ចុះ​រៀបចំ​សណ្តាប់ធ្នាប់​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ក្រោយអត់សហការ​


​ខេត្ត​្រៃវែង ៖ កំលាំង​សមត្ថកិច្ច​ស្រុក​ពាមរ​ក៍ ដែល​រួម​មាន​ទាំង​ប៉ូ​លិស និង​កម្លាំង​អាវុធហត្ថ ក្រោម​ការ​ដឹក​នាំ​របស់​គណៈ​បញ្ជាការ​ឯកភាព​ស្រុក បាន​ចុះ​ទៅ​រៀបចំ​សណ្តាប់ធ្នាប់ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ត្រង់​ចំណុច​ចាប់ពី​រង្វង់​មូល​ត្រីកោណ រហូត​ដល់​គល់​ស្ពាន​ស្ទឹង​ស្លូត ដែល​មាន​ចំងាយ​ប្រមាណ​ជា​៣​គីឡូម៉ែត្រ ​។

សកម្មភាព​ចុះ​រៀបចំ​នេះ ធ្វើ​ឡើង​រយៈពេល​ពេញ​១​ថ្ងៃ គឺ​នៅ​ថ្ងៃ​ទី​១​ មីនា ដោយ​កំលាំង​សមត្ថកិច្ច​បាន​ដេញ​អោយ​ក្រុម​អាជីវករ ដែល​លក់ដូរ​នៅ​តាម​ចិញ្ចើមថ្នល់​ផ្លូវជាតិ​លេខ​១ រើ​ឥ​វ៉ា​ន់​លក់ដូរ​របស់​ខ្លួន​ថយ​ទៅ​ក្រោយ ចេញ​អោយ​ផុត​ពី​ចិញ្ចើមថ្នល់ និង​បាន​ប្រើ​គ្រឿងចក្រ​ឈូស​ឆាយដី​និង​សំរាម​នៅ​តាម​ចិញ្ចើមថ្នល់ និង​ក្រោម​តូប​លក់ដូរ​របស់​ក្រុម​អាជីវករ​ទាំងនោះ​ផង​ដែរ​ ។

លោកស្រី សេង ទៀង អភិបាលស្រុក​ពាមរ​ក៍បាន​មាន​ប្រសា​ស​ន៍​ថា នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១​នេះ មាន​រថយន្ត​ធំ​ៗ​បើក​ឆ្លងកាត់​ច្រើន​ណាស់ ទាំង​រថយន្ត​កុង​ទី​ន័​រ រថយន្ត​យី​ឌុ​ប​ដឹក​ដី​ដឹក​ខ្សាច់​ដឹក​ថ្ម​ជាដើម ចំណែក​នៅ​តាម​ចិញ្ចើមថ្នល់ ក៏​មាន​ក្រុម​អាជីវករ​លក់ដូរ​ច្រើន​ដែរ ដែល​វា​ប្រឈម​និង​គ្រោះថ្នាក់​ខ្លាំង​ណាស់ ដូច្នេះ​ការ​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​នេះ ធ្វើ​ឡើង​ក្នុង​គោលបំណង​ដើម្បី​ធ្វើ​អោយ​ដងផ្លូវ​មាន​សណ្តាប់ធ្នាប់​រៀបរយ​ល្អ​ផង បញ្ជៀ​សបាន​ពី​ការ​កកស្ទះ​ផង និង​ការពារ​កុំអោយ​មាន​គ្រោះថ្នាក់​ចរាចរ​ណ៌​ជាយថាហេតុ​ផង​ដែរ​។

លោកស្រី​អភិបាលស្រុក​បាន​បញ្ជាក់​ផង​ដែរ​ថា ទីតាំង​នេះ​ អាជ្ញាធរ​ស្រុក​ធ្លាប់​បាន​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​ច្រើន​ដង​មក​ហើយ ប៉ុន្តែ​ក្រុម​អាជីវក​រហាក់​មិន​ចូលរួម​សហការ​សោះ ដោយពេល​លោកស្រី​ដឹកនាំ​កំលាំង​ចុះ​មក​ដេញ ពួក​គាត់​នាំ​គ្នា​រើ​ថយ​ទៅ​ក្រោយ​អស់ ពេល​កំលាំង​សមត្ថកិច្ច​ដក​ទៅ​វិញ​អស់ ពួក​គាត់​នាំ​គ្នា​រុល​មក​លើ​ចិញ្ចើមថ្នល់​វិញ​ដដែល បើ​ទោះបីជា​ខាង​អាជ្ញាធរ ធ្លាប់​បាន​ហៅ​ពួក​គាត់​ទៅ​ធ្វើ​កិច្ចសន្យា ហាម​មិន​អោយ​ដាក់​តាំង​លក់​ដល់​លើ​ចិញ្ចើមថ្នល់​ក៏​ដោយ ​។

លោកស្រី សូម​អំពាវនាវ​ដល់​បងប្អូន​ក្រុម​អាជីវករ​ទាំងអស់ មេត្តា​ចូលរួម​សហការ និង​ឈប់​រុល​មក​លក់​លើ​ចិញ្ចើមថ្នល់​ទៀត​ទៅ ព្រោះ​វា​ប្រឈម​និង​គ្រោះថ្នាក់​ខ្លាំង​ណាស់ ។

បរិស្ថាន

Sponsored News

១១:១១ | ក្នុងស្រុក

លក់ដាច់ខ្លាំងសាហាវអតិថិជនពេញៗហាង ព្រោះតម្លៃផ្អើលទីផ្សារ 279$ តែសមត្ថភាពលំដាប់ A អេមមួយកំប្លេ ថតស្អាតបែប AI បួនគ្រាប់ទំហំ 48MP RAM ក៏ធំ 8GB ROM ក៏ធំ 128GB ថ្មក៏ខ្លាំង 5000mAh (មានវីដេអូ)

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ