ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ផ្ទះមួយខ្នង​ក្លាយជា​ចំណី​ព្រះអគ្គីអស់ទាំង​ស្រុង​ (មានវីដេអូ​)

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ​៖ ផ្ទះ​ឈើ​លើ​ ថ្ម​ក្រោម​១​ខ្នង​រួម​ជាមួយ​ទ្រព្យសម្បត្តិ​នៅ​ក្នុង​នោះ​ផង​ត្រូវ​បាន​អគ្គិភ័យឆាបឆេះ ​បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​ទាំងស្រុង ហើយ​បើ​ទោះបីជា​មានការ​ជួយ​អន្តរាគមន៍​ពី​សំណាក់​រថយន្ត​ពន្លត់​អគ្គិភ័យ​ក៏​ដោយ ប៉ុន្តែ​ដោយ​មានការ​អន្តរាគមន៍​ទាន់​ពេល​ទើប​មិន​បាន​ឆេះ​រាលដាល​ដល់​ផ្ទះ​ផ្សេង​ទៀត​ដែល​ស្ថិត​នៅ​ជិត​គ្នា​នោះ​ឡើយ​ ។ ពាក់ព័ន្ធនឹងករណីនេះ​បណ្ដាល​មក​ពី​ទុ​ស្សេ​ចរន្តអគ្គិសនី​នៅកន្លែង​រាន​កុងម៉ា​ ។…

ខេត្តកណ្ដាល ​៖ ផ្ទះ​ឈើ​លើ​ ថ្ម​ក្រោម​១​ខ្នង​រួម​ជាមួយ​ទ្រព្យសម្បត្តិ​នៅ​ក្នុង​នោះ​ផង​ត្រូវ​បាន​អគ្គិភ័យឆាបឆេះ ​បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​ទាំងស្រុង ហើយ​បើ​ទោះបីជា​មានការ​ជួយ​អន្តរាគមន៍​ពី​សំណាក់​រថយន្ត​ពន្លត់​អគ្គិភ័យ​ក៏​ដោយ ប៉ុន្តែ​ដោយ​មានការ​អន្តរាគមន៍​ទាន់​ពេល​ទើប​មិន​បាន​ឆេះ​រាលដាល​ដល់​ផ្ទះ​ផ្សេង​ទៀត​ដែល​ស្ថិត​នៅ​ជិត​គ្នា​នោះ​ឡើយ​ ។ ពាក់ព័ន្ធនឹងករណីនេះ​បណ្ដាល​មក​ពី​ទុ​ស្សេ​ចរន្តអគ្គិសនី​នៅកន្លែង​រាន​កុងម៉ា​ ។

ហេតុការណ៍​​ខាងលើ​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​១៥​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​១ ខែ​មីនា ឆ្នាំ​២០២០ នៅ​ភូមិ​មនោ​រម្យ ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្ដាល ។

តាម​ប្រភព​ពី​នគរបាល​ស្រុក​អង្គស្នួល​បាន​ឲ្យ​ដឹង​ថា ផ្ទះ​ដែល​ទទួល​រង​ការ​ឆាបឆេះ​ខាងលើ​នោះ​សង់​ពី​ឈើ​លើ ថ្ម​ក្រោម ដំបូល​​ប្រក់​ស័ង្កសី​ បាំងជញ្ជាំង​ក្ដារ ​មាន​ទំហំ​៥​ម៉ែត្រ​គុណ​នឹង​៦​ម៉ែត្រ ជា​កម្មសិទ្ធិ​របស់​ស្ត្រី​ម្នាក់​ឈ្មោះ ហ៊ុយ សុភា អាយុ​២៧​ឆ្នាំ មុខរបរ​លក់ដូរ​ រស់នៅភូមិឃុំុំកើតហេតុ​ខាងលើ ។

តាមប្រភពដដែលបានបន្ត​ថា ​នៅ​មុន​ពេល​កើតហេតុ​ មានការ​ឆ្លង​ចរន្តអគ្គិសនី​ចេញពី​​កន្លែង​រាន​កុងម៉ា ទើប​បង្កជាអគ្គិភ័យ​​ឆេះ​រាលដាល​ដល់​ផ្ទះ​ទាំងមូល​យ៉ាង​សន្ធោ​​សន្ធៅ ហើយ​ខណៈនោះ​កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​ស្រុក​អង្គស្នួល​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក​មាន សំណាង អធិការ​នគរបាល​ស្រុក សហ​ការជាមួយ​កម្លាំ​ង​កងរាជអាវុធហត្ថ​ស្រុក និង​កម្លាំង​នគរបាល​ឆក់​ឈើ​នាង​និង​ប៉ុស្តិ៍​បែក​ចាន ​ព្រមទាំង​កម្លាំង​ប្រជា​ការពារ​ផង បាន​ចេញ​អន្តរាគមន៍​ភ្លាម​ៗ​តែ​ម្ដង​។

តាម​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា សមត្ថកិច្ច​ខាងលើ​បាន​​ហៅ​​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ការិយាល័យ​បង្ការ​និង​ពន្លត់​អគ្គិភ័យ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្ដាល​ចំនួន​២​គ្រឿង​ដែល​ប្រចាំការ​នៅ​សាលាស្រុក​អង្គស្នួល​ទៅ​បាញ់​ពន្លត់ភ្លើង ដោយ​ប្រើប្រាស់​ទឹក​អស់​​ចំនួន​៤​សុ​ី​ទែន ។ ​ពេល​នោះ​ដែរ​ក៏​មាន​របស់​អង្គភាព​កងពលតូច​ទ័ព​ពិសេស​ឆ័​ត្រ​យោង​៩១១ ចំនួន​២​គ្រឿ​ង ប្រើប្រាស់​ទឹក​អស់​២​សុ​ី​ទែន ព្រមទាំង​រថយន្ត​ដឹក​ទឹក​២​គ្រឿង​និង​បាន​ប្រើប្រាស់​ទឹក​អស់​ចំនួន​៤​សុ​ី​ទែន ​ទើបភ្លើង​​រលត់​ទៅ​វិញ​ជា​ស្ថាពរ និង​មិន​បាន​ឆេះ​រាល​ដល់​ផ្ទះ​ដទៃទៀត​​ដែល​ស្ថិត​នៅ​ជិត​នោះ​ឡើយ ប៉ុន្តែ​ផ្ទះកើតហេតុ​បាន​រង​ការ​ខូចខាតអស់​​ទាំងស្រុង ​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ