ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់​សណ្តាប់​ធ្នាប់​ជូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ​ជា​ពិសេស​ភ្ញៀវ​ជាតិ និង​អន្តរជាតិ

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែកុម្ភៈ ឆ្នាំ​២០២០ កន្លង​មកនេះ​លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​បាន​មាន​ប្រសាសន៍​បញ្ជាក់​សង្កត់ធ្ងន់​ថា កងកម្លាំង​នគរបាល​ក្រោម​ឱវាទ​ទាំងអស់​មិន​ត្រូវ​យក​តួនាទី​ឋានន្តរសក្តិ​របស់​ខ្លួន​យក​ទៅ​ប្រើប្រាស់​ក្នុង​ការ​គៀបសង្កត់…

ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែកុម្ភៈ ឆ្នាំ​២០២០ កន្លង​មកនេះ​លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​បាន​មាន​ប្រសាសន៍​បញ្ជាក់​សង្កត់ធ្ងន់​ថា កងកម្លាំង​នគរបាល​ក្រោម​ឱវាទ​ទាំងអស់​មិន​ត្រូវ​យក​តួនាទី​ឋានន្តរសក្តិ​របស់​ខ្លួន​យក​ទៅ​ប្រើប្រាស់​ក្នុង​ការ​គៀបសង្កត់ ប្រជាពលរដ្ឋ​ក្នុង​ប្រការ​ណាមួយ​ជា​ដាច់ខាត ជា​ពិសេស​មន្ត្រី​នគរបាល​ដែល​ទើប​តែងតាំង​មុខ​តំណែង​បំពាក់​ឋានន្តរសក្តិ តាម​ពេលវេលា​ខាងលើ​នេះ​តែ​ម្តង ។

លោក​ឧត្តមសេនីយ៍ទោ​ស្នងការ​បាន​មាន​ប្រសាសន៍​បន្ថែម​ថា ក្នុង​នាម​កងកម្លាំង​នគរបាល​ត្រូវ​តែ​បំរើ​ការពារ​សន្តិសុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​២៤​ម៉ោង លើ​២៤​ម៉ោង លោក​ឧត្តមសេនីយ៍​ស្នងការ​មាន​ប្រសាសន៍​បែប​នេះ​ក្នុង​កិច្ចប្រជុំ​បូក​សរុប​ការងារ​ប្រចាំខែ​កុម្ភៈ ឆ្នាំ​២០២០ និង​លើក​ទិស​ដៅ​ការងារ​បន្ត​ស្រប​ជាមួយនឹង​ពេលវេលា​ជាមួយ​គ្នា​នេះ​ក៏​មានការ​ប្រកាស​សម្រួល​ភារកិច្ច​តែងតាំង​មុខ​តំណែង និង​បំពាក់​ឋានន្តរសក្តិ​ជូន​មន្ត្រី​នគរបាល​ជាតិ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​ផង​ដែរ​។

លោក​ឧត្តមសេនីយ៍ទោ​ស្នងការ​បាន​មាន​ប្រសាសន៍​សង្កត់ធ្ងន់​ទៅ​លើ​បញ្ហា រថយន្ត​ធុន​ធំ និង​រថយន្ត​ក្រឡុក​សុ​ី​ម៉​ង់​មួយ​ចំនួន​ដែល​កំពុង​ធ្វើ​ចរាចរ​លើ​ដង​វិ​ថី ដែល​បំពាក់​ភ្លើង​ហ្វា​ពីមុខ​ចំហៀង និង​ពីក្រោយ​រថយន្ត​ដែល​ការ​បំពាក់​បែប​នេះ​ខុស​ទៅ​នឹង​លក្ខណៈ​បច្ចេកទេស​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ប្រជាពលរដ្ឋ​ដែល​កំពុង​តែ​ធ្វើ​ចរាចរណ៍​តាម​ដងផ្លូវ​ព្រោះ​វា​ចាំង​ភ្នែក​អ្នកបើកបរ​អាច​បង្ក​គ្រោះថ្នាក់​រង​របួស ឬ​ឈាន​ដល់​បាត់បង់​អាយុជីវិត ។

ដូច្នេះ​លោក​ឧត្តមសេនីយ៍ទោ ស្នងការ​បាន​ដាក់​បទបញ្ជា​ឲ្យ​ស្នងការ​រង​ទទួល​ផែន​ការងារ​សណ្តាប់ធ្នាប់​ត្រូវ​រឹត​បន្តឹង និង​ចុះ​អនុវត្ត​ច្បាប់​អោយ​បាន​មុឺ​ន​ម៉ាត់​ជា​កំ​ហិត និង​រៀបចំ​សណ្តាប់ធ្នាប់​នៃ​ការ​ចត​រថយន្ត​ម៉ូតូ​កង់​បី តាម​ដង​វិធី​អោយ​បាន​ត្រឹមត្រូវ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ