ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី​ស្អាត​ពិការ​ភ្នែក ដោយសារ​តែ​សាក​គ្រាប់ភ្នែក (មាន​វីដេអូ)

4 ឆ្នាំ មុន

ប្រទេស​ប៉ូ​ឡូញ ៖ តាម​ប្រភព​ព័ត៌មាន Oddity Central បានឱ្យ​ដឹង​ថា នារី​អាយុ​២៥​ឆ្នាំ​ម្នាក់​មក​ពី​ប្រទេស​ប៉ូ​ឡូញ បាន​ពិការ​ភ្នែក​ខាងស្តាំ​របស់​នាង​ទាំងស្រុង និង​មាន​បញ្ហា​ធ្ងន់ធ្ងរ​នៅ​ភ្នែក​ខាងឆ្វេង បន្ទាប់​ពី​នាង​ទៅ​សាក់​គ្រាប់ភ្នែក…

ប្រទេស​ប៉ូ​ឡូញ ៖ តាម​ប្រភព​ព័ត៌មាន Oddity Central បានឱ្យ​ដឹង​ថា នារី​អាយុ​២៥​ឆ្នាំ​ម្នាក់​មក​ពី​ប្រទេស​ប៉ូ​ឡូញ បាន​ពិការ​ភ្នែក​ខាងស្តាំ​របស់​នាង​ទាំងស្រុង និង​មាន​បញ្ហា​ធ្ងន់ធ្ងរ​នៅ​ភ្នែក​ខាងឆ្វេង បន្ទាប់​ពី​នាង​ទៅ​សាក់​គ្រាប់ភ្នែក ក្នុង​គោលបំណង​ធ្វើ​ឱ្យ​មាន​ភាព​លេចធ្លោ​ខុស​គេ​។

រឿងរ៉ាវ​ដ៏​គួរ​ឱ្យ​ខ្លោចផ្សា​របស់ Aleksandra Sadowska បាន​ចាប់ផ្តើម​កាលពី​៤​ឆ្នាំ​មុន នៅ​ពេល​ដែល​ក្មេង​ស្រី​វ័យក្មេង​មក​ពី​ទីក្រុង Wroclaw នៅ​ភាគ​ខាងលិច នៃ​ប្រទេស​ប៉ូ​ឡូញ បាន​សំរេចចិត្ត​ធ្វើ​ឱ្យ​ភ្នែក​របស់​នាង​មាន​ពណ៌​ខ្មៅ​។ ក្រោយ​ពី​បាន​សាក់​គ្រាប់ភ្នែក​រួច Aleksandra ចាប់ផ្តើម​ត្អូញត្អែរ​ពី​ការ​ឈឺចាប់​ធ្ងន់ធ្ងរ​នៅ​ក្នុង​ភ្នែក​របស់​នាង​ភ្លាម​ៗ ប៉ុន្តែ​វិចិត្រករ​សាក់​រូប​នេះ​បាន​ប្រាប់​នាង​ថា វា​ជា​រឿង​ធម្មតា ហើយ​បាន​ណែនាំ​ឱ្យ​នាង​ប្រើ​ថ្នាំ​បំបាត់​ការ​ឈឺចាប់ ដើម្បី​ដោះ​ស្រាយ​។

ក្នុង​ឆ្នាំ​២០១៥ Aleksandra Sadowska បាន​ទទួល​ការ​វះកាត់​កែសំរួល​ជា​ច្រើន ដើម្បី​ជួយ​សង្គ្រោះ​ភ្នែក​ខាងស្តាំ​របស់​នាង ប៉ុន្តែ​មិន​បាន​ជោគជ័យ​នោះ​ទេ ហើយ​អ្នកឯកទេស​ខាង​រោគ​ភ្នែក​មិន​អាច​សន្យា​នឹង​នាង​ថា នាង​នឹង​អាច​មើលឃើញ ដោយ​ភ្នែក​ខាងឆ្វេង​របស់​នាង​បាន​យូរ​នោះ​ទេ​។

កាសែត Daily Mail បាន​រាយការណ៍​ថា វិចិត្រករ​សាក់​រូប​បាន​ប្រើ​ទឹក​ថ្នាំ​ដែល​ត្រូវ​បាន​រចនា​ឡើង​សម្រាប់​សាក់​ស្បែក​របស់​មនុស្ស ដែល​ធ្វើ​ឱ្យ​មានការ​ខូចខាត​ដល់​គ្រាប់ភ្នែក​របស់ Aleksandra Sadowska​។

ទោះបីជា​ប្រឈម​មុខ​នឹង​ភាព​ពិការ​ភ្នែក​ទាំងស្រុង​ក៏​ដោយ Aleksandra បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ប៉ូ​ឡូញ​ថា នាង​មិន​សោកស្តាយ​ចំពោះ​ការ​សម្រេចចិត្ត​របស់​នាង​ទេ​។ អ្វី​ដែល​នាង​សោកស្តាយ គឺ​ការ​ជ្រើសរើស​មនុស្ស​ខុស​ក្នុង​ការ​មក​សាក់​គ្រាប់ភ្នែក​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ odditycentral (ប្រភព​វីដេអូ ៖ Afera na dywaniku) (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ