ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លាច​វីរុស​ ​វៀតណាម​មិន​ឲ្យ​យន្តហោះ​កូរ៉េ​​ខាងត្បូង​មួយ​ចុះ

4 ឆ្នាំ មុន

ប្រទេស​វៀតណាម​-​កូរ៉េ​ខាងត្បូង ៖ យោង​តាម​YONHAP​ថា ​យន្តហោះ​១​គ្រឿង​របស់​ក្រុមហ៊ុន​អាកាសចរណ៍​កូរ៉េ​ខាងត្បូង បាន​ហោះ​បក​ក្រោយ​វិញ ពេល​ហោះហើរ​ទៅ​កាន់​វៀតណាម​កាលពី​ថ្ងៃ​ទី​២៩​កុម្ភៈ បន្ទាប់​ពី​អាជ្ញាធរ​វៀតណាម រារាំង​មិន​ឲ្យ​ចុះ​នៅ​ក្រុង​ហាណូយ ដែល​អាច​ស្ថិត​ក្នុង​ក្រប​ខណ្ឌ​នៃ​បណ្ដា​វិធានការ​ដែល​ប្រទេស​នៅ​អា​ស៊ី​អាគ្នេយ៍​នោះ​បាន​ចាត់ ដើម្បី​រិ​ត​ត្បិត​មិន​ឲ្យ​បណ្ដា​ជនជាតិ​កូរ៉េ​ខាងត្បូង​ចូល…

ប្រទេស​វៀតណាម​-​កូរ៉េ​ខាងត្បូង ៖ យោង​តាម​YONHAP​ថា ​យន្តហោះ​១​គ្រឿង​របស់​ក្រុមហ៊ុន​អាកាសចរណ៍​កូរ៉េ​ខាងត្បូង បាន​ហោះ​បក​ក្រោយ​វិញ ពេល​ហោះហើរ​ទៅ​កាន់​វៀតណាម​កាលពី​ថ្ងៃ​ទី​២៩​កុម្ភៈ បន្ទាប់​ពី​អាជ្ញាធរ​វៀតណាម រារាំង​មិន​ឲ្យ​ចុះ​នៅ​ក្រុង​ហាណូយ ដែល​អាច​ស្ថិត​ក្នុង​ក្រប​ខណ្ឌ​នៃ​បណ្ដា​វិធានការ​ដែល​ប្រទេស​នៅ​អា​ស៊ី​អាគ្នេយ៍​នោះ​បាន​ចាត់ ដើម្បី​រិ​ត​ត្បិត​មិន​ឲ្យ​បណ្ដា​ជនជាតិ​កូរ៉េ​ខាងត្បូង​ចូល ខណៈ​ប្រទេស​នោះ​កំពុង​រាតត្បាត​ដោយ​វីរុស​COVID-19​។

យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ASIANA AIRLINES INC ជា​ក្រុមហ៊ុន​អាកាសចរណ៍​ធំ​ទី​២​របស់​ប្រទេស បាន​ហោះ​វិល​មក​កាន់​ព្រ​លាន​យន្តហោះ​អន្តរជាតិ​INCHEON ប្រមាណ​២​ម៉ោង​ក្រោយ​ចាកចេញ​ឆ្ពោះទៅ​កាន់​ក្រុង​ហាណូយ​។

ក្រុមហ៊ុន​អាកាសចរណ៍​នោះ​ថ្លែង​ថា បាន​សម្រេច​ឲ្យ​យន្តហោះ​ជើងហោះហើរ​OZ729​ហោះ​បក​ក្រោយ​វិញ ខណៈ​អាជ្ញាធរ​វៀតណាម បាន​ស្នើ​ឲ្យ​ទៅ​ចុះ​នៅ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​វ៉ា​ន​ដុ​ង ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​ជា​១៤០​គីឡូម៉ែត្រ​ពី​ព្រ​លាន​យន្តហោះ​ណ​យ​បៃ​ក្រុង​ហាណូយ​។ យន្តហោះ​នោះ​ដឹក​អ្នកដំណើរ​៤០​នាក់​។

ក្រុមហ៊ុន​អាកាសចរណ៍​កូរ៉េ​ខាងត្បូង​១​ទៀត គឺ​ក្រុមហ៊ុន​KOREAN AIR LINES CO បាន​ផ្អាក​រួច​ហើយ​ជើងហោះហើរ​២​ជើង​របស់​ខ្លួន មក​កាន់​ក្រុង​ហាណូយ ដែល​គ្រោង​នា​ថ្ងៃ​ទី​២៩​កុម្ភៈ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yna (​កែសម្រួល​ដោយ​៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ