ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទូត​កម្ពុជា​ប្រចាំ​នៅ អ​.​ស​.​ប សោកស្តាយ​ចំពោះ​របាយការណ៍​សិទ្ធិ​មនុស្ស

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំនៅ​អង្គការសហប្រជាជាតិ​ បាន​សម្តែង​ការ​សោកស្តាយ​ចំពោះ​របាយការណ៍​វាយតម្លៃ​ស្តី​ពី​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ថា ខុស​ការ​ពិត និង​មាន​ស្តង់ដា​ជា​២ ។ ឯកអគ្គរាជទូត​លោក​អាន សុខ​ខឿន តំណាង​អចិ​ន្ត្រែ​យ៍​កម្ពុជា​ប្រចាំ​អង្គការសហប្រជាជាតិ​នៅ​ហ្សឺ​ណែវ​…

រាជធានី​ភ្នំពេញ ៖ ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំនៅ​អង្គការសហប្រជាជាតិ​ បាន​សម្តែង​ការ​សោកស្តាយ​ចំពោះ​របាយការណ៍​វាយតម្លៃ​ស្តី​ពី​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ថា ខុស​ការ​ពិត និង​មាន​ស្តង់ដា​ជា​២ ។

ឯកអគ្គរាជទូត​លោក​អាន សុខ​ខឿន តំណាង​អចិ​ន្ត្រែ​យ៍​កម្ពុជា​ប្រចាំ​អង្គការសហប្រជាជាតិ​នៅ​ហ្សឺ​ណែវ​ បាន​ថ្លែង​ក្នុង​កិច្ចប្រជុំ​ជាមួយ​ឧត្តមស្នងការ​សិទ្ធិ​មនុស្ស​អង្គការសហប្រជាជាតិ​នា​ថ្ងៃ​ទី​២៨ ខែកុម្ភៈ​ថា ប្រតិភូ​កម្ពុជា​មាន​ការ​សោកស្តាយ​យ៉ាង​ខ្លាំង​ចំពោះ​របាយការណ៍​របស់​លោកជំទាវ​ឧត្តមស្នងការ​ពាក់ព័ន្ធ​នឹង​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ដែល​បាន​ផ្តល់​ព័ត៌មាន​ចេញពី​ប្រភព​លម្អៀង ជ្រើសរើស​តែ​មួយ​ជ្រុង​និង​ពុំ​មាន
ការ​ផ្ទៀងផ្ទាត់​ឡើង​វិញ​ច្បាស់លាស់​ជា​ហេតុ​ធ្វើ​ឲ្យ​របាយការណ៍​នេះ​មិន​ទទួលស្គាល់​នូវ​សមិទ្ធផល សំខាន់​ៗ​ដែល​កំពុង​កើត​មាននៅ​ក្នុង​ប្រទេស ។

ប្រតិកម្ម​របស់​ទូត​កម្ពុជា​នេះ​ត្រូវ​បាន​ក្រសួងការ​បរទេស​កម្ពុជា​បញ្ជាក់​បន្ថែម​ថា​នៅ​ក្នុង​ប្រទេស​កម្ពុជា ប្រជាពលរដ្ឋ​ខ្មែរ​ស្មើភាព​គ្នា​ចំពោះ មុខ​ច្បាប់ ដោយ​ពុំ​មាន​ប្រកាន់​និន្នាការ​នយោបាយមុខងារ ឬ​ឋានៈ​សង្គម​ដូចដែល​មាន​ចែង​នៅ​ក្នុង​មាត្រា​៣១​នៃ​ធម្មនុញ្ញ​ព្រះរាជាណាចក្រ​កម្ពុជា ។

សិទ្ធិ​មនុស្ស​មិនមែន​គ្មាន​ព្រំដែន​នោះ​ទេ ។ ឯកអគ្គរាជទូត​លោក​អាន សុខ​ខឿន បាន​លើកឡើង​ថា​សិទ្ធិ​មនុស្ស​ត្រូវ​ផ្សារ​ភ្ជាប់​ជាមួយ​ករណី​កិច្ច និង​ការ​ទទួលខុសត្រូវ​ពិសេស​ដូច​មាន​ចែង​ក្នុងមាត្រា​១៩ នៃ​កតិ​កាសញ្ញា​អន្តរជាតិ​ស្តី​ពី​សិទ្ធិពលរដ្ឋ និង​សិទ្ធិ​នយោបាយ ។ ប្រទេស​កម្ពុជា​បន្ត​ប្តេជ្ញាចូលរួម​គ្រប់​យន្តការ​ទាំងអស់ ។

ក្នុង​នាម​ជា​រដ្ឋ​ភាគី​នៃ​អនុសញ្ញា​សិទ្ធិ​មនុស្ស​កម្ពុជា​នៅ​តែ​ជា​ប្រទេស​ក្នុង​តំបន់​អាស៊ី​តែ​មួយ​គត់ និង​ចាស់ទុំ​ជាង​គេ​បំផុត​ដែល​អនុញ្ញាត​ឲ្យ​មាន​ការិយាល័យ​ឧត្តមស្នងការ​សិទ្ធិ​មនុស្ស​នៅ​ទីក្រុង​ភ្នំពេញ និង​បាន​ទទួល​យក​អ្នករាយការណ៍​ពិសេស​ប្រចាំ​ប្រទេស​ចំនួន​៦​រូប​មក​ហើយ​ចាប់តាំងពី​ឆ្នាំ​១៩៩៣​មក ៕