ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​សារព័ត៌មាន​អន្តរជាតិ​មួយ​ក្រុម​ ស្កាត់​មក​ស្រាវជ្រាវ​ពី​ទេសចរណ៍​នៅ​កម្ពុជា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រតិភូ​អ្នក​សារព័ត៌មាន​ល្បី​ៗ​កម្រិត​ពិភពលោក មក​ពី​សហគមន៍​អឺរ៉ុប​ចំនួន​៨​រូប បាន​មក​ធ្វើ​ទស្សនកិច្ច​សិក្សា​ស្រាវជ្រាវ​ពី​សក្ដានុពល​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា ក្នុង​គោលបំណង​ដើម្បី​យក​ទៅ​ផ្សព្វផ្សាយ​បន្ត​ប្រាប់​ដល់​ពិភពលោក និង​ភ្ញៀវ​ទេសចរ​ឱ្យ​បានដឹង​បានឃើញ ខណៈ​ដែល​កម្ពុជា​កំពុង​ត្រូវការ​ដៃគូ​ផ្សព្វផ្សាយ​បន្ថែម​ស្រាប់ ។ ក្រុម​អ្នក​សារព័ត៌មាន​ទាំងនោះ…

រាជធានី​ភ្នំពេញ ៖ ប្រតិភូ​អ្នក​សារព័ត៌មាន​ល្បី​ៗ​កម្រិត​ពិភពលោក មក​ពី​សហគមន៍​អឺរ៉ុប​ចំនួន​៨​រូប បាន​មក​ធ្វើ​ទស្សនកិច្ច​សិក្សា​ស្រាវជ្រាវ​ពី​សក្ដានុពល​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា ក្នុង​គោលបំណង​ដើម្បី​យក​ទៅ​ផ្សព្វផ្សាយ​បន្ត​ប្រាប់​ដល់​ពិភពលោក និង​ភ្ញៀវ​ទេសចរ​ឱ្យ​បានដឹង​បានឃើញ ខណៈ​ដែល​កម្ពុជា​កំពុង​ត្រូវការ​ដៃគូ​ផ្សព្វផ្សាយ​បន្ថែម​ស្រាប់ ។

ក្រុម​អ្នក​សារព័ត៌មាន​ទាំងនោះ មាន​អ្នកខ្លះ​ជាអ្នក​សរសេរ​Blog​របស់​សារព័ត៌មាន Canberra Time និង​តំណាង​សមាគម​បោះពុម្ពផ្សាយ​ព័​ត៌មាន​ដទៃ​ទៀត​មក​ពី​ប្រទេស​អូស្ត្រាលី អ្នកខ្លះ​ជា​អ្នក​សារព័ត៌មាន TAZ សារព័ត៌មាន NZZ វិទ្យុ XY ប្រចាំ​ទីក្រុង​ប៊ែ​រ​ឡាំង និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្សេង​ទៀត​មក​ពី​ប្រទេស​អា​ល្លឺ​ម៉​ង់ អ្នកខ្លះ​ទៀត​តំណាង​មក​ពី​ទស្សនាវដ្តី Volkskrant.nl-Daily មក​ពី​ប្រទេស​ហូ​ឡង់ និង​មក​ពី​ប្រទេស​ប៊ែ​ល​ហ្សុ​ិ​កទស្សនាវដ្តី The Telegraph ទស្សនាវដ្តី​ឯករាជ្យ (Independent) ទស្សនាវដ្តី​ភូមិសាស្ត្រ (RGS) សារព័ត៌មាន​BBC សារព័ត៌មាន Metro សារព័ត៌មាន Guardian សារព័ត៌មាន Wanderlust ទស្សនាវដ្តី​អាហារ​និង​ទេសចរណ៍ ដែល​សុទ្ធតែ​មក​ពី​ចក្រភព​អង់គ្លេស ។

ទស្សនកិច្ច​នេះ​ធ្វើ​ឡើង​ចាប់ពី​ថ្ងៃ​ទី​១៦​ដល់ទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២០ នៅ​តាម​គោលដៅ​តំបន់​ទេសចរណ៍​សំខាន់​ៗ​រួម​មាន ខេត្ដសៀមរាប ខេត្ដ​ព្រះសីហ​នុ ខេត្ដកំពត ខេត្ដ​កែប និង​រាជធានី​ភ្នំពេញ ។ប្រតិភូ​អ្នក​សារព័ត៌មាន​ខាងលើ​នេះ បាន​មក​ដល់កម្ពុជា​តាម​អាកាសយានដ្ឋាន​អន្ដរជាតិ​សៀមរាប និង​មានការ​ជជែក​ពាក់ព័ន្ធ​ពី​កា​រវិ​វត្ដ​ថ្មី​ៗ និង​លើ​កិច្ចការងារ​ជួសជុល​ថែរក្សា​ប្រាង្គ​ប្រាសាទ រួម​ជាមួយផែនការអភិវឌ្ឍន៍​បន្ដ​ទៅ​អនាគត​របស់​ខេត្ដ​សៀមរាប ជាមួយ​ភាគី​កម្ពុជា​ផង​ដែរ ។

នៅ​ថ្ងៃ​បន្ដបន្ទាប់ ក្រុម​ប្រតិភូ​អ្នក​សារព័ត៌មាន បាន​ចាប់ផ្ដើម​ដំណើរ​ទស្សនកិច្ច​តាម​ព្រៃ ដើម្បី​សិក្សា​ស្វែង​យល់ និង​ថត​យក​រូបភាព​តាម​ប្រាង្គ​ប្រាសាទ​មួយ​ចំនួន​នៅ​តំបន់​អង្គរ និង​បាន​ទៅ​ទស្សនា​ដំរី​នៅ​ព្រៃ​គូលែន ។ ក្រុម​ប្រតិភូ​បាន​ទៅ​ទស្សនា​មជ្ឈមណ្ឌល​ពិព័រណ៍​ផ្សេង​ៗ និង​របស់​អង្គការក្រៅរដ្ឋាភិបាល​មួយ​ចំនួន ដែល​មានទីតាំង​ក្នុង​ខេត្តសៀមរាប​ផង​ដែរ ដើម្បី​សិក្សា​ស្វែង​យល់​ពី​សិល្បៈ វប្បធម៌ អរិយធម៌​ខ្មែរ ។ ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ ក្រុម​អ្នក​សារព័ត៌មាន​ក៏​បាន​ទៅ​សិក្សា​ស្វែង​យល់​ពីមុខ​ម្ហូប​ខ្មែរ ដែល​មានការ​ធ្វើ​បទ​បង្ហាញ​យ៉ាង​ក្បោះក្បាយ ពាក់ព័ន្ធ​នឹង​ឈ្មោះ​មុខម្ហូប​ខ្មែរ និង​របៀប​នៃ​ការ​ចម្អិន​ឲ្យ​មាន​រសជាតិ​ឆ្ងាញ់ នៅ​តាម​ភោជនីយដ្ឋាន​ល្បី​ៗ​ក្នុង​ខេត្ដសៀមរាប ។

ថ្ងៃ​ទី​១៩ ខែកុម្ភៈ ក្រុម​អ្នក​សារព័ត៌​មានបាន​ចាកចេញ​ទៅ​កាន់​ខេត្ដ​ព្រះ​សីហ​នុ ដែល​ជា​តំបន់ឆ្នេរសមុទ្រ​កម្ពុជា ក្នុង​គោលបំណង​ទៅ​ថត​យក​រូបភាព​ឆ្នេរសមុទ្រ​កម្ពុជា​ដ៏​ស្រស់​ស្អាត និង​រមណីយដ្ឋា​ន​ធំ​ៗ​ល្បី​ថ្នាក់​ផ្កាយ​៥​កម្រិត​ពិភពលោក ក៏​ដូចជា​ទទួលយក​បទ​ពិសោធន៍​ស្នាក់​នៅ​លើ​កោះ​មួយ​ចំនួន​របស់​កម្ពុជា ។ ក្រុម​ប្រតិភូ បាន​បន្ដ​ដំណើ​រ​ទៅ​ទស្សនា​រមណីយដ្ឋាន​មួយ​ចំនួន​ដែល​ល្បី​ៗ​របស់​ខេត្ដកំពត និង​បាន​ទៅ​សិក្សា​ស្វែង​យល់​ពី​តំបន់​ចម្ការ​ម្រេច​កំពត ដែល​ល្បីល្បាញ​ពាសពេញ​ពិភពលោក​ផង​ដែរ ។

រាជធានី​ភ្នំពេញ ដែល​ជា​មជ្ឈមណ្ឌល​សេដ្ឋកិច្ច ពាណិជ្ជកម្ម នយោបាយ និង​ជា​បេះដូង​នៃ​កម្ពុជា គឺជា​គោលដៅ​ចុង​ក្រោយ​នៃ​ដំណើរ​ទស្សនកិច្ច​របស់​ក្រុម​ប្រតិភូ​អ្នក​សារព័ត៌មាន ដោយ​បាន​ទៅ​ថត​យក​រូបភាព​ស្អាត​ៗ តាម​កន្លែង​គោលដៅ​ទេសចរណ៍​ល្បី​ៗ និង​ធ្វើការ​សិក្សា​ស្វែង​យល់​ពី​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​អាជីវករ​លក់ដូរ​តាម​ផ្សារមួយ​ចំនួន ក៏​ដូច​ជា​ទៅ​ទស្សនា​តាម​ទីតាំង​គោលដៅ​កម្សាន្ដ​នានា ដែល​បាន​បង្ហាញខ្លួន​យ៉ាង​ស្រស់​ស្អាត រំលេច​ដោយ​ភ្លើងពណ៌​បំភ្លឺ​លម្អ​ទីក្រុង​ភ្នំពេញ​នា​ពេល​រាត្រី ។

នៅ​ចុងបញ្ចប់​នៃ​ដំណើរ​ទស្សនកិច្ច​ខាងលើ ក្រុម​ប្រតិភូ​អ្នក​សារព័ត៌មាន​ល្បី​ៗ បាន​ចូល​ជួបសម្ដែង​ការ​គួរសម​ជាមួយ​លោក សូ វិ​សុ​ទ្ធី អនុ​រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ និង​លោក ថោ​ងរដ្ឋ​ស័ក្តិ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អភិវឌ្ឍន៍ទេសចរណ៍​និង​សហប្រតិបត្ដិការ​អន្ដរជាតិ នៅទីស្ដីការ​ក្រសួងទេសចរណ៍ និង​បាន​ជជែក​រៀបរាប់​ពី​បទ​ពិសោធន៍​នៃ​ដំណើរ​ទស្សនកិច្ច​ខាងលើ និង​បាន​សាកសួរ​ព័ត៌មាន​ខ្លះ​ៗ​បន្ថែម​ទៀត ពាក់ព័ន្ធ​នឹង​កិច្ចការ​ជំរុញ​ផ្សព្វផ្សាយ​ពី​សក្ដានុពល​ទេសចរណ៍​កម្ពុជា និង​ផែនការអភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​របស់​រាជរដ្ឋាភិបាល​កម្ពុជា សម្រាប់​ការ​វិត្ដ​ថ្មី​ៗ​នៃ​វិស័យ​ទេសចរណ៍​ពិភពលោក​ផង ។

ជា​ការ​ឆ្លើយ​តប ថ្នាក់ដឹកនាំ​ក្រសួងទេសចរណ៍បាន​បកស្រាយ​ជូន​ក្រុម​ប្រតិភូ​អ្នក​សារព័ត៌មាន​ខាងលើ​យ៉ាង​ក្បោះក្បាយ ក៏​ដូច​ជា​បាន​សន្យា​បន្ដកិច្ច​សហប្រតិបត្ដិការ​ល្អជា​មួយ​គ្នា​ជា​បន្ដ​ទៀត ដើម្បី​ជំរុញ​ផ្សព្វផ្សាយ​ពី​គោលដៅ​ទេសចរណ៍​សំខាន់​ៗ​របស់​កម្ពុជា​ទៅ​កាន់​ពិភពលោក​ឲ្យ​បានស្គាល់​ពី​កម្ពុជា​កាន់តែ​ច្បាស់ ក៏​ដូច​ជា​ជំរុញ​លើកទឹកចិត្ដ​ឲ្យ​ភ្ញៀវ​ទេសចរ​ជុំវិញ​ពិភពលោក ធ្វើ​ដំណើរមក​កម្ពុជា​តាម​រយៈ​អត្ថបទ រូបភាព វី​ដេ​អូ ដែល​បានបង្ហោះ​លើ​បណ្ដា​សារព័ត៌មាន​នានា ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម និង​ទំនាក់​ទំ​ង​សង្គម​ផ្សេង​ៗ​របស់​ក្រុមប្រតិភូ​អ្នក​សារព័ត៌មាន​ល្បី​ៗ​ខាងលើ​កាន់តែ​ច្រើន​ថែម​ទៀត ៕

អត្ថបទសរសេរ ដោយ