ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សោកស្តាយណាស់ ចុះជួយហើយ នៅតែ​មិន​ទាន់​​អណ្តាត​ភ្លើង​

4 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ម្ចាស់​យំ​ស្ទើរ​គាំង បន្ទាប់​ពី​បានឃើញ​ហេតុការណ៍​ផ្ទះ​របស់​ខ្លួន ត្រូវ​បាន​អគ្គិភ័យ​លេប​ត្របាក់​អស់ទាំង​ស្រុង ខណៈ​គ្មាន​អ្នក​នៅ​ចាំ ដោយ​បិទទ្វារ​ចាក់សោ​ទុក​ចោល ស្រាប់តែ​ប្រជាពលរដ្ឋ​ឃើញ​អណ្តាតភ្លើង និង​ផ្សែងហុយ​ចេញពី​ក្នុងផ្ទះ ​ក៏ផ្អើល​​នាំ​គ្នារ​ត់ទៅ​ជួយ​ពន្លត់​តែនៅ​មិន​អាច​ជួយ​បាន​ឡើយ…

ខេត្ត​ប៉ៃលិន ៖ ម្ចាស់​យំ​ស្ទើរ​គាំង បន្ទាប់​ពី​បានឃើញ​ហេតុការណ៍​ផ្ទះ​របស់​ខ្លួន ត្រូវ​បាន​អគ្គិភ័យ​លេប​ត្របាក់​អស់ទាំង​ស្រុង ខណៈ​គ្មាន​អ្នក​នៅ​ចាំ ដោយ​បិទទ្វារ​ចាក់សោ​ទុក​ចោល ស្រាប់តែ​ប្រជាពលរដ្ឋ​ឃើញ​អណ្តាតភ្លើង និង​ផ្សែងហុយ​ចេញពី​ក្នុងផ្ទះ ​ក៏ផ្អើល​​នាំ​គ្នារ​ត់ទៅ​ជួយ​ពន្លត់​តែនៅ​មិន​អាច​ជួយ​បាន​ឡើយ ។ហេតុការណ៍​នេះ បាន​កើតឡើង កាលពី​វេលា​ម៉ោង​៣ និង​១០​នាទីរសៀល ​ថ្ងៃ​ទី​២៩ ​កុម្ភៈ ឆ្នាំ​២០២០ នៅ​ចំណុច​ក្បែរ​ផ្ទះ​លោក​មេ​ភូមិ​តា​ង៉ែ​ន​លើ ស្ថិត​ក្នុងភូមិ​តា​ង៉ែ​ន​លើ សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន បណ្តាល​ឲ្យ​ខូចខាត​ទាំងស្រុង ព្រមទាំង​ឆេះ​អស់​ម៉ូតូ​មួយ​គ្រឿង និង​សម្ភារ​ក្នុងផ្ទះ​ផង​ដែរ ។

ប្រភព​ព័​ត៍​មាន​ពី​នគរបាលបាន​ឲ្យ​ដឹង​ថា ​ម្ចាស់ផ្ទះ​ខាងលើ​មាន ឈ្មោះ រិ​ទ្ធ ចាន់​រ៉ា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ដោ​យនៅ​មុន​ពេល​កើតហេតុ ម្ចាស់ផ្ទះ​នេះ អត់​ស្នាក់​នៅ​ក្នុងផ្ទះ​នោះ​ទេ ព្រោះ​ជាប់រវល់​ចេញ​ទៅ​ធ្វើការ​ទាំង​ប្តី​ទាំងប្រពន្ធ ។ ផ្ទះ​ដែល​ទទួល​រង​ការ​ឆេះ​នេះ គឺ​សង់​ឡើង​ពី​ឈើ ដំបូល​ប្រក់​ស័ង្កសី មាន​ជញ្ជាំង​ចាក់​ស៊ី​ម៉ង់ត៍ ។ ប្រភព​បាន​បន្ត​ថា ក្រោយ​ពី​អគ្គិភ័យ​លេប​ត្របាក់​រួច សម្ភារដែល​ខូចខាត​រួម​មាន ម៉ូតូ​​១​គ្រឿង ម៉ាក​វ៉េវ​អាល់​ហ្វា​ស៊េរី​ឆ្នាំ​២០១៨ និង​សម្ភារ​​ប្រើប្រាស់​ក្នុងផ្ទះ​មួយ​ចំនួន​ទៀត ត្រូវ​ឆេះ​អស់ទាំង​ស្រុង តែ​មិន​បង្ក​ឲ្យ​មាន​មនុស្ស​ណា​រង​របួស​នោះ​ទេ ។

ពាក់ព័ន្ធ​នឹង​មូលហេតុ​នេះ គឺ​គេ​មិន​ទាន់​ដឹង​ច្បាស់​នៅឡើយ​ទេ កំពុងធ្វើការ​ស្រាវជ្រាវ​បន្ត ហើយ​ភ្លើង​បាន​រលត់​ទាំងស្រុង បន្ទាប់​ពី​មានការ​អន្តរាគមន៍​ពន្លត់​ពី​រថយន្ត​ពន្លត់​អគ្គិភ័យ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដោយ​ប្រើប្រាស់​រថយន្ដ​ចំនួន​​៣​គ្រឿង ហើយ​ប្រើ​ទឹក​ចំនួន​​២​រថយន្ត​ផង​ដែរ។

អត្ថបទសរសេរ ដោយ