ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលក្រុង​ហ្សេ​ង​ចូ​វ ខេត្ត​ហឺ​ណា​ន អរគុណ​កម្ពុជា​ដែល​បរិច្ចាគ​ម៉ាស់​ពេទ្យ

4 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្ត​ហឺ​ណា​ន ៖ តាម​រយៈ​លិខិត​របស់​រដ្ឋបាល​ក្រុង​ហ្សេ​ង​ចូ​វ ចុះ​ថ្ងៃ​ទី​២៦ ខែកុម្ភៈ ឆ្នាំ​២០២០ លោក ស៊ូ លី​យី (Xu…

ខេត្ត​ហឺ​ណា​ន ៖ តាម​រយៈ​លិខិត​របស់​រដ្ឋបាល​ក្រុង​ហ្សេ​ង​ចូ​វ ចុះ​ថ្ងៃ​ទី​២៦ ខែកុម្ភៈ ឆ្នាំ​២០២០ លោក ស៊ូ លី​យី (Xu Liyi) អភិបាលក្រុង បាន​ថ្លែងអំណរគុណ​ចំពោះ​លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​កម្ពុជា ដែល​បាន​បរិច្ចាគ​ម៉ាស់​ពេទ្យ​ចំនួន​១​ម៉ឺន​ដល់​រដ្ឋបាល​ក្រុង​ហ្សេ​ង​ចូ​វ សម្រាប់​គ្រូពេទ្យ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​ដើម្បី​ទប់ទល់​ទៅ​នឹង​ការ​ឆ្លង​នៃ​ជំងឺ​រលាក​ផ្លូវដង្ហើម Covid-19 ដែល​នេះ​ជា​ការ​ឆ្លើយ​តប​ទាន់​ពេលវេលា​ចំពោះ​តម្រូវការ​ជាក់ស្តែង​។

លិខិត​នេះ​មាន​ខ្លឹមសារ​សំខាន់​ៗ​ថា «​ខ្ញុំ​រីករាយ​ដែល​បាន​ទទួល​នូវ​លិខិត​របស់​លោក ថោ​ង ខុន ក្នុង​ពេល​ដ៏​សំខាន់​នេះ​នៅ​ក្នុង​ប្រទេស​ចិន ដែល​បាន​និង​កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺឆ្លង​មេរោគ (COVID-១៩)​។

លិខិត​របស់​លោក​បាន​បញ្ជាក់​សំដែង​នូវ​ការ​អាណិតអាសូរ និង​ការ​បរិ​ច្ចាក​ម៉ាស់​ពេទ្យ ដល់​រដ្ឋបាល​ក្រុង​ហ្សេ​ង​ចូ​វ តាម​រយៈ​ស្ថាន​តំណាង​ក្រសួងទេសចរណ៍​នៃ​ប្រទេស​កម្ពុជា និង​បាន​ឆ្លុះ​បញ្ចាំង​ពី​មិត្តភាព​ដ៏​ជ្រាលជ្រៅ​រវាង​ប្រជាជន​កម្ពុជា និង​ចិន ក៏​ដូច​ជា​ប្រជាជន​ហ្សេ​ង​ចូ​វ ដែល​នេះ​ក៏​បង្ហាញ​ពី​សាមគ្គីភាព​របស់​ឯកឧត្តម ជាមួយ​យើងខ្ញុំ​ក្នុង​ការ​ប្រយុទ្ធ​ទប់ទល់​ជំងឺឆ្លង​នេះ​។ យើងខ្ញុំ​សូម​កោតសរសើរ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​រឿង​នេះ​។ នៅ​ថ្ងៃ​ទី ២០ ខែមករា កន្លង​ទៅ យើង​មានការ​ប្រជុំ​យ៉ាង​រាក់ទាក់ និង​កក់ក្តៅ​នៅ​ហ្សេ​ង​ចូ​វ​។

យើង​បាន​ផ្លាស់​ប្តូរ​ទស្សនៈ និង​ឈាន​ដល់​ចំណុច​ទូលំទូលាយ​នៃ​ការ​ឯកភាព​គ្នា​លើ​កិច្ច​សហប្រតិបត្តិការ​ទេសចរណ៍​ឲ្យ​កាន់តែ​ស៊ីជម្រៅ និង​ពង្រឹង​ការ​ផ្លាស់​ប្តូរ​វប្បធម៌ និង​សេដ្ឋកិច្ច​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្រុង​ហ្សេ​ង​ចូ​វ​។ តែ​ជា​ការ​គួរ​ឱ្យ​សោកស្តាយ ដោយសារ​តែ​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺឆ្លង Covid-19 ដែល​បណ្តាល​អោយ​ប៉ះពាល់​ដល់​ការ​អនុវត្ត​នៃ​កិច្ច​សហប្រតិបត្តិការ​នេះ​។

វា​ពិតជា​មាន​សារៈសំខាន់​ណាស់​សម្រាប់​ក្រុង​ហ្សេ​ង​ចូ​វ ដែល​ក្រសួងទេសចរណ៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ជ្រើសរើស​យក​សម្រាប់​ធ្វើ​ពិធី​បិទ​ឆ្នាំ​នៃ​ទេសចរណ៍វប្បធម៌ ចិន​-​កម្ពុជា និង​ការ​ជំរុញ​ឲ្យ​មានការ​បើក​ជើងហោះហើរ​ត្រង់​។ យើង​មាន​ឆន្ទៈ​សហការ​ជាមួយ​លោក និង​បន្ត​អនុវត្ត​ការងារ​នេះ​ទៅ​មុខ​ទៀត​។ នា​ពេល​អនាគត​ដ៏​ខ្លី​ខាង​មុខ​នេះ យើង​នឹង​បង្កើត​ក្រុមការងារ​មួយ​សម្រាប់​ពិធី​បិទ​នេះ តាម​រយៈ​ការ​ពង្រឹង​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​យ៉ាង​ទូលំទូលាយ​ក្នុង​ការ​រៀបចំ និង​ធានា​ដំណើរការ​រៀបចំ​ព្រឹត្តិការណ៍​នេះ​ដោយ​រលូន​។ និទាឃ​រដូវ​នឹង​ឈាន​មក​ដល់ ហើយ​ផ្កា​នឹង​រីក​។ និទាឃ​រដូវ​គួរ​ឱ្យ​ស្រឡាញ់​នេះ ខ្ញុំ​រង់ចាំ​ជួប​លោក​ជា​ថ្មី​។

សូម​អរគុណ​ម្តងទៀត​ចំពោះ​ការ​ព្រួយបារម្ភ​របស់​លោក​អំពី​ស្ថានភាព​រាតត្បាត​ជំងឺ​នៅ​ហ្សេ​ង​ចូ​វ និង​ការ​គាំទ្រ​ដ៏​ខ្លាំងក្លា​របស់​លោក​ជាមួយ​ប្រជាជន​ហ្សេ​ង​ចូ​វ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​នេះ​។ ជយោ​! មិត្តភាព​រវាង​ប្រជាជន​កម្ពុជា និង​ប្រជាជន​ចិន​! សូម​ជូនពរ​ពិធី​បិទ​ឆ្នាំ​នៃ​វប្បធម៌​ប្រទេស​ចិន​-​កម្ពុជា ទទួល​បាន​ជោគជ័យ​»៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ