ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធនាគារ​អេ​ស៊ី​លី​ដា ជូនដំណឹង​ស្ដី​ពី​កម្ម​វិធី «​រ៉ូ​ដ​សូ​» និង​ការ​កំណត់​ថ្លៃ​ភាគហ៊ុន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ធនាគារ​អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី បាន​ជូនដំណឹង​ដល់​សាធារណជន ដែល​មាន​បំណង​វិនិយោគ​ជាមួយ ក្នុង​ពេល​ធនាគារ​នឹង​បោះផ្សាយ​លក់​មូល​ប​ត្រក​ម្មសិ​ទិ្ធ​ជា​សាធារណៈ នៅ​ផ្សា​រមូល​ប​ត្រ​កម្ពុជា ។ នៅ​ក្នុង​សេ​ក្ដី​ជូនដំណឹង​របស់​ធនាគារ​អេ​ស៊ី​លី​ដា…

រាជធានី​ភ្នំពេញ ៖ ធនាគារ​អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី បាន​ជូនដំណឹង​ដល់​សាធារណជន ដែល​មាន​បំណង​វិនិយោគ​ជាមួយ ក្នុង​ពេល​ធនាគារ​នឹង​បោះផ្សាយ​លក់​មូល​ប​ត្រក​ម្មសិ​ទិ្ធ​ជា​សាធារណៈ នៅ​ផ្សា​រមូល​ប​ត្រ​កម្ពុជា ។

នៅ​ក្នុង​សេ​ក្ដី​ជូនដំណឹង​របស់​ធនាគារ​អេ​ស៊ី​លី​ដា ឱ្យ​ដឹង​ពី​កាលបរិច្ឆេទ​ស្ដី​ពី​កម្មវិធី Roadshow (​កម្មវិធី​បង្ហាញ​ព័ត៌មាន​លម្អិត ) និង​ការ​កំណត់​ថ្លៃ​មូល​ប​ត្រ​កម្មសិទ្ធិ​ផង​ដែរ ក្នុង​នោះ​ថ្លៃ​មូល​ប​ត្រ​កម្មសិទ្ធិ នឹង​ត្រូវ​បាន​កំណត់​ស្រប​ទៅ​តាម​នីតិវិធី​ស្តី​ពី​ការ​ធ្វើ​ប៊ុ​ក​បៀ​ល​ឌី​ង និង​ការ​ធ្វើ​បរិវិសកម្ម​ដែល​ទទួល​បានការ​អនុញ្ញាត​ពី​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា «​គ​.​ម​.​ក​.»​។ ថ្លៃ​មូល​ប​ត្រ​កម្មសិទ្ធិ​នឹង​ត្រូវ​ប្រកាស​បន្ទាប់​ពី​ទទួល​បានការ​អនុម័ត និង​ចុះបញ្ជី​ឯកសារ​ផ្តល់​ព័ត៌មាន​ពី គ​.​ម​.​ក​.​។ ចន្លោះ​ថ្លៃ​ប៊ុ​ក​បៀ​ល​ឌី​ង ៖ ១៥.០០០ រៀល​ដល់ ១៧.៤០០ រៀល​។

សម្រាប់​កម្មវិធី​បង្ហាញ​ព័ត៌មាន​លម្អិត​, ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី នឹង​រៀបចំ​ចំនួន ០២ លើក ដើម្បី​ធ្វើ​បទ​បង្ហាញ​ដល់​វិនិយោគិន​អំពី​ទិដ្ឋភាព​ទូទៅ​នៃ​អាជីវកម្ម​ហិរញ្ញវត្ថុ​របស់​ធនាគារ ពេល​វេលា​រំពឹង​ទុក​នៃ​ការ​បោះផ្សាយ​លក់​មូល​ប​ត្រ​កម្មសិទ្ធិ​ជា​សាធារណៈ និង​ការ​រៀបចំ​ខ្លួន​របស់​វិនិយោគិន ដើម្បី​មានការ​យល់​ដឹង​ច្រើន​ជាង​មុន​អំពី​ធនាគារ​មុន​នឹង​ធ្វើការ​កំណត់​ថ្លៃ​មូល​ប​ត្រ​កម្មសិទ្ធិ​នៅ​ក្នុង​ដំណាក់កាល​ប៊ុ​ក​បៀ​ល​ឌី​ង ។

កម្មវិធី​បង្ហាញ​ព័ត៌មាន​លម្អិត (Roadshow) ត្រូវ​បាន​កំណត់​លើក​ទី​១ នៅ​ថ្ងៃ​ទី​០៣ មីនា ២០២០ ចាប់ពី​ម៉ោង ៣:៣០​រសៀល ដល់​ម៉ោង ៦:០០​ល្ងាច នៅ​ទីស្នាក់ការ​កណ្តាល​របស់​ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី ។ លើក​ទី​២ ធ្វើ​នៅ​ថ្ងៃ​ទី​១០ មីនា ២០២០ ចាប់ពី​ម៉ោង ២:០០​រសៀល ដល់ ០៤:៣០​រសៀល នៅ​ទីស្នាក់ការ​កណ្តាល​របស់​ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី ។

ដោយឡែក សម្រាប់​កម្មវិធី​ប៊ុ​ក​បៀ​ល​ឌី​ង​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​០៣ មីនា ដល់ ១៤ មីនា ២០២០ (​ម៉ោង​៨:០០​ព្រឹក ដល់​ម៉ោង ៥:០០ ល្ងាច ពី​ថ្ងៃ​ចន្ទ ដល់ ថ្ងៃ​សៅរ៍ ) នៅ​ទីស្នាក់ការ​ភ្នាក់​ងារ​ចែកចាយ​លក់ ៖

– អេ​ស៊ី​លី​ដា ស៊ី​ឃ្យួ​រឹ​ធី ភី​អិ​ល​ស៊ី (ACS) និង បញ្ជរ​នៅ​តាម​សាខា​របស់​ធនាគារ អេ​ស៊ី​លី​ដា ក្នុង​រាជធានី​ភ្នំពេញ សាខា​ទីរួមខេត្ត​សៀមរាប ក្រុងព្រះសីហនុ សាខា​ទីរួមខេត្ត​បាត់ដំបង សាខា​ទីរួមខេត្ត​កំពង់ចាម សាខា​ទីរួមខេត្ត​កំពត សាខា​ទី​រួម​ខេត្តស្វាយរៀង និង សាខា​ទី​រួម​ខេត្តបន្ទាយមានជ័យ

-យាន់​តា ស៊ី​ឃ្យួ​រឹ​ធី (​ខេ​ម​បូ​ឌា​) ភី​អិ​ល​ស៊ី
-អេស​ប៊ី​អាយ រ៉ូ​យ៉ា​ល់ ស៊ី​ឃ្យួ​រឹ​ធី (SBI)
-អ អេ​ច ប៊ី ឥណ្ឌូ​ឆៃ​ណា ស៊ី​ឃ្យួ​រឹ​ធី ម​.​ក (RHBS)
-កម្ពុ ស៊ី​ឃ្យួ​រឹ​ធី ភី​អិ​ល​ស៊ី (CAMPUSEC)
-ភ្នំពេញ ស៊ី​ឃ្យួ​រឹ​ធី ភី​អិ​ល​ស៊ី (PPS)
-កា​ណា ស៊ី​ឃ្យួ​រឹ​ធី អិ​ល​ធី​ឌី (CNS)

សម្រាប់​នីតិវិធី​ដែល​អតិថិជន​ត្រូវ​ស្វែង​យល់​រួម​មាន ៖

a. វិនិយោគិន​ត្រូវ​មាន​គណនី​ជួញដូរ​នៅ​ក្រុមហ៊ុន​មូល​ប​ត្រ​ណាមួយ​ដែល​ទទួល​បាន​អាជ្ញា​បណ្ណ​ពី គ​.​ម​.​ក​.​។

b. វិនិយោគិន​ត្រូវ​បំពេញ​ពាក្យ​ស្នើ​សុំ​ចូលរួម​ប៊ុ​ក​បៀ​ល​ឌី​ង​នៅ​ទីតាំង​របស់​ភ្នាក់ងារចែកចាយ​លក់។

c. វិនិយោគិន​ត្រូវ​ដាក់​តម្កល់​ប្រាក់​ចំនួន ១០% នៃ​តម្លៃ​សរុប​នៃ​មូល​ប​ត្រ​ដែល​មាន​បំណង​ធ្វើ​បរិវិសកម្ម ទៅ​ក្នុង​គណនី​ប៊ុ​ក​បៀ​ល​ឌី​ង​របស់​ធនាគារ អេ​ស៊ី​លី​ដា នៅ​ធនាគារ អេ​ស៊ី​លី​ដា ដូច​ខាងក្រោម​ ៖

– ឈ្មោះ​គណនី​ ៖ ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី
– គណនី​ប៊ុ​ក​បៀ​ល​ឌី​ង
-លេខ​គណនី​ ៖ 0001-03571769-1-4 (​ខ្មែរ​រៀល​)
-Swift Code ៖ ACLBKHPP

(​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ