ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ៖ អ្នក​ដែល​បំផុស​ព័ត៌មាន​មិន​ពិត​រឿង​ដួល​បាត់​បង់ជីវិត​ដោយ​ជំងឺ​កូ​វី​ដ​ជា​ជន​ទុច្ចរិត

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​មានការ​លើក​ឡើង​ចំពោះ​ការ​ដើរ​ដួល​បាត់​បង់ជីវិត​ជនបរទេស​ប៉ុន្មាន​ថ្ងៃ​មកនេះ​ថា ដោយសារ​កើត​ជំងឺ​កូ​វី​ដ​១៩​នោះ សម្តេច​តេ​ជោ ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី​បាន​ហៅ​អ្នក​ដែល​បង្ហោះ​សារ​បំផុស​ថា មាន​អ្នក​ដួល​ស្លាប់​កន្លង​មកនេះ គឺជា​ជន​ទុច្ចរិត​ហើយ​នៅ​ហៅ​ថា ជា​ក្រុម​ភេ​វករ…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​មានការ​លើក​ឡើង​ចំពោះ​ការ​ដើរ​ដួល​បាត់​បង់ជីវិត​ជនបរទេស​ប៉ុន្មាន​ថ្ងៃ​មកនេះ​ថា ដោយសារ​កើត​ជំងឺ​កូ​វី​ដ​១៩​នោះ សម្តេច​តេ​ជោ ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី​បាន​ហៅ​អ្នក​ដែល​បង្ហោះ​សារ​បំផុស​ថា មាន​អ្នក​ដួល​ស្លាប់​កន្លង​មកនេះ គឺជា​ជន​ទុច្ចរិត​ហើយ​នៅ​ហៅ​ថា ជា​ក្រុម​ភេ​វករ ។ ថ្លែង​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត​សាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប ១,៥៨៩​នាក់ ដែល​ពិធី​នេះ​ធ្វើ​ឡើង​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី​០២ ខែមីនា​នេះ ។

សម្តេច​បញ្ជាក់​ថា ៖«​ព្រោះ​ការ​បំផុស​ព័ត៌មាន​ដូច​ជា ការ​ដួល​ស្លាប់​ដោយ​ជំងឺ​កូ​វី​ដ​នោះ​គ្មាន​នោះ​ទេ ដោយសារ​ជំងឺ​នេះ​គ្មាន​ការ​ដួល​ស្លាប់​នោះ​ទេ​កុំ​ឆ្ងល់ ។ វា​មិនមែន​ដើរ​ត្រុ​ក​ៗ​ហើយ​ដាច់​សរសៃឈាម​ស្លាប់​នោះ​ទេ ។ មនុស្ស​គង់តែ​ស្លាប់​ទេ ប៉ុន្តែ​ខ្លះ​ស្លាប់​ក៏​ទម្លាក់​ទៅ​លើ​ជំងឺ​កូ​វី​ដ ។ ជំងឺ​ត្រូវ​ស្លាប់ ទោះបីជា​អត់​មាន​ជំងឺ​កូ​វី​ដ​ក៏​ស្លាប់​ដែរ​» ។ សម្តេច​តេ​ជោ អំពាវនាវ​ទៅ​កាន់​អ្នក​បំផុស​ព័ត៌មាន​ថា បើ​បំផុស​ព័ត៌មាន​មិន​ពិត​អី​ញ្ចឹ​ង តើ​ទទួល​បាន​អ្វី​មក​វិញ ។ ផ្ទុយ​ទៅ​វិញ​បាន​ត្រឹមតែ​បង្ក​ការ​ភ័យ​ខ្លាច​ចំពោះ​ប្រជាពលរដ្ឋ និង​សម្រាប់​ក្រុម​គ្រួសារ​ខ្លួន​តែ​ប៉ុណ្ណោះ ។

សម្តេច​មាន​ជំនឿ​ចិត្ត​ថា ប្រជាពលរដ្ឋ​មិន​មានការ​កត់​ស្លុត​រហូត​ដល់​គ្រប់គ្រង​ខ្លួន​មិន​បាន​នោះ​ទេ ទោះបីជា​ពេល​ដំបូង​ឡើង​នូវ​ការ​ចម្លងជំងឺ​កូ​វី​ដ​១៥ លើ​ជនជាតិ​ចិន​បាន​ធ្វើ​ឲ្យ​ម៉ាស់​ឡើងថ្លៃ​ដែល​នាំ​ឲ្យ​មានរឿង​ម្តង ។ ប៉ុន្តែ​បន្ទាប់​ពី​នេះ​មក​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​សាបរលាប​ហើយ ។ សម្តេច​គូសបញ្ជាក់​ថា បើសិន​ប្រជាពលរដ្ឋ​ម្នាក់​ៗ​ដឹង​ខ្លួនឯង​ថា ខ្លួន​ឈប់​ឬ​អត់ ហើយ​បន្ត​អានា​ម័​យ​ជាមួយ​សាប៊ូ ឬ​លាង​អាល់កុល និង​អានា​ម័​យ​ផ្ទះសម្បែង​ជា​រឿង​ល្អ ។

ចំណុច​នេះ​សម្តេច​ក៏​បាន​អំពាវនាវ​ឲ្យ​មនុស្ស​ម្នាក់​ៗ​ធ្វើការ​វាយបក​ចំពោះ​ព័ត៌មាន​មិន​ពិត ដោយ​ចាំតែ​ក្រសួងសុខាភិបាល​បកស្រាយ ឬ​នាយក​រដ្ឋមន្ត្រី​និយាយ​មិន​គ្រប់គ្រាន់​នោះ​ទេ ។ សម្តេច​បញ្ជាក់​ថា ៖«​ម្នាក់​ៗ​ត្រូវធ្វើ​ជា​សកម្មជន​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ ។ ព្រោះ​ជា​សុខភាព​ផ្ទាល់ខ្លួន​! បើ​គេ​ថា ខ្មែរ​ឈឺ​អស់ហើយ អី​ញ្ចឹ​ង​ដាច់​គុណ ឬ​ពលរដ្ឋ​ម្នាក់​ថា យើង​គ្មាន​ឈឺ​នោះ​ទេ ។ គេ​ថា ប្រជាជន​ថា ឈឺ​អស់ហើយ យើង​ម្នាក់​ៗ​មាន​រួច​ហើយ​តប​វិញ​ថា មិន​ឈឺ​នោះ​ទេ » ។ សម្តេច​ក៏​បាន​លើក​ឡើង​ថា ទោះបីជា​គ្មាន​ជំងឺ​កូ​វី​ដ ក៏​មាន​ជំងឺ​ផ្តាសាយ​ផង​ដែរ ។

សូម​ជម្រាប​ថា ការ​លើក​ឡើង​របស់​ប្រមុខ​រាជរដ្ឋាភិបាល​បន្ទាប់​ពី​មាន​ម្ចាស់​គណនេយ្យ​ហ្វេ​ស​ប៊ុ​កបាន​បង្ហោះ​ពី​ការ​ដើរ​ដួល​ស្លាប់​ជនបរទេស​ជា​បន្តបន្ទាប់​ថា ជា​ជំងឺ​កូ​វី​ដ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ