ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​៖ គ្មាន​សាលារៀន​ណាមួយ​ប្រកាស​បិទទ្វារ​ដោយ​ភ័យ​ខ្លាច​ជំងឺ​កូ​វី​ដ​ខណៈ​បណ្តា​ប្រទេស​មួយ​ចំនួន​បិទទ្វារ​សាលា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​អះអាង​រហូត​មក​ដល់​ពេល​នេះ​មិន​មាន​សាលា​ណាមួយ​ប្រកាស​បិទទ្វារ​មិន​ឲ្យ​សិស្ស​ទៅ​រៀន​ដោយសារ​ខ្លាច​ជំងឺ​កូ​វី​ដ​១៩​នោះ​ទេ ទោះបីជា​បណ្តា​ប្រទេស​មួយ​ចំនួន​បាន​កំពុង​បិទទ្វារ​សាលារៀន​បណ្តោះអាសន្ន​ក្តី ។ សម្តេច​តេ​ជោ​ហ៊ុន​សែន បាន​ថ្លែង​ក្នុង​ថ្លែង​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត​សាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប​ជាង​១​ពាន់​នាក់…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​អះអាង​រហូត​មក​ដល់​ពេល​នេះ​មិន​មាន​សាលា​ណាមួយ​ប្រកាស​បិទទ្វារ​មិន​ឲ្យ​សិស្ស​ទៅ​រៀន​ដោយសារ​ខ្លាច​ជំងឺ​កូ​វី​ដ​១៩​នោះ​ទេ ទោះបីជា​បណ្តា​ប្រទេស​មួយ​ចំនួន​បាន​កំពុង​បិទទ្វារ​សាលារៀន​បណ្តោះអាសន្ន​ក្តី ។

សម្តេច​តេ​ជោ​ហ៊ុន​សែន បាន​ថ្លែង​ក្នុង​ថ្លែង​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត​សាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប​ជាង​១​ពាន់​នាក់ នា​ព្រឹក​ថ្ងៃ​ទី​០២ ខែមីនា ឆ្នាំ​២០២០ នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​យ៉ាង​ដូច្នេះ​ថា ៖«​ឥឡូវនេះ​យើង​មិន​ទាន់​ដាក់​ឲ្យ​សាលារៀន​ណាមួយ​ត្រូវ​បិទទ្វារ​នោះ​ទេ ក្នុង​ពេល​ប្រទេស​មួយ​ចំនួន​បាន​ឲ្យ​បិទទ្វារ​សាលារៀន ហើយ​នៅ​តាម​បណ្តា​ក្រុមហ៊ុន​អនុញ្ញាត​ឲ្យ​បុគ្គលិក​មួយ​ចំនួន​ធ្វើការ​ពី​ផ្ទះ​តាម​អន​ឡាញ​» ។ សម្តេច​បន្ត​ថា សកល​វិទ្យាល័យ​មួយ​ចំនួន​នៅ​ប្រទេស​ចិន​បាន​រៀន​តាម​រយៈ​អន​ឡាញ ហើយ​ពេល​នេះ​ដែល​និស្សិត​ខ្មែរ​យើង​មក​ស្រុក​ខ្មែរ​នៅ​ពេល​ចូល​ឆ្នាំ​នេះ​ក៏​នឹង​ចាប់ផ្តើម​រៀន​តាម​ប្រព័ន្ធ​អន​ឡាញ​ផង​ដែរ ។ អី​ញ្ចឹ​ង​ក្រសួង​អប់រំ​ត្រូវ​ធ្វើការ​ទំនាក់ទំនង​លើ​បញ្ហា​នេះ ។

សម្តេច​បន្ថែម​ថា ដើម្បី​ដំណើរការ​រៀនសូត្រ​ចិន​បាន​រៀបចំ​ឲ្យ​និស្សិត​កម្ពុជា​យើង​រៀន​តាម​រយៈ​ប្រព័ន្ធ​អន​ឡាញ ។ អី​ញ្ចឹ​ង​សម្រាប់​កម្ពុជា​យើង​មិន​ទាន់​ដល់​ដំណាក់កាល​នេះ​ទេ ។ ហើយ​ការ​ជួបជុំ​នៅ​តែ​អនុញ្ញាត​ឲ្យ​ធ្វើ​ដោយ​មិន​ទាន់​ដល់​កម្រិត​បំបែក​មិន​មានការ​ជួបជុំ​គ្នា​នោះ​ទេ ប៉ុន្តែ​ត្រូវ​មា​ការ​ប្រុង​ប្រយ័ត្ន ។ សម្តេច​តេ​ជោ​បាន​បញ្ជា​ថា គ្រប់​មាត់ច្រក​ចេញចូល​ទាំងអស់​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន ហើយ​ត្រួតពិនិត្យ​មនុស្ស​ចេញចូល ប៉ុន្តែ​សុំ​បញ្ហា និង​សោកស្តាយ​ចំពោះ​ប្អូនស្រី​ម្នាក់​ថា កូនស្រី​មក​រៀន​នៅ​ខាងក្រៅ​មិន​បាន​ពិនិត្យ ។ ផ្ទុយ​ទៅ​វិញ​គាត់​មានការ​យល់​ច្រឡំ​ថា មិន​បាន​ពិនិត្យ​ដោយសារ​ឧបករណ៍​ទៅ​ពិនិត្យ​ផ្ទៃមុខ ឬ​ក្បាល តែ​គេ​បាន​ពិនិត្យ​តាម​ម៉ាស៊ីន​ស្គៀ​ន​រួច​ហើយដោយ​ពេល​ដើរ​ឆ្លងកាត់​គេ​ដឹង​ជា​ការ​ស្រេច​ដោយ​អ្នក​ដែល​មាន​កម្តៅ​ខ្លាំង​គេ​និង​យក​ទៅ​ពិនិត្យ​ព្យាបាល ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​តេ​ជោ ក៏​បាន​លើក​ឡើង​ថា សោយ​សារ​ជំងឺ​កូ​វី​ដ​១៩​នេះ​បាន​ធ្វើ​ឲ្យ​បញ្ហា​សេដ្ឋកិច្ច​លើ​ពិភព​បាន​កំពុង​អង្រួន​ហើយ ដោយ​ទីផ្សារ​នៅ​គ្រប់​ទ្វីប​ទាំងអស់​អត់​មាន​ទីផ្សារ​ណាមួយ​ឡើង​នោះ​ទេ គឺ​ដំ​ក្បាល​ចុះ​ចង្វាក់​ផលិតកម្ម​មួយ​ចំនួន​ត្រូវ​បាន​បិទ ព្រោះ​វត្ថុធាតុដើម​ភាគច្រើន​នាំ​មក​ពី​ចិន ។ បើ​និយាយ​វិស័យ​កាត់ដេរ​នៅ​កម្ពុជា​មាន​ចំនួន​៦០​ភាគរយ ដូច្នេះ​បាន​យើង​ស្នើ​មិត្ត​ចិន​បញ្ជូន​មក​កម្ពុជា​ឲ្យ​បាន​កុំ​ឲ្យ​មានការ​ព្យួរ ឬ​ផ្អាក​ការងារ​កម្មករ ។ ប្រមុខ​រាជរដ្ឋាភិបាល​ក៏​បាន​អះអាង​ថា វិស័យ​ប៉ះពាល់​មុនគេ គឺ​វិស័យ​ទេសចរណ៍ ។ ដូច្នេះ​ស្នើ​សុំ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ចូល​ចិត្ត​ទៅ​លេង​នៅ​ក្រៅប្រទេស​បង្វែរ​មក​លេង​ស្រុក​ខ្មែរ​វិញ​ដើម្បី​ឲ្យ​ស្គាល់​ស្រុក​ខ្មែរ​ឲ្យ​បាន​អស់​សិន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ