ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ជំនាញការ​ផ្ដោត​លើ​ទំហំ​ពិតប្រាកដ​នៃ​អ្នក​ឆ្លង​នៅ​អី​ុ​រ៉​ង់

4 ឆ្នាំ មុន

ប្រទេស​អ៊ីរ៉​ង់ ៖ បណ្ដា​អ្នក​ជំនាញការ​អន្តរជាតិ​បាន​ផ្ដោត ​និង​មានការ​សង្ស័យ​លើ​ទំហំ​ពិតប្រាកដ នៃ​អ្នក​ឆ្លង​វីរុស COVID-19 ​នៅ​អ៊ី​រ៉​ង់ ជា​ប្រទេស​ដែល​មាន​មនុស្ស​​បាត់​បង់​ជីវិត​​កាន់តែ​ច្រើន​ដោយ​សារ​វីរុស​នេះ នៅ​ក្រៅពី​ប្រទេស​ចិន​ជា​ប្រភព​ដំបូង​នៃ​ការ​ឆ្លង​។ ទំ​ហំ​នៃ​ការ​ឆ្លង​នៅ​អ៊ីរ៉​ង់…

ប្រទេស​អ៊ីរ៉​ង់ ៖ បណ្ដា​អ្នក​ជំនាញការ​អន្តរជាតិ​បាន​ផ្ដោត ​និង​មានការ​សង្ស័យ​លើ​ទំហំ​ពិតប្រាកដ នៃ​អ្នក​ឆ្លង​វីរុស COVID-19 ​នៅ​អ៊ី​រ៉​ង់ ជា​ប្រទេស​ដែល​មាន​មនុស្ស​​បាត់​បង់​ជីវិត​​កាន់តែ​ច្រើន​ដោយ​សារ​វីរុស​នេះ នៅ​ក្រៅពី​ប្រទេស​ចិន​ជា​ប្រភព​ដំបូង​នៃ​ការ​ឆ្លង​។ ទំ​ហំ​នៃ​ការ​ឆ្លង​នៅ​អ៊ីរ៉​ង់ ពិត​ណាស់​អាច​ចម្លងជំងឺ​នោះ​ដល់​តំបន់​។

ទោះបីជា​ក្រុង​តេ​ហេ​រ៉​ង់​មិន​បដិសេធ​ការ​ឆ្លង​ដែល​កាន់តែ​រាលដាល ជាមួយ​មនុស្ស​​​បាត់​បង់​ជីវិត​៤៣​​នាក់ ​ត្រូវ​បាន​អះអាង និង​មនុស្ស​សរុប​៥៩៣​នាក់​ឆ្លង តែ​តុល្យការ​មិន​ផ្លូវការ​នានា និយាយ​ពី​តួ​លេខ​មួយ​ខ្ពស់​ជាង​នេះ​ច្រើន​។ យោង​តាម​ភ្នាក់ងារ​របស់​ទូរទស្សន៍​ BBC ​ថា ចំនួន​អ្នក​​បាត់​បង់​ជីវិត​អាច​មាន​ដល់​២១០​នាក់ ជា​តួលេខ​មួយ​បដិសេធ​ភ្លាម​ៗ​នា​ថ្ងៃ​ទី​២៩ ​កុម្ភៈ​ ដោយ​ក្រសួង​សុខាភិបាល​អ៊ី​រ៉​ង់​។

កាលពី​ថ្ងៃ​ទី​២៩​ ខែកុម្ភៈ ឆ្នាំ​២០២០ ​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​អ៊ី​រ៉​ង់​ លោក ​KIANOUCHE JAHANPOUR បាន​បញ្ចេញ​ប្រតិកម្ម​ចំពោះ​បណ្ដា​ការ​រិះគន់​ប្រទេស​លោក ថា​លាក់​បាំង​ព័ត៌មាន​ពិត​ពី​ការ​ឆ្លង​រាលដាល​នៃ​វីរុស​ន​នេះ ដោយ​ចោទប្រកាន់​បណ្ដាសារ​ព័ត៌មាន​បរទេស​ថា ចេញផ្សាយ​បណ្ដា​ព័ត៌មាន​ក្លែង​កា្ល​យ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែ​សម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ