ជនជាសប្បុរសលោកមិនដែលលាក់ទ្រព្យ លាក់អាហារឆ្ងាញ់ទុកបរិភោគតែម្នាក់ឯងទេ គឺលោកតែងចែករំលែកឱ្យមនុស្សដទៃបានប្រើប្រាស់ បានបរិភោគផង ព្រោះអ្នកណាក៏ត្រូវការសេចក្តីសុខ ។
ប៉ុន្តែមិនដូច្នោះទេមនុស្សពួកខ្លះខំកើបប្រាក់ប្រមូលចំណីអាហារលាក់ទុកសម្រាប់តែខ្លួនឯង ឬក្រុមគ្រួសាររបស់ខ្លួន គឺមិនបានគិតគូរដល់អ្នកដទៃឡើយ ។ ឯអ្នកបួសខ្លះមានល្បិចលាក់អាហារទុកមិនចែករំលែកឲ្យកូនសិស្សនៅក្នុងវត្តអារាមទទួលទានទេ ពេលខ្លះអាហារនោះក៏ហួសថ្ងៃកំណត់ដែលអាចទទួលទានបាន ឬផ្អូមស្អុយទើបយកចេញមកប្រគល់ឲ្យកូនសិស្សបរិភោគ ។
ទង្វើបែបនេះគឺជាអំពើដ៏ថោកទាបដែលមនុស្សមិនគួរធ្វើតទៅទៀតឡើយ ។ បើថ្ងៃនេះយើងមានទ្រព្យ មានចំណីអាហារទទួលទានបរិបូណ៌ហើយ យើងគួរចែករំលែកឲ្យមនុស្សដទៃបានប្រើប្រាស់ បានបរិភោគដូចយើងផង ពួកគេនឹងសប្បាយរីករាយជាមួយនឹងយើង ។
ថ្ងៃក្រោយនៅពេលពួកគេមានទ្រព្យ មានចំណីឆ្ងាញ់ ពួកគេនឹកឃើញអំពើល្អរបស់យើង ពេលនោះពួកគេក៏នឹងចែកទ្រព្យចែកចំណីឆ្ងាញ់ជាមួយយើងដែរ ។ សាន សារិន
ចែករំលែកព័តមាននេះ