ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី​ថ្មី​ម៉ា​ឡេ​ស៊ី​ធ្វើ​សច្ចា​ប្រណិ​ធាន​ចូល​កាន់​តំណែង

4 ឆ្នាំ មុន

ប្រទេស​ម៉ា​ឡេ​ស៊ី ៖ អតីតរដ្ឋមន្ត្រី​មហាផ្ទៃ​ម៉ា​ឡេ​ស៊ី​លោក​មូ​ហ៊ីអ៊ី​ដ​ឌី​ន​យ៉ា​ស៊ី​ន ដែល​ត្រូវ​បាន​តែង​តាំង​កាលពី​ថ្ងៃ​ទី​២៩​កុម្ភៈ ជា​ប្រមុខ​រដ្ឋាភិបាល​ជំនួស​លោក​មហា​ធៀរ​មហាម៉ាត់ ដែល​បាន​លាលែង​ចេញពី​តំណែង​កាលពី​ថ្ងៃ​ទី​២៤​កុម្ភៈ បាន​ធ្វើ​សច្ចាប្រណិធាន​កាលពី​ថ្ងៃ​ទី​១​មីនា ក្នុង​ព្រះ​បរមរាជវាំង​ចូល​កាន់​តំណែង​។ ការ​ប្រកាស​តែងតាំង​លោក​យ៉ា​ស៊ី​ន​អាយុ​៧២​ឆ្នាំ ជា​នាយក​រដ្ឋមន្ត្រី​ថ្មី​ម៉ា​ឡេ​ស៊ី…

ប្រទេស​ម៉ា​ឡេ​ស៊ី ៖ អតីតរដ្ឋមន្ត្រី​មហាផ្ទៃ​ម៉ា​ឡេ​ស៊ី​លោក​មូ​ហ៊ីអ៊ី​ដ​ឌី​ន​យ៉ា​ស៊ី​ន ដែល​ត្រូវ​បាន​តែង​តាំង​កាលពី​ថ្ងៃ​ទី​២៩​កុម្ភៈ ជា​ប្រមុខ​រដ្ឋាភិបាល​ជំនួស​លោក​មហា​ធៀរ​មហាម៉ាត់ ដែល​បាន​លាលែង​ចេញពី​តំណែង​កាលពី​ថ្ងៃ​ទី​២៤​កុម្ភៈ បាន​ធ្វើ​សច្ចាប្រណិធាន​កាលពី​ថ្ងៃ​ទី​១​មីនា ក្នុង​ព្រះ​បរមរាជវាំង​ចូល​កាន់​តំណែង​។

ការ​ប្រកាស​តែងតាំង​លោក​យ៉ា​ស៊ី​ន​អាយុ​៧២​ឆ្នាំ ជា​នាយក​រដ្ឋមន្ត្រី​ថ្មី​ម៉ា​ឡេ​ស៊ី ត្រូវ​បាន​ធ្វើ​ដោយ​បណ្ដា​អ្នក​ទទួលខុសត្រូវ​នៃ​ព្រះ​បរមរាជវាំង​។ ក្នុង​សេចក្ដី​ប្រកាស​មួយ​ព្រះ​បរមរាជវាំង​អះអាង​ថា ដំណើរការ​នៃ​ការ​តែងតាំង​នាយក​រដ្ឋមន្ត្រី​មួយ​រូប​មិន​អាច​ទុក​យូរ​បាន​ទេ ព្រោះ​ប្រទេស​ត្រូវការ​រដ្ឋាភិបាល​មួយ ដើម្បី​ផ្ដល់​សុខមាលភាព​ដល់​ប្រជាជន​និង​ប្រជាជាតិ​។

ការ​ប្រកាស​នោះ​មិន​ត្រឹមតែ​កំណត់​ពី​ការ​បញ្ចប់​ការ​កាន់​អំណាច​របស់​លោក​មហា​ធៀរ អាយុ​៩៤​ឆ្នាំ​ប៉ុណ្ណោះ​ទេ តែ​ក៏​កាត់​បន្ថយ​ផង​ដែរ​ភ័ព្វវាសនា ដែល​លោក​អាន​វ៉ា​អ៊ី​ប្រា​ហ៊ី​ម​បាន​ឡើង​កាន់​អំណាច​​បន្ត​ពី​លោក​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ