ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដុត​គុម្ព​ឫស្សី​ក្រោយ​ផ្ទះ​ខ្លួនឯង បែរជា​ឆេះ​ផ្ទះ​គេ​ម៉ដ្ឋ​តែ​ម្តង (​វី​ដេ​អូ​)

4 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តកណ្ដាល ៖ បើ​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​ពិតជា​រពឹសដៃ​នៅ​សុខ​ៗ​ទៅ​ដុត​ឫស្សី​ងាប់​១​គុម្ព​នៅ​ក្រោយ​ផ្ទះ​របស់​ខ្លួន​ចោល ហើយ​ក៏​ក្លាយជា​អគ្គិភ័យ​យ៉ាង​សន្ធោសន្ធៅ​តែ​ម្តង ប៉ុន្តែ​មិន​បាន​ឆេះ​ផ្ទះ​ខ្លួនឯង​នោះ​ទេ បែរជា​ឆេះ​រាលដាល​ដល់​ផ្ទះ​អ្នក​ភូមិ​ជាប់​គ្នា​១​ខ្នង រួម​ទាំង​សម្ភារៈ​ប្រើប្រាស់​ក្នុងផ្ទះ​អស់ទាំង​ស្រុង សូ​ម្បី​តែ​ពន្លត់​ក៏​មិន​ទាន់​ផង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​១១​និង​១០​នាទី​ព្រឹក…

ខេត្តកណ្ដាល ៖ បើ​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​ពិតជា​រពឹសដៃ​នៅ​សុខ​ៗ​ទៅ​ដុត​ឫស្សី​ងាប់​១​គុម្ព​នៅ​ក្រោយ​ផ្ទះ​របស់​ខ្លួន​ចោល ហើយ​ក៏​ក្លាយជា​អគ្គិភ័យ​យ៉ាង​សន្ធោសន្ធៅ​តែ​ម្តង ប៉ុន្តែ​មិន​បាន​ឆេះ​ផ្ទះ​ខ្លួនឯង​នោះ​ទេ បែរជា​ឆេះ​រាលដាល​ដល់​ផ្ទះ​អ្នក​ភូមិ​ជាប់​គ្នា​១​ខ្នង រួម​ទាំង​សម្ភារៈ​ប្រើប្រាស់​ក្នុងផ្ទះ​អស់ទាំង​ស្រុង សូ​ម្បី​តែ​ពន្លត់​ក៏​មិន​ទាន់​ផង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​១១​និង​១០​នាទី​ព្រឹក ថៃ្ង​ទី​២៩ ខែកុម្ភៈ ឆ្នាំ​២០២០ នៅ​ក្នុងភូមិ​ព្រៃ​ទន្លាប់ ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ។

សេចក្តីរាយការណ៍​បន្ត​ថា បុរស​ខាងលើ​នេះ​ឈ្មោះ ស្ងួន រ​ដ្ឋា ហៅ​ស៊ី​ប្រូ អាយុ​៣៧​ឆ្នាំ មុខរបរ​មិន​ពិត មាន​ទីលំនៅ​ក្នុងភូមិ​បូ​រី​កម្មករ ឃុំ​បែក​ចាន ស្រុក​អង្គស្នួល​។ ចំណែកឯ​ផ្ទះ​ដែល​ត្រូវ​ភ្លើង​ឆេះ​នោះ សាងសង់​ពី​ឈើ​ប្រក់​ស័ង្កសី ជញ្ជាំង​បិទ​បាំង​ដោយ​ស័ង្កសី មាន​ទំហំ​បណ្ដោយ​៥​ម៉ែត្រ​គុណ​នឹង​ទទឹង​៤​ម៉ែត្រ ដែល​មាន​ម្ចាស់​ឈ្មោះ​ដ​ន ចាន់ ភេទ​ស្រី អាយុ​៥០​ឆ្នាំ មុខរបរ​កសិករ នៅ​ភូមិ​ព្រៃ​ទន្លាប់ ដែល​ជា​កន្លែង​កើតហេតុ​ខាងលើ​។

តាម​របាយការណ៍​របស់​នគរបាល​ព្រហ្មទណ្ឌ​ស្រុក​អង្គស្នួល បាន​ឲ្យ​ដឹង​ថា នៅ​មុន​កើតហេតុ បុរស​ខាងលើ​រូប​នេះ បាន​យក​ដែកកេះ​ទៅ​ដុត​ឫស្សី​ងាប់​១​គុម្ព​ធំ​នៅ​ខាងក្រោយ​ផ្ទះ​របស់​ខ្លួន​ចោល​។ បន្ទាប់​មក​ភ្លើង​នោះ​បាន​ឆេះ​រាលដាល​ដល់​ផ្ទះ​ស្ត្រី​រង​គ្រោះ ដែល​ស្ថិត​នៅ​ចម្ងាយ​ប្រហែល​៥​ម៉ែត្រ​ពី​កន្លែង​ដុត​នោះ​យ៉ាង​សន្ធោសន្ធៅ ។ ហើយ​តែ​មួយ​ភ្លែត​ប៉ុណ្ណោះ​ផ្ទះ​ខាងលើ រួម​ជាមួយ​សម្ភារៈ​ប្រើប្រាស់​នៅ​ក្នុង​នោះ​ផង ត្រូវ​ភ្លើង​ឆេះ​ម៉ដ្ឋ​តែ​ម្តង មិន​អាច​ពន្លត់​ទាន់​ឡើយ​។

ប្រភព​ដដែល​បន្ត​ថា ក្រោយ​ពី​មាន​ហេតុការណ៍​បែប​នេះ កម្លាំង​នគរបាល​ស្រុក​អង្គស្នួល រួម​ជាមួយ​នគរបាល​ប៉ុស្តិ៍​បែក​ចាន បាន​ចេញ​អន្តរាគមន៍​ដើម្បី​ជួយ​ពន្លត់ភ្លើង​ដែរ តែ​ពេល​ទៅ​ដល់​ផ្ទះ​នោះ​បាន​ក្លាយទៅជា​ចំណី​ព្រះ​អគ្គី​អស់​បាត់​ទៅ​ហើយ ទើប​ធ្វើការ​ឃាត់ខ្លួន​បុរស​ដែល​ជា​អ្នក​ដុត​គុម្ព​ឫស្សី​នោះ នាំ​ទៅ​ធ្វើការ​សាកសួរ​តែ​ម្តង​។

ប្រភព​ដដែល​បន្ត​ទៀត​ថា ក្រោយ​ពេល​សួរនាំ បុរស​រូប​នេះ​បាន​សារភាព​ថា គាត់​ពិតជា​អ្នក​ដុត​គម្ព​ឫស្សី​បង្ក​ឲ្យ​មាន​អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ខាងលើ​នោះ​មែន ដោយនៅ​មុន​ពេល​កើតហេតុ រូប​គាត់​បានឃើញ​គុម្ព​ឫស្សី​ដែល​ស្ថិត​នៅ​ក្រោយ​ផ្ទះ​របស់​គាត់​នោះ​វា​ងាប់ គាត់​ក៏​បាន​យក​ដែកកេះ​ទៅ​ដុត​វា​ចោល​។ ខណៈនោះ គាត់​បាន​នៅ​ឈរ​មើល​ភ្លើង​រហូត​ឆេះ​ជិត​អស់ តែ​មិន​ទាន់​រលត់​នៅ​ឡើយ​ទេ រូប​គាត់​ក៏​បាន​ដើរ​ចេញពី​កន្លែង​ដុត ព្រោះ​ពុំ​នឹក​ស្មាន​ដល់​ថា​មានរឿង​ស៊យ​កើតឡើង​បែប​នេះ​ទេ លុះ​ក្រោយមក​ភ្លើង​មិន​បាន​រលត់​ឡើយ ហើយ​ថែម​ទាំង​ឆេះ​រាល​ដល់​ផ្ទះ​អ្នក​ភូមិ​ជាប់​គ្នា​បែប​នេះ​តែ​ម្ដង​។

បន្ទាប់​ពី​ការ​សួរនាំ និង​ទទួល​បាន​ចម្លើយ​សារភាព​ពី​បុរស​ខាងលើ​នោះ​ហើយ នគរបាល​ក៏​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្តកណ្ដាល ដើម្បី​ចាត់ការ​តាម​នី​ត​វិធី​ច្បាប់​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ