ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធានាធិបតី​អា​មេ​រិ​កបាន​ពន្យា​ពេល​កិច្ចប្រជុំ​ពិសេស​កំពូល​អាស៊ាន​-​អា​មេ​រិ​ក ដោយសារ​តែ​រឿង​នេះ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃនេះ​សម្តេច​តេ​ជោ​បាន​មាន​ប្រសាសន៍​ទាក់ទង​នឹង​ការ​ប្រជុំ​អាស៊ាន​-​អា​មេ​រិ​ក ដែល​ថ្មី​ៗ​នេះ​ប្រ​ធានា​ធិ​ប អា​មេ​រិ​កបាន​ពន្យា​ពេល​នៃ​កិច្ចប្រជុំ​ពិសេស​កំពូល​អាស៊ាន​-​អា​មេ​រិ​ក ហើយ​ក្នុង​នោះ​ក៏​មានការ​វិភាគ និង​លើក​ឡើង​នូវ​មតិ​ខុស​ៗ​គ្នា តែ​ហេតុផល​យ៉ាងណា​នោះ​មាន​តែ​អា​មេ​រិ​ក​ខ្លួនឯង​ទេ ជា​អ្នកដឹង ។…

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃនេះ​សម្តេច​តេ​ជោ​បាន​មាន​ប្រសាសន៍​ទាក់ទង​នឹង​ការ​ប្រជុំ​អាស៊ាន​-​អា​មេ​រិ​ក ដែល​ថ្មី​ៗ​នេះ​ប្រ​ធានា​ធិ​ប អា​មេ​រិ​កបាន​ពន្យា​ពេល​នៃ​កិច្ចប្រជុំ​ពិសេស​កំពូល​អាស៊ាន​-​អា​មេ​រិ​ក ហើយ​ក្នុង​នោះ​ក៏​មានការ​វិភាគ និង​លើក​ឡើង​នូវ​មតិ​ខុស​ៗ​គ្នា តែ​ហេតុផល​យ៉ាងណា​នោះ​មាន​តែ​អា​មេ​រិ​ក​ខ្លួនឯង​ទេ ជា​អ្នកដឹង ។ នេះ​បើ​យោង​តាម​ផេ​ក​សម្តេច​ជោ​ចេញផ្សាយ​មុ​នេះ ។

សម្តេច​តេ​ជោ​បន្ត​ទៀត​ថា មាន​មតិ​ខ្លះ​លើក​ឡើង​ថា អា​មេ​រិ​កបាន​ចាត់​ទុក​រឿង​ជំងឺ​កូ​វិ​ដ​១៩ គឺជា​រឿង​សំខាន់​ក្នុង​ការ​ពន្យា​នៃ​កិច្ចប្រជុំ​នេះ និង​ជា​ការ​ប្រយុទ្ធ​ប្រឆាំង​ទប់ស្កាត់​ជំងឺ​នេះ ។ ក៏​ប៉ុន្តែ​ក៏​មានការ​លើក​ឡើង​ថា អា​មេ​រិ​ក​ពន្យា​ការ​ប្រជុំ​ដោយសារ​មេដឹកនាំ​អាស៊ាន​មួយ​ចំនួន​មិន​ទៅ​ចូលរួម​ក្នុង​កិច្ចប្រជុំ​នោះ ដូច​ជា ប្រ​ធា​ធិ​បតី​នៃ​ប្រទេស​ហ្វី​លី​ពី​ន , នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី និង​នាយក​រដ្ឋមន្ត្រី​ឥណ្ឌូ​នេ​ស៊ី ដែល​ប្រទេស​ទាំង​៣​នេះ អាច​តំណាង​ជាង​ពាក់កណ្តាល​នៃ​ប្រជាពលរដ្ឋ​អាស៊ាន​ទៅ​ហើយ ។

ដោយ​កន្លង​មក​ប្រធានាធិបតី​អា​មេ​រិ​ក​ក៏​បាន​អវត្តមាន​ក្នុង​កិច្ចប្រជុំ​អាស៊ាន​ចំនួន​០៣​ដង​រួច​មក​ហើយ ដោយ​បានអោយ​តំណាង​របស់​ខ្លួន​ទៅ​ជំនួស ។ តែ​ទោះជា​យ៉ាងណា​ក៏​ដោយ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​កម្ពុជា​គិត​ថា ហេតុផល​ទី​១ ជា​មូលហេតុ​ចម្បង​ដែល​អា​មេ​រិ​ក​សម្រេច​ពន្យា​នៃ​កិច្ចប្រជុំ​ដ៏​សំខាន់​នេះ គឺ​ការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូ​រ៉ូ​ណា មិនមែន​អា​មេ​រិ​ក​មិន​យកចិត្តទុកដាក់​ជាមួយនឹង​ប្រទេស​អាស៊ាន​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ