ល្បែង​៣​ប្រការ​ល្បែង​មួយ​ណា​ក៏​វិនាស


ល្បែង​ស្រី ល្បែង​ស្រា និង​ល្បែងភ្នាល់​នានា ល្បែង​បី​ប្រការ​នេះ​ឱ្យ​ផល​ផ្នែក​ខាង​វិនាស​មិន​រង់ចាំ​កាល​ឡើយ កាលបើ​បុគ្គល​ប្រព្រឹត្ត​មែន​ៗ​នឹង​ដល់​នូវ​សេចក្តី​វិនាស​ទាន់ហន់​ជាក់ច្បាស់​នឹង​ភ្នែក ។

១-​ល្បែង​ស្រី គឺ​ការ​ត្រេកត្រអាល​នឹង​ស្រី​កំណាន់​ក្រៅ​អំពី​ប្រពន្ធ​របស់​ខ្លួន រមែង​ជួប​នូវ​មាន​បញ្ហា​ទាស់ទែង​ខ្វែងគំនិត​គ្នា​ជា​រឿយ​ៗ ដើរ​លេង​ចោល​ទ្រព្យសម្បត្តិ ខាន​ថែទាំ​គ្រួសារ ខូច​កិត្តិយស មានរឿង​អាស្រូវ​មិន​ចេះ​ចប់ ហើយ​ប្រឈម​នឹង​ការ​ឆ្លង​ជំងឺ​ផ្សេង​ៗ ។

២-​អ្នក​សេពសុរា​រាល់ថ្ងៃ​នាំ​មក​នូវ​គុណវិបត្តិ​ដូច​ជា វិនាស​ទ្រព្យ​ដែល​មាន​ស្រាប់ ខាន​ប្រកបការងារ​ផ្សេង​ៗ បង្កជម្លោះ​ទាស់ទែង​គ្នា និង​បាត់បង់​សេចក្តី​ថ្លៃថ្នូរ​ជាដើម ។

៣-​ល្បែងភ្នាល់​គ្រប់យ៉ាង​ជា​ហេតុ​នាំ​ឲ្យ​ស្រកស្រុត​ស្រយុត​របូត​ទ្រព្យសម្បត្តិ​យ៉ាង​លឿន​ជា​ហេតុ​នាំ​ឱ្យ​មាន​ទំនាស់​បែកបាក់​គ្រួសារ ខូច​កេរ្តិ៍ឈ្មោះ​រលាយ​សាបសូន្យ ។

ព្រោះ​មើលឃើញ​ទោស​នៃ​ល្បែង​ទាំង​៣​ប្រការ​ធ្ងន់​យ៉ាងនេះ ទើប​បណ្ឌិត​ពោល​ថា ល្បែង​ស្រី ល្បែង​ស្រា និង​ល្បែងស៊ីសង ល្បែង​មួយ​ណា​ក៏​ជា​ប្រមុខ​នៃ​សេចក្តី​វិនាស ។ សាន សារិន

ជ្រុង​មួយ​នៃ​សាសនា

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ