ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជើង​ខ្លាំង​ថៃ ទទួលស្គាល់​ការ​បរាជ័យ តែ​ត្រៀម​សងសឹក ឡុ​ង សំណាង

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ដ្បិតតែ​ការ​ប្រកួត​អន្តរជាតិ​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ កាលពី​ថ្ងៃ​ទី​១ ខែមីនា ឆ្នាំ​២០២០ កីឡាករ​កម្ពុជា ទទួល​បាន​ជោគជ័យ​លើ​កីឡាករ​ថៃ​មែន តែ​គេ​នៅ​តែ​មើលឃើញ​ថា…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ដ្បិតតែ​ការ​ប្រកួត​អន្តរជាតិ​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ កាលពី​ថ្ងៃ​ទី​១ ខែមីនា ឆ្នាំ​២០២០ កីឡាករ​កម្ពុជា ទទួល​បាន​ជោគជ័យ​លើ​កីឡាករ​ថៃ​មែន តែ​គេ​នៅ​តែ​មើលឃើញ​ថា ជ័យជម្នះ​ដែល​ទទួល​បាន​នេះ គឺ​បាន​ដោយ​ពិបាក​បំផុត​។

យ៉ាងណាមិញ កីឡាករ​ថៃ ក៏​អស់ចិត្ត​ផង​ដែរ នៅ​ពេល​សួរនាំ​ពី​ការ​បរាជ័យ​នោះ​។ អ្នកគាំទ្រ​ភាគច្រើន​សុទ្ធតែ​មើលឃើញ​ថា កីឡាករ​កម្ពុជា ឡុ​ង សំណាង និង Aram Boy មាន​សមត្ថភាព​ខ្លាំង​ដូច​គ្នា ដោយ​អាច​និយាយ​បាន​ថា តាំងពី​ទឹក​ទី​១ រហូត​ដល់​ទឹក​ចុង​ក្រោយ គឺ​ពួក​គេ​ម្នាក់​ៗ​សុទ្ធតែ​ប្រឹង​រៀងខ្លួន​។

ការ​ប្រកួត​នេះ ពួក​គេ​មាន​ប្រៀប​លើ​គ្នា​២​ទឹក​ម្នាក់ តែ​ដោយសារ​តែ​ក្នុង​ទឹក​ទី​៥ កីឡាករ​កម្ពុជា មាន​ប្រៀប​នាំមុខ​ជាង​បន្តិច ទើប​លទ្ធផល​ចុង​ក្រោយ ធ្វើ​ឱ្យ​បង្គោល​ក្រហម ដណ្ដើម​បាន​ឱកាស​ឈ្នះ​ពិន្ទុ​។

កីឡាករ​ថៃ បាន​បញ្ជាក់​តាម​រយៈ​អ្នកដឹកនាំ​មក​ថា គេ​ទទួលស្គាល់​ថា ពិតជា​ចាញ់​ពិន្ទុ​ក្រោម​ដៃ ឡុ​ង សំណាង ដោយ​លោក​សារភាព​ថា គឺ​អស់ចិត្ត ក្រោយ​ប្រកាស​លទ្ធផល​នោះ​ផង ប៉ុន្តែ​លោក​ថា ខ្លួន​នឹង​នៅ​តែ​ពេញចិត្ត​ជួប​ប្រកួត​ជា​ថ្មី​ជាមួយ ឡុ​ង សំណាង ដើម្បី​ធ្វើការ​សងសឹក​មិនយូរ​មិនឆាប់​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ