ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទំនាស់​ដីធ្លី​ជាង​២០​អារ ភាគី​ម្ខាង​ស្នើ​សុំ​អាជ្ញាធរ ព្រោះ​ម្ខាង​ទៀត​ធ្វើ​របង​ព័ទ្ធ​រំលោ.ភ​​លើ​ដីកា

4 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ បច្ចុប្បន្ន​ដោយសារ​តែ​ដី​ឡើងថ្លៃ​គេ​សង្កេត​ឃើញ​ទំនាស់​ដីធ្លី​មាន​កាន់តែ​ច្រើន នៅ​គ្រប់​ទីកន្លែង ។ ជាក់ស្ដែង​ទំនាស់​ដីធ្លី​មួយ​កន្លែង​កើតឡើង​នៅ​ភូមិ​កំពង់ត្រឡាច​ក្រោម ឃុំ​កំពង់ត្រឡាច ស្រុក​កំពង់ត្រឡាច ខណៈ​ដែល​គ្រួសារ​មួយ​បាន​ប្តឹង​ទៅ​តុលាការ ហើយ​តុលាការ​បាន​ចេញ​ដីកា​រក្សា​ការពារ​លើ​ដី​នោះ…

ខេត្តកំពង់ឆ្នាំង ៖ បច្ចុប្បន្ន​ដោយសារ​តែ​ដី​ឡើងថ្លៃ​គេ​សង្កេត​ឃើញ​ទំនាស់​ដីធ្លី​មាន​កាន់តែ​ច្រើន នៅ​គ្រប់​ទីកន្លែង ។ ជាក់ស្ដែង​ទំនាស់​ដីធ្លី​មួយ​កន្លែង​កើតឡើង​នៅ​ភូមិ​កំពង់ត្រឡាច​ក្រោម ឃុំ​កំពង់ត្រឡាច ស្រុក​កំពង់ត្រឡាច ខណៈ​ដែល​គ្រួសារ​មួយ​បាន​ប្តឹង​ទៅ​តុលាការ ហើយ​តុលាការ​បាន​ចេញ​ដីកា​រក្សា​ការពារ​លើ​ដី​នោះ បែរជា​ភាគី​ម្ខាង ទៅ​បោះ​របង​ព័ទ្ធ​យក​បំពា​ន្ត​លើ​ដីកា​រក្សា​ការពារ​ទៅ​វិញ ។

ជួប​ជាមួយ​អ្នក​សារព័ត៌​មាននៅ​ព្រឹក​ថ្ងៃ​ទី​១ ខែមីនា ឆ្នាំ​២០២០ ស្ត្រី​ឈ្មោះ ប៉ា​ល់ សា​រ៉េ​ម ដែល​អះអាង​ថា​ជា​ជន​រង​គ្រោះ​បាន​បញ្ជាក់​ថា ដី​គាត់​នៅ​ចំណុច​កំពង់ត្រឡាច​ក្រោម មាន​ចំនួន​២២,៥​អារ គឺ​គាត់​បាន​កាន់កាប់​អាស្រ័យ​ផល​ចាប់ពី​ឆ្នាំ​១៩៨០ មក​ម្ល៉េះ ដោយ​កាលនោះ​បាន​ទិញ​ពី​ក្មួយ​ឈ្មោះ​តុ​ប រ​ដ្ឋា ។ ក្រោយ​ពី​ការ​ធ្វើស្រែ​អាស្រ័យ​ផល​ជា​បន្តបន្ទាប់ នៅ​ឆ្នាំ​២០០២​គាត់​ក៏​ធ្វើ​ពាក្យ​កាន់កាប់​ដីធ្លី ដែល​ចេញ​ដោយ​មេឃុំ​ចាស់​ឈ្មោះ ខៀវ ជូ ។ ប៉ុន្តែ​នៅ​ពេល​មេឃុំ​ចាស់​នោះ​ចូល​និវត្តន៍​ទៅ គាត់​ក៏​ធ្វើ​លិខិត​សុំ​កាន់កាប់​ជា​ថ្មី​ម្ដងទៀត ដែល​ចេញ​ដោយ​លោក​មេឃុំ​ថ្មី​ឈ្មោះ ប៉ា សា​រួន ចុះ​ថ្ងៃ​ទី​២ ខែធ្នូ ឆ្នាំ​២០១៤ ។

ដោយឡែក​ឈ្មោះ ហុង ណៃ ក្នុង​រយៈកាល​កន្លង​មក បាន​ទៅ​កាប់​ឆ្ការ និង​បាន​សុំ​ដី​គាត់​ធ្វើស្រែ គាត់​បាន​យល់ ព្រោះ​ឱ្យ​ខ្ចី​ធ្វើស្រែ ស្រាប់​ធ្វើ​បាន​៤-៥​ឆ្នាំ ក្រោយមក​ពេល​គាត់​សុំ​យក​ដី​នោះ​វិញ បែរជា​មិន​ឱ្យ​ដោ ប្រើ​សំដី​ថា ធ្វើ​បាន​៥​ឆ្នាំ​ហើយ គឺជា​ដី​របស់​គេ​ទៅ​វិញ​។ ដោយ​ឃើញ​ស្ថានភាព​បែប​នេះ គាត់​ក៏​បាន​ប្តឹង​ទៅ​តុលាការ ដើម្បី​រក​យុត្តិធម៌ ហើយ​ត្រូវ​បាន​តុលាការ​ចេញ​ដីការ​រក្សា​ការពារ មិន​ឱ្យធ្វើ​អ្វី​លើ​ដី​នោះ​ឡើយ ។

ប៉ុន្តែ​នៅ​ថ្ងៃ​ទី​២០ ខែកុម្ភៈ ឆ្នាំ​២០២០ ឈ្មោះ ណា​ន ផានិត ដែល​ត្រូវជា​ក្មួយ​របស់​ឈ្មោះ ហង្ស ណៃ និង​សំអាង​ឈ្មោះ ហង្ស ណៃ ផ្ទេរសិទ្ធិ​ឱ្យ​នោះ បាន​ទៅ​បោះ​របង​ព័ទ្ធ​យក​ដី​របស់​គាត់​តែ​ម្ដង ទោះបី​តែ​មានការ​ហាម​ពី​អាជ្ញាធរ​ភូមិ​-​ឃុំ​យ៉ាងណា​ក៏​មិន​ស្តាប់​ដែរ ។ ហេតុនេះ​រូប​គាត់​សូម​សំណូម​ពរ​ដល់​អាជ្ញាធរ​ស្រុក ខេត្ត និង​តុលាការ​ជួយ​រក​យុត្តិធម៌​ឲ្យ​គាត់​ផង ។

ជុំវិញ​បញ្ហា​នេះ ភ្នាក់ងារ​យើង​ក៏​បាន​ជួប​ជាមួយ​ឈ្មោះ ណា​ន ផានិត ដែល​ត្រូវជា​ក្មួយ​របស់​ឈ្មោះ ហង្ស ណៃ និង​ជា​អ្នក​ទៅ​ធ្វើ​របង​ព័ទ្ធ​យក​ដី ២២,៥ អារ​នោះ​ដែរ ដោយ​ឈ្មោះ​នេះ​បាន​អះអាង​ថា ជា​ដី​ម្តាយមីង​ផ្ទេរសិទ្ធិ​ឱ្យ ។ ចំណែក​រឿង​ដីកា​រក្សា​ការពារ​របស់​តុលាការ គឺ​ហាម​មិន​ឱ្យ​លក់ដូរ បញ្ចាំ និង​អ្វី​ផ្សេង​ទៀត ប៉ុន្តែ​មិន​បាន​ហាម​មិន​ឱ្យធ្វើ​របង​នោះ​ទេ ទើប​រូបគេ​ហ៊ាន​ធ្វើ​របង​បែប​នេះ ។

ដោយឡែក​លោក ពេជ្រ សំអាត អធិការរង​នគរបាល​ស្រុក​កំពង់ត្រឡាច បានឱ្យ​ដឹង​ថា ឈ្មោះ ណា​ន ផានិត ក៏​បាន​ឆ្លើយ​នៅ​ចំពោះ​មុខ​សមត្ថកិច្ច ដូច​គ្នា​នេះ​ដែរ​ថា ដីកា​រក្សា​ការពារ​មិន​បាន​ហាម​ធ្វើ​របង​នោះ​ទេ ទើប​គេ​ហ៊ាន​ធ្វើ ។ លោក​អធិការ​នគរបាល​រង​នគរបាល​ស្រុក​កំពង់ត្រឡាច បញ្ជាក់​ថា នេះ​គឺជា​ការ​រំលោភសិទ្ធិ​លើ​ដីកា​រក្សា​ការពារ​របស់​តុលាការ​អាច​នឹង​មានទោស​៕ (​កែ​សម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ