ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច ស ខេ​ង ៖ បក្ស​ប្រជាជន​ធ្វើ​ដើម្បី​​ប្រជាជន មិន​ដូច ​នួន ជា ផ្តាច់​ជីវិត​​អ្នក​ស្រឡាញ់​ខ្លួន​មុនគេ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ឲ្យ​ដឹង​ថា នួន ជា មេ​ខ្មែរក្រហម​បាន​ផ្តាច់ជីវិត​អ្នក​ដែល​ស្រឡាញ់…

រាជធានី​ភ្នំពេញ ៖ សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ឲ្យ​ដឹង​ថា នួន ជា មេ​ខ្មែរក្រហម​បាន​ផ្តាច់ជីវិត​អ្នក​ដែល​ស្រឡាញ់ និង​អ្នក​ស្រឡាញ់ ខ្លួន​មុនគេ​បំផុត ដែល​ជា​ទ​ង្វើ​មួយ​មិន​យល់​ទាល់តែ​សោះ​។

សម្តេច ស ខេ​ង បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១ ខែមីនា ក្នុង​ចុះ​ពិនិត្យ និង​ព្យាបាល​ជំងឺ​ដោយ​ឥត​គិតថ្លៃ​របស់​គ្រូពេទ្យ​ស្ម័គ្រចិត្ត​នៅ​អនុ​វិទ្យាល័យ​សម្ដេចឪ ស្រុក​កំចាយមារ ខេត្តព្រៃវែង​ថា ៖ យើង​តស៊ូ​ដើម្បី​ជាតិ​តាំងពី​បាតដៃ​ទទួល​មក មិនមែន​តស៊ូ​ដូច​ពុក​ខ្មែរក្រហម​ទេ ។ កន្លែង​ជា កន្លែង​ដែល​ចឹ​ញ្ចឹ ម​នួន ជា ហើយ​អ្នកដឹកនាំ​មួយ​ចំនួន​ទៀត ដែល​រត់​មក​ពួន​នៅ​ទី​នេះ ។ ពេល​នេះ​ប្រជាពលរដ្ឋ​ភ័យ​ខ្លាច​សន្តិ​ខុស​ផង ។

សម្តេច​បញ្ជាក់​ថា ៖ «​ត្រង់​នឹង​ជា​កន្លែង​លាក់​បំពួន​មេដឹកនាំ​ខ្មែរក្រហម ទាំង នួន ជា និង​តាម ភឹ​ម ផង នៅ​ម្តុំ​ព្រៃ​តា​ទក ហ្នឹង រួច​ហើយ​ទីបំផុត​មក​ចាប់​អ្នក​នឹង​វៃ​ចោល​តែ​ម្តង​។ យាយ នឹម ជា​អ្នក​លាក់​នួន ជា ក្នុងផ្ទះ ដោយពេល​ថ្ងៃ​យក​ដាក់​ឡៅតឿ​ផ្ទះ ពេល​យប់​ចុះ​មក​ធ្វើការ ព្រោះ​អត់​ហ៊ាន​ដើរ​ថ្ងៃ​ទេ តែ​ទីបំផុត នួន ជា វៃ​យាយ​នឹម ចោល​មុនគេ​»​។

សម្តេច ស ខេ​ង ក៏​បាន​លើក​ឡើង​ដោយ​ឆ្ងល់​ចំពោះ​ទ​ង្វើ​របស់​មេដឹកនាំ​ខ្មែរក្រហម នេះ​យ៉ាង​ដូច្នេះ​ថា តើ​ពួក​នឹង​មិនដឹង​វា​ធ្វើ​ឆ្កួត ឬ​វា​ឡប់​អី? តែ​ពួក​យើង​អត់​ធ្វើ​អីចឹង​ទេ យើង​ដឹងគុណ​ប្រជាពលរដ្ឋ ហើយ​ជួយ​ប្រជាពលរដ្ឋ ។ ធ្វើ​នយោបាយ​អ្វី​ធ្វើ​ចុះ ប៉ុន្តែ​មិន​ធ្វើ​អ្វី​ផ្សេង​ពី​សេចក្តី​ត្រូវការ​របស់​ប្រជាពលរដ្ឋ​នោះ​ទេ ផ្ទុយ​ទៅ​វិញ​បើ​អ្នកនយោបាយ​ធ្វើ​ផ្សេង​ពី​សេចក្តី​ត្រូវការ​របស់​ប្រជា​ព​រដ្ឋ គឺ​ខុស​ហើយ​។

សម្តេច​បាន​លើក​ឡើង​ទៀត​ថា នៅ​ពេល​ប្រជាពលរដ្ឋ​ចង់បាន​សុខ យើង​ត្រូវធ្វើ​យ៉ាងណា​ឲ្យ​បាន​សេចក្តី​សុច​ដល់​គាត់ សន្តិភាព ស្ថេ​រ​ភាព សន្តិសុខ កុំ​ឲ្យ​មាន​គ្រឿងញៀន​… នោះ​ត្រូវ​ហើយ ។ នៅ​ពេល​ប្រជាពលរដ្ឋ​ខ្វះ​ទឹក​ធ្វើ​ឲ្យ​គាត់​ទៅ នៅ​ពេល​ខ្វះ​សាលា​យើង​ធ្វើ​សាលា​ឲ្យ​ទៅ ខ្វះ​ផ្លូវ​ធ្វើ​ជូន​គាត់​ទៅ ។ សុខភាព​មិនល្អ ត្រូវ​ពង្រឹង​សុខាភិបាល​ជួយ​គាត់​វា​មិន​ខុស​ទេ ។

សម្តេច​គូសបញ្ជាក់​ថា ៖ «​ផ្លូវ​ដែល​ត្រូវ​ដើរ​នោះ គឺ​ធ្វើ​យ៉ាងម៉េច​ឲ្យ​តែ​សំណូមពរ​របស់​ប្រជាពលរដ្ឋ​ចង់បាន​ធ្វើ​អាហ្នឹង​ទៅ គឺ​មិន​ខុស​ទេ​»៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ