ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ដូ​ណា​ល់ ត្រាំ ចេញ​សារ ក្រោយ​​ពី​​ប្រជាជន​​​អា​មេ​រិ​ក​​បាត់បង់​ជីវិត​ដោយ​កូ​រ៉ូ​ណា​ជា​លើក​ដំបូង

4 ឆ្នាំ មុន

អា​មេ​រិ​ក ៖ តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា សហរដ្ឋអាមេរិក​បាន​ប្រកាស​ពី​ការ​បាត់​បង់ជីវិត​ដំបូង​របស់​ប្រជាជន​ខ្លួន​ដោយសារ​ឆ្លង​វីរុស​កូ​រ៉ូ​ណា​ថ្មី កាលពី​ព្រឹក​ថ្ងៃអាទិត្យ​នេះ ​បុរស​រង​គ្រោះ​​ម្នាក់​រស់នៅ​រដ្ឋ​វ៉ា​ស៊ី​ន​តោន មាន​អាយុ​ជាង​៥០​ឆ្នាំ និង​មាន​បញ្ហា​សុខភាព​ស្រាប់​។…

អា​មេ​រិ​ក ៖ តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា សហរដ្ឋអាមេរិក​បាន​ប្រកាស​ពី​ការ​បាត់​បង់ជីវិត​ដំបូង​របស់​ប្រជាជន​ខ្លួន​ដោយសារ​ឆ្លង​វីរុស​កូ​រ៉ូ​ណា​ថ្មី កាលពី​ព្រឹក​ថ្ងៃអាទិត្យ​នេះ ​បុរស​រង​គ្រោះ​​ម្នាក់​រស់នៅ​រដ្ឋ​វ៉ា​ស៊ី​ន​តោន មាន​អាយុ​ជាង​៥០​ឆ្នាំ និង​មាន​បញ្ហា​សុខភាព​ស្រាប់​។

មន្ត្រី​សុខភាព​នៅ​ក្នុង​តំបន់ បានដឹង​ពី​ករណី​នេះ​កាលពី​ថ្ងៃ​សុក្រ​។ លោក​ប្រធានាធិបតី ដូ​ណា​ល់​ត្រាំ បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ថា ជនជាតិ​អា​មេ​រិ​ក​មិន​គួរ​ភ័យ​ស្លន់ស្លោ​ពី​ការ​បាត់​បង់ជីវិត​នោះ​ទេ ហើយ​ថា​ខណៈ​ពេល​ដែល​ករណី​ឆ្លង​វីរុស​នេះ​ច្រើន​ទៀត​នៅ​អា​មេ​រិ​ក​ទំនងជា​មាន​កម្រិត​គ្រោះ​ថ្នាក់ទាប សម្រាប់​មនុស្ស​មាន​សុខភាព​ធម្មតា​។

លោក Trump បាន​និយាយ​ថា «​បុគ្គល​ដែល​មាន​សុខភាព​ល្អ​គួរតែ​អាច​ជា​សះស្បើយ​ឡើង​វិញ ហើយ​យើង​គិត​ថា​នោះ​នឹង​ជា​សេចក្តីថ្លែងការណ៍ ដែល​យើង​អាច​ធ្វើ​បាន​ជាមួយនឹង​ភាព​ប្រាកដប្រជា​ដ៏​អស្ចារ្យ​នា​ពេល​ឥឡូវនេះ ហើយ​យើង​បាន​ស៊ាំ​ជាមួយ​បញ្ហា​នេះ​ហើយ​»​។

លោក Robert Redfield ប្រធាន​មជ្ឈមណ្ឌល​គ្រប់គ្រង​និង​បង្ការ​ជម្ងឺ​សហរដ្ឋអាមេរិក មាន​ប្រសាសន៍​ថា អ្នកជំងឺ​ម្នាក់​នោះ​ប្រហែលជា​ឆ្លង​តាម​អ្នក​ផ្សេង​ទៀត​នៅ​ក្នុង​សហគមន៍​។

លោក Redfield បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​នៅ​សេត​វិមាន​នៅ​ថ្ងៃនេះ​ថា «​ការ​ស៊ើបអង្កេត​នៅ​ពេល​នេះ​មិន​បង្ហាញ​ភ័ស្តុតាង​ណាមួយ​ទាក់ទង​នឹង​ការ​ធ្វើ​ដំណើរ ឬ ប្រភព​ទំនាក់ទំនង​ដែល​ប្រាកដ​មួយ​នៅឡើយ​ទេ​»៕ ដកស្រង់ចេញពីវ៉េបសាយ ៖ CNN (កែសម្រួលដោយ ៖​ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ