ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

El Clasico បញ្ចប់​ទៅ​ ដោយ Real Madrid ឡើង​ទៅ​ឈរ​កំពូល​តារាង

4 ឆ្នាំ មុន

ជំនួប​ដ៏​ធំ​ប្រចាំ​លី​គ​កំពូល​អេ​ស្ប៉ា​ញ El Clasico បាន​បញ្ចប់​ទៅ​ដោយ​ម្ចាស់ផ្ទះ Real Madrid យកឈ្នះ ២-០ លើ​ក្រុម Barcelona​។…

ជំនួប​ដ៏​ធំ​ប្រចាំ​លី​គ​កំពូល​អេ​ស្ប៉ា​ញ El Clasico បាន​បញ្ចប់​ទៅ​ដោយ​ម្ចាស់ផ្ទះ Real Madrid យកឈ្នះ ២-០ លើ​ក្រុម Barcelona​។

ការ​ប្រកួត​ដែល​ធ្វើ​ឡើង​ក្នុង​កីឡដ្ឋាន Santiago Bernabéu ក្រោម​ក្រសែរ​ភ្នែក​អ្នក​ទស្សនា​ប្រមាណ​ជាង ៨០០០០​នាក់ ខ្សែប្រយុទ្ធ​ទាំង​២ Vinícius Júnior និង Mariano Díaz ជា​អ្នក​ស្វែងរក​ជ័យជម្នះ​សម្រាប់​ក្រុម ពោល​គឺ​នៅ​នាទី​៧១ និង ៩០+២​។ ដែល​នេះ​ជា​ជ័យជម្នះ​លើក​ដំបូង​សម្រាប់​ក្រុម Real Madrid ដែល​ឈ្នះ​លើ​ក្រុម Barcelona ក្នុងផ្ទះ​ខ្លួនឯង​ចាប់​តាំង​ឆ្នាំ​២០១៤​។

លទ្ធផល​នេះ​បាន​ជួយ​ឱ្យ​ក្រុម​លោក Zinedine Zidane ឡើង​ទៅ​ឈរ​កំពូល​តារាង​វិញ ក្រោយ​ឆ្លងកាត់​២៦​ប្រកួត​មាន ៥៦​ពិន្ទុ​តាម​ពីក្រោយ​ដោយ Barcelona ដែល​មាន ៥៥​ពិន្ទុ​ ៕ (កែសម្រួលដោយ ៖​ ធីតា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ