ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលខេត្ត​កំពង់ចាម​បំផុស​ឱ្យ​ប្រជាពលរដ្ឋ​ពាក់មួក​សុវត្ថិភាព​រាល់ពេល​ធ្វើ​ដំណើរ

4 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ «​សូម​បងប្អូន​ប្រជាពលរដ្ឋ​ត្រូវ​តែ​រួម​គ្នា​គោរព​ច្បាប់​ចរាចរណ៍​រាល់ពេល​ជិះ​ម៉ូតូ​ត្រូវ​ពាក់មួក​សុវត្ថិភាព​ព្រោះថា គ្រោះថ្នាក់​ចរាចរណ៍​ដែល​បាន​កើតឡើង​កន្លង​មក ក្នុង​នោះ​អ្នក​នាក់​បាត់បង់​ជីវិត​៧០% គឺ​មិន​បាន​ពាក់មួក​សុវត្ថិភាព​នោះ​ទេ​» នេះ​ជា​ប្រសាសន៍​ក្រើនរំលឹក​របស់​លោក អ៊ុ​ន ចាន់​ដា ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា…

ខេត្តកំពង់ចាម ៖ «​សូម​បងប្អូន​ប្រជាពលរដ្ឋ​ត្រូវ​តែ​រួម​គ្នា​គោរព​ច្បាប់​ចរាចរណ៍​រាល់ពេល​ជិះ​ម៉ូតូ​ត្រូវ​ពាក់មួក​សុវត្ថិភាព​ព្រោះថា គ្រោះថ្នាក់​ចរាចរណ៍​ដែល​បាន​កើតឡើង​កន្លង​មក ក្នុង​នោះ​អ្នក​នាក់​បាត់បង់​ជីវិត​៧០% គឺ​មិន​បាន​ពាក់មួក​សុវត្ថិភាព​នោះ​ទេ​» នេះ​ជា​ប្រសាសន៍​ក្រើនរំលឹក​របស់​លោក អ៊ុ​ន ចាន់​ដា ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម ថ្លែង​នៅ​ព្រឹក​ថ្ងៃ​ទី​២៨ កុម្ភៈ ២០២០ ក្នុង​ឱកាស​ចុះ​ចែក​អំណោយ​ជូន​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ចំនួន​១៣៩ គ្រួសារ​នៅ​វត្ត​ស្ដើង​ជ័យ ឃុំ​ស្តើង​ជ័យ ស្រុក​ជើងព្រៃ ។

ក្នុង​កិច្ច​សំណេះសំណាល​នោះ​លោក អ៊ុ​ន ចាន់​ដា ប្រធាន​គណៈកម្មាធិការ​សាខា​កាក ទ​ក្រហម​ខេត្ត បាន​លើក​ឡើង​ថា សម្រាប់​អំណោយ​ដែល​មក​ចែក​ជូន​ដល់​លោក តា លោកយាយ នា​ឱកាស​នេះ គឺ​មិន​ប្រកាន់​និន្នាការ​នយោបាយ​ពណ៌​សម្បុរ ឬ​សាសនា​នោះ​ទេ ហើយ​អ្នក​ដែល​អញ្ជើញ​មក​គេ​សុទ្ធសឹងតែ​មាន​ជីវភាព​ខ្វះខាត និង​ក្រីក្រ ។

លោក អ៊ុ​ន ចាន់​ដា ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​ខេត្ត​មាន​ប្រសាសន៍​បន្ត​ថា អាជ្ញាធរ​មូលដ្ឋាន​បាន​រាយការណ៍​ពី​កង្វះខាត​របស់​បងប្អូន​នៅ​ទី​នេះ​ទៅ​ថ្នាក់​ស្រុក​ឲ្យ​បានដឹង​នឹង​បន្ត​មក​ថ្នាក់​ខេត្ត ។

សូម​បញ្ជាក់​ថា​លោក ម៉ា ឈឿ​ន និង​លោក វេ​ង សា​ខុន បាន​ខិតខំ​រួម​គ្នា​ដោះស្រាយ​តាម​សំណើរ​របស់​ប្រជាពលរដ្ឋ​មាន​ជា​ហូរហែ​នៅ​ក្នុងស្រុក​ជើងព្រៃ​តាម​រយៈ​វេទិកាសាធារណៈ ។ អំណោយ​ទាំងនេះ​ជា​របស់​ក​បាទ​ក្រហម​កម្ពុ ដែល​មាន​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុ​ន រ៉ា​នី ហ៊ុន​សែន តែងតែ​ណែនាំ​ដល់​អ្នក​នៅ​តាម​មូលដ្ឋាន​ត្រូវ​តែ​ខិតខំ​ដោះស្រាយ​ធ្វើ​យ៉ាងណា​ឱ្យ​ជីវភាព​របស់​ប្រជាពលរដ្ឋ​កាន់តែ​ប្រសើរ​ឡើង ។

នៅ​ចុងរដូវ​នេះ បងប្អូន​ប្រជា​កសិករ​បាន​ជួប​នូវ​បញ្ហា​គ្រោះ​រាំង​ស្ងួត ហើយ​ផល​ស្រូវ​ដែល​ទទួល​បាន​ក៏​មិនជា​ច្រើន​ប៉ុន្មាន​ដែរ ក្នុង​នោះ​ក៏​មាន​អ្នកខ្លះ​ទទួលទាន​មិន​បាន​គ្រប់គ្រាន់​នោះ​ទេ ។

មួយ​ចំណុច​ទៀត ប្រសិនបើ​ចង់​សាងសង់​ផ្ទះ ឬ​ធ្វើ​អ្វីមួយ​សូម​នាំ​គ្នា​មក​ដាក់​ពាក្យ​នៅ​ការិយាល័យ​ច្រក​ចេញចូល​តែ​មួយ​នៅ​សាលាស្រុក​ជើងព្រៃ ដែល​មាន​មន្ត្រី​រង​ចាំ​បម្រើ​ការងារ​ជូន​ដល់​ប្រជាពលរដ្ឋ​ដោយ​រាក់ទាក់ និង​ឆាប់រហ័ស ហើយ​ក៏​ជា​ផ្នែក​មួយ​បំបាត់​នូវ​អំពើ​ពុក​រលួយ​ផង​ដែរ ។ ដើម្បី​ឲ្យ​ភូមិ​ឃុំ​មាន​សុវត្ថិ​ភាពល្អ ប្រសិនណាបើ​បានឃើញ​ពី​សកម្មភាព​បើក​លេង​តែង​ស៊ីសង​ឬ​គ្រឿង ញៀន​សូម​ប្រញាប់​រាយការណ៍​មក​សមត្ថកិច្ច​ជា​បន្ទាន់ ដើម្បី​មាន​វិធានការ​ចុះ​បង្ក្រាប​។

ក្នុង​រដូវប្រាំង​អាកាសធាតុ ក្តៅ​សូម​លោកតា លោកយាយ​ប្រកាន់​យក​«​ហូប​ស្អាត ផឹក​ស្អាត រស់នៅ​ស្អាត »​ហើយ​ប្រសិនបើ​មាន​បញ្ហា​សុខភាព​ឈឺ ដោយ​ប្រការ​ណាមួយ សូម​ប្រញាប់​ទៅ​កាន់​មណ្ឌល​សុខភាព ឬ​ក៏​មន្ទីរពេទ្យ​ដែល​ស្ថិត​នៅ​កៀក​នឹង​លំនៅ​ឋាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ