ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រូពេទ្យ​ថ្នាក់​កំពូល ស្នើ​សុំ​កុំឱ្យ​ប្រជា​ជន​ជ្រួលច្របល់​ទិញ​ម៉ាស់​ពាក់​ពេក

4 ឆ្នាំ មុន

សហ​អា​មេ​រិ​ក ៖ បើ​តាម​សារព័ត៌មាន CNN បានឱ្យ​ដឹង​ថា វេជ្ជបណ្ឌិត​កំពូល​របស់​សហរដ្ឋ​អាមេ​រិក មាន​សំណើរ​សាមញ្ញ​មួយ គឺ​បញ្ឈប់​ការ​ទិញ​ម៉ាស់​ពាក់​។ សារ​របស់​លោក​ឧត្តមសេនីយ៍​វេជ្ជ​បណ្ឌិត Jerome…

សហ​អា​មេ​រិ​ក ៖ បើ​តាម​សារព័ត៌មាន CNN បានឱ្យ​ដឹង​ថា វេជ្ជបណ្ឌិត​កំពូល​របស់​សហរដ្ឋ​អាមេ​រិក មាន​សំណើរ​សាមញ្ញ​មួយ គឺ​បញ្ឈប់​ការ​ទិញ​ម៉ាស់​ពាក់​។ សារ​របស់​លោក​ឧត្តមសេនីយ៍​វេជ្ជ​បណ្ឌិត Jerome Adams ដែល​បាន​បង្ហោះ​លើ​បណ្តាញ​សង្គម Twitter កាលពី​ថ្ងៃ​សៅរ៍ គឺជា​ការ​ឆ្លើយ​តប​ចំពោះ​ការ​ប្រឈម​មុខ​នឹង​ការ​ខ្វះខាត​ម៉ាស់​ពាក់​ការពារ ដោយសារ​តែ​ប្រជាជន​ផ្អើល​ទិញ​យក​មក​ទុក​។

គាត់​បាន​សរសេរ​លើ Twitter ថា ៖ «​អ្នក​ទាំងអស់​គ្នា ខ្ញុំ​និយាយ​មែនទែន​! ឈប់​ទិញ​ម៉ាស់​ទៅ​! ម៉ាស់​ទាំងនោះ​មិន​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ការពារ​សាធារណជន​ទូទៅ​ពី​ការ​ឆ្លង​មេរោគ​កូ​រ៉ូ​ណា​ថ្មី​នោះ​ទេ​។ តែ​ប្រសិនបើ​ក្រុម​គ្រូពេទ្យ​មិន​អាច​រក​ទិញ​វាយ​កមក​ប្រើ​បាន​ទេ សម្រាប់​ការ​ទៅ​ព្យាបាល​​អ្នកជំងឺ​នោះ អ្នក​ទាំងអស់​គ្នា​នឹង​ស្ថិត​នៅ​ក្នុង​បញ្ហា​ធំ​ហើយ​»​។

លោក​វេជ្ជបណ្ឌិត Adams បាន​និយាយ​ថា ការ​លាងដៃ​របស់​អ្នក​នៅផ្ទះ នៅ​ពេល​ឈឺ និង​សកម្ម​ភាព​បង្ការ​រាល់ថ្ងៃ គឺជា​ការ​ការពារ​ដ៏​ល្អ​បំផុត​។ លោក​បាន​ជម្រុញ​ឱ្យ​ប្រជាជន​ចាក់​ថ្នាំ​បង្ការ​ជំងឺ​ផ្តាសាយ ព្រោះ​កាលណា​អ្នកជំងឺ​ផ្តាសាយ​កាន់តែ​តិច វា​ក៏​ជួយ​ដល់​ការ​ប្រឆាំង​នឹង​ជំងឺ​កូ​រ៉ូ​ណា​ថ្មី​ដែរ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ពេល​នេះ ហាង​លក់​ម៉ាស់​ជា​ច្រើន​នៅ​ទូ​ទាំង​អា​មេ​រិ​ក​អស់​ម៉ាស់​លក់ ខណៈ​ដែល​មានការ​បញ្ជា​ទិញ​តាម​អន​ឡាញ​មានការ​កើនឡើង​យ៉ាង​ខ្លាំង​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ edition (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ