យុត្តិធម៌ពិតជាមានមែន! ជាមួយលោកគួច ចំរើន
- ព្រះសីហនុ
ខេត្តព្រះសីហនុ ៖ បន្ទាប់ពីមានរឿងរ៉ាវដ៏ចម្រូងចម្រាស រវាងលោកស្រីឡឹក លក្ខិណា និងប្រជាពលរដ្ឋ តំបន់អូរអារេវ ស្ថិតក្នុងភូមិ2 សង្កាត់លេខ 1ក្រុងនិងខេត្តព្រះសីហនុ…
ខេត្តព្រះសីហនុ ៖ បន្ទាប់ពីមានរឿងរ៉ាវដ៏ចម្រូងចម្រាស រវាងលោកស្រីឡឹក លក្ខិណា និងប្រជាពលរដ្ឋ តំបន់អូរអារេវ ស្ថិតក្នុងភូមិ2 សង្កាត់លេខ 1ក្រុងនិងខេត្តព្រះសីហនុ…
ខេត្តព្រះសីហនុ ៖ បន្ទាប់ពីមានរឿងរ៉ាវដ៏ចម្រូងចម្រាស រវាងលោកស្រីឡឹក លក្ខិណា និងប្រជាពលរដ្ឋ តំបន់អូរអារេវ ស្ថិតក្នុងភូមិ2 សង្កាត់លេខ 1ក្រុងនិងខេត្តព្រះសីហនុ អស់រយៈពេល ជាងមួយឆ្នាំកន្លងទៅនេះ នៅព្រឹកថ្ងៃទី ២៩ ខែកុម្ភៈ ឆ្នាំ ២០២០ នេះ លោកស្រី មុំ សុផន មេភូមិ២ បាននាំកម្លាំង ប៉ូលិសនិងប្រជាការពារភូមិ ចុះបិទប្រកាសនៃការអនុវត្តលិខិតជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះសីហនុ នៅលើទីតាំងដីឃ្លាំងដែលលោក គិត ប៊ុន និងលោកស្រី ឡឹក លក្ខិណា បានសាងសង់ឃ្លាំងរំលោភលើដីប្រជាពលរដ្ឋស្ថិតនៅ(អូរអារេវ)ភូមិ២ សង្កាត់លេខ១ ក្រុងព្រះសីហនុ-ខេត្តព្រះសីហនុ។
យោងតាមខ្លឹមសារសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តលេខ ០៤៤/២០ សជណ ចុះថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២០ ដែលមានខ្លឹមសារថា៖ (ជម្រាបមក លោក គិត ប៊ុន និងលោកស្រី ឡឹក លក្ខិណា (ប្ដី/ប្រពន្ធ) មានអាសយដ្ឋាន ស្ថិតនៅក្រុមទី១៧ ភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កម្មវត្ថុ ស្តីពី ការផ្អាកការសាងសង់ និងរុះរើសំណង់ ព្រមទាំងបានសាងសង់ និង កំពុងសាងសង់ចេញពីទីតាំងដីបម្រុងរបស់រដ្ឋបាលខេត្ត និងដីដែលរដ្ឋបាលខេត្តបានចែកជូនប្រជាពលរដ្ឋ ស្ថិតនៅភូមិ២ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
ដោយយោងពាក្យបណ្តឹងចុះថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ របស់ឈ្មោះ គិត ប៊ុន និងនាង ឡឹក លក្ខិណា (ហៅ គឹម បូ) (ប្ដី/ប្រពន្ធ)។ -លិខិតលេខ៧៤៥/១៨សជណ ចុះថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ របស់រដ្ឋបាលខេត្តព្រះសីហនុ។ -លិខិតលេខ ១៣២៥ត/១៩ ចុះថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ របស់សាលាដំបូងខេត្តព្រះសីហនុ។ – លិខិតលេខ ៦១ ត.រ /១៩ ចុះថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ របស់សាលាដំបូងខេត្តព្រះសីហនុ។
តបតាមកម្មវត្ថុនិងយោងខាងលើ សូម លោក គិត ប៊ុន និងលោកស្រី ឡឹក លក្ខិណា (ប្ដី-ប្រពន្ធ) ជ្រាបថា កន្លងមក រដ្ឋបាលខេត្តព្រះសីហនុ បានជូនដំណឹងមកលោក និងលោកស្រី ម្តងរួចមកហើយតាមរយៈសេចក្តីជូនដំណឹងលេខ ៧៤៥/១៨ សជណ ចុះថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ ដោយបញ្ជាក់ថាៈ ប័ណ្ណសំគាល់សិទ្ធិប្រើប្រាស់ដីធ្លីលេខ A1-911 ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ១៩៩៣ ត្រូវបាននិរាករណ៍តាម លិខិតលេខ ១០៣៩ សជណ.កស ចុះថ្ងៃទី០២ ខែសីហា ឆ្នាំ១៩៩៩ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ដូចនេះប័ណ្ណខាងលើពុំមានតម្លៃគតិយុត្តសម្រាប់យកមកប្រើប្រាស់ស្នើសុំទាមទារ និងដោះស្រាយអ្វីបានឡើយ ប៉ុន្តែរហូតមកដល់ពេលនេះ លោក និងលោកស្រី ពុំបានអនុវត្តតាមការណែនាំរបស់រដ្ឋបាលខេត្តព្រះសីហនុនោះទេ ។
ជុំវិញករណីនេះ រដ្ឋបាលខេត្តព្រះសីហនុ ស្នើឱ្យ លោក និងលោកស្រី ត្រូវផ្អាកការសាងសង់ និងត្រូវរុះរើសំណង់ ព្រមទាំងការ្យទាំងឡាយចេញពីលើទីតាំងដីដូចបានបញ្ជាក់ក្នុងកម្មវត្ថុ ខាងលើក្នុងរយៈពេលមួយសប្តាហ៍ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ។ ក្នុងករណីលោក និងលោកស្រីមិនអនុវត្តតាម រដ្ឋបាលខេត្តនឹងចាត់វិធានការតាមនីតិវិធីច្បាប់ ដោយមិនទទួលខុសត្រូវរាល់ការខូចខាតអ្វីឡើយ។
ប្រភពដដែលបានបញ្ជាក់ទៀតថា អ្វីដែលពួកគាត់ អស់សង្ឃឹម អស់ជាច្រើនខែឆ្នាំមកហើយនោះ ទីបំផុត យុត្តិធម៌ បានផ្ដល់ជូនពួកគាត់ហើយ បើទោះបីជាលោកស្រីលើកលក្ខិណានិងលោកគិតប៊ុន ខិតខំ រំលោភបំពាន ទាំងកំរោល មកលើពួកគាត់ដោយអំណាចទឹកប្រាក់ យ៉ាងណាក៏ដោយ ប៉ុន្តែនៅតែចាញ់ ភាពយុត្តិធម៌ដដែល។
ឆ្លើយតបទៅនឹង បញ្ហានេះ ប្រជាពលរដ្ឋ បានសាទរចំពោះចំណាត់ការរបស់ ឯកឧត្តមគួចចំរើន អភិបាលខេត្តដែលបានទប់ស្កាត់ការព្យាយាមលើកយកប័ណ្ណលេខ A1-911 ដែលត្រូវរាជរដ្ឋាភិបាលនិរាករណ៍ហើយមកប្ដឹងទាមទារ និង រំលោភលើដីដែលរដ្ឋបាលខេត្តបានធ្វើការចែកជូនដល់ពលរដ្ឋ ១៨គ្រួសារ នៅលើដីទំហំជាង 2ហិកតា ។
ចែករំលែកព័តមាននេះ