​ឲ្យ​មនុស្ស​មួយ​ចំនួន​ចេះ​តែ​បំភ្លៃ​ព័ត៌មាន​ថា កម្ពុ​ជាមួយ​ថ្ងៃ​ៗ​កំពុង​ជួប​វិបត្តិ​នយោបាយ ។ សម្ដេច​ឆ្លើយ​តប​វិញ​ថា បើ​មាន​វិបត្តិ​នយោបាយ​សួរ​ថា វិបត្តិ​នយោបាយ​ស្រុក​ខ្មែរ​នៅ​ចឹ​ង​ទេ ? ខណៈ​ដែល​កម្ពុជា​មានការ​រីក​ចម្រើន​ឥត​ឈប់​ឈរ​៕

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

០១:២០ | ក្នុងស្រុក

ក្រុមហ៊ុន​អ៊ិ​ន​ធើ ឡូ​ជី​ស្ទីក (​ខេ​ម​បូ​ឌា​) ជា​ក្រុមហ៊ុនមេ​នៃ​ធនាគារ​ឯកទេស​វី​ង នឹង​វិនិយោគ​ជាមួយ Camboticket ដើម្បី​ពង្រីក​អាជីវកម្ម​លក់​សំបុត្រ​អន​ឡាញ​នៅ​កម្ពុជា

០២:១៨ | ក្នុងស្រុក

ធនាគារ អេ​ស៊ី​លី​ដា បរិច្ចាគ​ថវិកា ៣០០០ លាន​រៀល ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​សកម្ម​ភាព​មនុស្សធម៌ និង​ការ​ទប់ស្កាត់​ការ​រីក​រាល​ដាល​ជំងឺ​កូ​វី​ដ​១៩

០២:០២ | ក្នុងស្រុក

JICA ចុះ​កិច្ចព្រមព្រៀង​លើ​ប្រាក់​កម្ចី ៥០​លាន​ដុល្លារ​អា​មេ​រិ​ក​ជាមួយ​ហត្ថា​កសិករ លីមីត​ធី​ត ដើម្បី​គាំទ្រ​សហ​គ្រាស​​​ខ្នាត​តូច​បំផុត ខ្នាត​តូច និង​មធ្យម​​​នៅ​កម្ពុជា

០៩:៤៥ | ក្នុងស្រុក

Metfone គាំទ្រ​ការ​សិក្សា​តាម​បណ្តាញ​​អន​ឡាញ​ដោយ​ផ្តល់​សេវា​អ៊ី​ន​ធើ​រ​​ណេ​ត​ដោយ​ឥត​គិតថ្លៃ និង​ការ​សិក្សា​​តាម​អ៊ី​ន​ធើ​រ​ណេ​ត​ផត​ថ​ល​ក្នុង​កំឡុង​​វីរុស Covid-19 កំពុង​រាតត្បាត​ខ្លាំង

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ