ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គី​ម​ ជុង​អ៊ុ​ន ​ព្រមាន​ថា បើ​វីរុស​ចូល​ប្រទេស​ លោក​នឹង​បង្ក​ផលវិបាក​ធ្ងន់

4 ឆ្នាំ មុន

ប្រទេស​កូរ៉េ​ខាងជើង ៖ បណ្ដា​សារព័ត៌មាន​ផ្លូវការ​រាយការណ៍​នា​ថ្ងៃ​ទី​២៩​កុម្ភៈ​ថា មេដឹកនាំ​កូរ៉េ​ខាងជើង​លោក​គី​ម​ជុន​អ៊ុ​ន​បាន​ព្រមាន​ប្រាប់​ដល់​បណ្ដា​អ្នក​ទទួលខុសត្រូវ​សំខាន់​របស់​បក្ស ពី​បណ្ដា​ផលវិបាក​ធ្ងន់ធ្ងរ ប្រសិនបើ​វីរុស​COVID-19​ឆ្លង​ចូល​ក្នុង​ប្រទេស​លោក​។ រដ្ឋ​ដ៏​ក្រីក្រ​នោះ​ហើយ​ស្ថិត​នៅ​ឯកោ​ខាង​ការទូត មាន​ប្រព័ន្ធ​សុខាភិបាល​ខ្សោយ​និង​ខ្វះខាត​បណ្ដា​ឧបករណ៍ បាន​បិទ​យ៉ាង​ជិត​ព្រំដែន​របស់​ខ្លួន ដើម្បី​ចៀសវាង​រាល់​ការ​ឆ្លង​វីរុស​នេះ…

ប្រទេស​កូរ៉េ​ខាងជើង ៖ បណ្ដា​សារព័ត៌មាន​ផ្លូវការ​រាយការណ៍​នា​ថ្ងៃ​ទី​២៩​កុម្ភៈ​ថា មេដឹកនាំ​កូរ៉េ​ខាងជើង​លោក​គី​ម​ជុន​អ៊ុ​ន​បាន​ព្រមាន​ប្រាប់​ដល់​បណ្ដា​អ្នក​ទទួលខុសត្រូវ​សំខាន់​របស់​បក្ស ពី​បណ្ដា​ផលវិបាក​ធ្ងន់ធ្ងរ ប្រសិនបើ​វីរុស​COVID-19​ឆ្លង​ចូល​ក្នុង​ប្រទេស​លោក​។

រដ្ឋ​ដ៏​ក្រីក្រ​នោះ​ហើយ​ស្ថិត​នៅ​ឯកោ​ខាង​ការទូត មាន​ប្រព័ន្ធ​សុខាភិបាល​ខ្សោយ​និង​ខ្វះខាត​បណ្ដា​ឧបករណ៍ បាន​បិទ​យ៉ាង​ជិត​ព្រំដែន​របស់​ខ្លួន ដើម្បី​ចៀសវាង​រាល់​ការ​ឆ្លង​វីរុស​នេះ ខណៈ​ខ្លួន​មាន​ព្រំដែន​ជាប់​ប្រទេស​២ ដែល​មាន​វីរុស​នេះ​រាតត្បាត​ខ្លាំង​គឺ​ចិន​និង​កូរ៉េ​ខាងត្បូង​។

យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​កូរ៉េ​ខាងជើង​KCNA​ថា ក្នុង​កិច្ចប្រជុំ​មួយ​របស់​បក្ស​ពលករ​កូរ៉េ លោក​គី​ម​ជុង​អ៊ុ​ន​លើក​ឡើង​ថា ការ​តស៊ូ​ប្រឆាំង​វីរុស​ជា​រឿង​សំខាន់​មួយ ដើម្បី​ការពារ​ប្រជាជន ដែល​ទាមទារ​ឲ្យ​មាន​វិន័យ​ខ្ពស់​បំផុត​។ ក្នុង​ករណី​ដែល​ជំងឺ​នោះ​ឆ្លង​ហើយ​រាតត្បាត​មិន​អាច​គ្រប់គ្រង​បាន​ចូល​ក្នុង​ប្រទេស នោះ​នឹង​នាំ​ឲ្យ​មាន​បណ្ដា​ផលវិបាក​ធ្ងន់ធ្ងរ​។

KCNA ​រាយការណ៍​ពី​ការ​ដកហូត​តំណែង​អនុប្រធាន​២​រូប​របស់​បក្ស​ពលករ​កូរ៉េ គឹ​លោក​RI MAN GON និង​លោក PAK THAE DOK​និង​ពី​ការ​រំលាយ​ចោល​សាខា​បក្ស​មួយ មក​ពី​សង្ស័យ​លើ​រឿង​ពុក​រលួយ ដែល​ប៉ះពាល់​ដល់​បណ្ដា​វិធានការ​បង្ការ​ប្រឆាំង​វីរុស​។

កូរ៉េ​ខាងជើង​បាន​ចាត់​បណ្ដា​វិធានការ ដែល​តឹងតែង​ជាងគេ​បំផុត​លើ​ពិភពលោក ដោយ​ហាម​ឃាត់​បណ្ដា​អ្នកទេសចរ​បរទេស មិន​ឲ្យ​ចូល​មក​តាម​រថភ្លើង​ឬ​តាម​យន្តហោះ​ជើងហោះហើរ​អន្តរជាតិ ហើយ​ដាក់​ឲ្យ​នៅ​ដាច់​ពី​គេ​ជនបរទេស​មួយ​ចំនួន ដែល​មាន​វត្តមាន​ក្នុង​ប្រទេស​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ​៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ