ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លេច​វត្តមាន Cristiano Ronaldo ក្នុង​ជំនួប El Clásico

4 ឆ្នាំ មុន

ខ្សែប្រយុទ្ធ Cristiano Ronaldo របស់​ក្រុម​សេះបង្កង់ Juventus បាន​លេច​វត្តមាន​ក្នុង​កីឡដ្ឋាន Santiago Bernabéu សារ​ជា​ថ្មី ដើម្បី​ចូលរួម​ទស្សនាការ​ប្រកួត​អតីត​ក្រុម​ខ្លួន​ក្នុង​ជំនួប…

ខ្សែប្រយុទ្ធ Cristiano Ronaldo របស់​ក្រុម​សេះបង្កង់ Juventus បាន​លេច​វត្តមាន​ក្នុង​កីឡដ្ឋាន Santiago Bernabéu សារ​ជា​ថ្មី ដើម្បី​ចូលរួម​ទស្សនាការ​ប្រកួត​អតីត​ក្រុម​ខ្លួន​ក្នុង​ជំនួប El Clásico ដែល Real Madrid បាន​យកឈ្នះ​លើ​ក្រុម Barcelona ដោយ​លទ្ធផល ២-០ កាលពី​យប់មិញ​។

ការ​លេច​វត្តមាន​របស់​ខ្សែប្រយុទ្ធ​ព័រ​ទុ​យ​ហ្គា​ល់​រូប​នេះ មក​កាន់​ទឹកដី​អេ​ស្ប៉ា​ញ ត្រូវ​បាន​គេ​ដឹង​នៅ​បន្ទាប់​ពី​ការ​ប្រកួត​កីឡា​ជា​ច្រើន ត្រូវ​បាន​ពន្យារពេល​ក្នុង​ប្រទេស​អុីតា​លី ជា​ពិសេស​ការ​ប្រកួត​ក្នុង​លី​គ Serie A ស្ទើរ​ទាំងអស់​ក៏​ត្រូវ​បាន​ពន្យារពេល​។

យោង​តាម​ប្រភព​ពី CNN នៅ​ព្រឹក​នេះ​បានឱ្យ​ដឹង​ថា ករណី​ឆ្លង​ក្នុង​ប្រទេស​អុី​តា​លី ឡើង​ដល់​ជាង ១,៧០០​ករណី ខណៈ​ដែល​អ្នក​ស្លាប់មាន​ចំនួន ៣៤​នាក់​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ