ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​៤​នាក់​ភ័យ​ស្លន់ស្លោ ខណៈ​ក្រុម​ជន​១០​នាក់​ប្រដាប់​អាវុធ​ចេញពី​សកម្ម​ភាព

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ជនសង្ស័យ​១​ក្រុម​មាន​គ្នា​ជាង​១០​នាក់​ប្រដាប់​ដោយ​កាំបិត​គ្រប់​ដៃ បាន​ធ្វើ​សកម្មភាព​ជិះ​ម៉ូតូ​ដេញ​តាម​កាប់​ទៅ​លើ​បុរស​ចំនួន​៤​នាក់​ដែល​កំពុង​ជិះ​ម៉ូតូ​២​គ្រឿង​បណ្តើរគ្នា​ចេញ​មក​ពី​ដើរ​លេង ក្នុង​បំណង​ប្លន់​យក​ម៉ូតូ តែ​មិន​សម្រេច​ក៏​នាំ​គ្នា​ជិះ​រត់គេច​ខ្លួន​បាត់​ស្រមោល បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​២​និង​៣០​នាទី​​រំលង​អធ្រាត្រ ថ្ងៃ​ទី​២៩ ខែកុម្ភៈ…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ជនសង្ស័យ​១​ក្រុម​មាន​គ្នា​ជាង​១០​នាក់​ប្រដាប់​ដោយ​កាំបិត​គ្រប់​ដៃ បាន​ធ្វើ​សកម្មភាព​ជិះ​ម៉ូតូ​ដេញ​តាម​កាប់​ទៅ​លើ​បុរស​ចំនួន​៤​នាក់​ដែល​កំពុង​ជិះ​ម៉ូតូ​២​គ្រឿង​បណ្តើរគ្នា​ចេញ​មក​ពី​ដើរ​លេង ក្នុង​បំណង​ប្លន់​យក​ម៉ូតូ តែ​មិន​សម្រេច​ក៏​នាំ​គ្នា​ជិះ​រត់គេច​ខ្លួន​បាត់​ស្រមោល បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​២​និង​៣០​នាទី​​រំលង​អធ្រាត្រ ថ្ងៃ​ទី​២៩ ខែកុម្ភៈ ឆ្នាំ​២០២០ ត្រង់​ចំណុច​ខាង​មុខ​រដ្ឋាករទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ តាម​បណ្ដោយ​ផ្លូវ​១០៦​កែង​នឹង​ផ្លូវ​R5 ស្ថិត​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ​។

តាម​សម្តី​ពី​បុរស​ជា​ជន​រង​គ្រោះ​ឈ្មោះ ធឿ​ន ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជា​ជាង​ជួសជុល​ម៉ូតូ ស្នាក់​នៅ​សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌ​ឬ​ស្សី​កែវ រៀបរាប់​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​កើតហេតុ ជន​រង​គ្រោះ រួម​ជាមួយ​មិត្តភក្តិ​ម្នាក់​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​០១៩ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ចាម 1U-9592 និង​មិត្តភក្តិ​២​នាក់​ទៀត​បាន​ជិះ​ម៉ូតូ​១​គ្រឿង​ផ្សេង​ទៀត​ម៉ាក​ស៊ុ​យ​ស៊ូ​គី​ស្មាស់​វី ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​1BD-8142 ដោយ​ជិះ​បណ្តើរគ្នា (​មុខ ក្រោយ​) មក​ពី​ដើរ​លេង​នៅ​ឯ​ជ្រោយចង្វារ​ត្រើយ​ខាងកើត បំណង​ជិះ​ត្រឡប់​ទៅ​ផ្ទះ​វិញ​នៅ​ម្តុំ​ទួល​សង្កែ ដោយ​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​ព្រះ​មុនី​វង្ស ពី​ជើង​ទៅ​ត្បូង​។

បុរស​រង​គ្រោះ​បន្ត​ថា លុះ​មក​ដល់​ចំណុច​កែង​នឹង​ផ្លូវ​១០៦ ក៏​ស្រាប់តែ​លេចមុខ​ក្រុម​ជនសង្ស័យ​១​ក្រុម​មាន​គ្នា​ជាង​១០​នាក់​ប្រដាប់​ដោយ​កាំបិត​គ្រប់​ដៃ ជិះ​ម៉ូតូ​៦​ទៅ​៧​គ្រឿង​មិន​ចាំ​ម៉ាក តាម​ពីក្រោយ​ជន​រង​គ្រោះ និង​ធ្វើ​សកម្មភាព​កាប់​ទៅ​លើ​ជន​រង​គ្រោះ​ចំ​ដៃ​ខាងឆ្វេង បណ្តាល​ឲ្យ​រង​របួស​។

ប្រភព​ដដែល​បន្ត​ថា ភ្លាម​ៗ​នោះ ជន​រង​គ្រោះ​ក៏​ព្យាយាម​បើក​ម៉ូតូ​បត់​ស្តាំ​ទៅ​ផ្លូវ​១០៦ រត់គេច​ពី​ក្រុម​ជនសង្ស័យ​ទាំង​ភ័យ​ស្លន់ស្លោ រហូត​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ ជន​រង​គ្រោះ​ក៏​បាន​ផ្តួល​ម៉ូតូ​ចោល​រត់​យករួចខ្លួន ខណៈនោះ​មិត្តភក្តិ​របស់​ជន​រង​គ្រោះ​ដែល​ជិះ​ម៉ូតូ​ស្មាស់​វី តាម​មក​ពីក្រោយ ក៏​ត្រូវ​ក្រុម​ជនសង្ស័យ​ទាញ​កាំបិត​ដេញ​កាប់ ហើយ​ពេល​នោះ​មិត្តភក្តិ​ជន​រង​គ្រោះ​ក៏​ភ័យ​រត់​ចោល​ម៉ូតូ​ផង​ដែរ​។

ប្រភព​ដដែល​បន្ត​ថា បន្ទាប់​មក​ក្រុម​ជនសង្ស័យ​ក៏​នាំ​គ្នា​យក​ដុំ​ថ្ម​វាយ​កម្ទេច​ម៉ូតូ​ស្មាស​វី បណ្ដាល​ឲ្យ​បែក​ចង្កៀង និង​បែកកា​បាំង​ខាង​មុខ និង​បំរុង​លើកយក​ម៉ូតូ​ហុងដា​ឌ្រី​ម​របស់​ជន​រង​គ្រោះ​ជិះ​គេចខ្លួន​។ តែ​សំណាងល្អ ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌដូនពេញ ដែល​ប្រចាំការ​នៅ​គោល​ដៅ​ខាងលើ ចេញ​មក​ជួយ​ធ្វើការ​អន្តរាគមន៍ បណ្តាល​ឲ្យ​ក្រុម​ជនសង្ស័យ​ភ័យ​ក៏​នាំ​គ្នា​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​បាត់​ស្រមោល​តែ​ម្ដង​។

ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​ខាងលើ រួម​ជាមួយ​មិត្តភក្តិ​ក៏​នាំ​គ្នា​លើក​ម៉ូតូ​ជិះ​ទៅ​ព្យាបាល​របួស​នៅ​ឯ​មន្ទីរពេទ្យ រង់ចាំ​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋ​ស្រះ​ចក​នា​ព្រឹកស្អែក​៕ (​កែ​ស​ម្រួ​ឡ​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ