​លទ្ធផលប្រកាសហើយ​ ពុំ​មានការ​ពាក់ព័ន្ធ​នឹង​មេរោគ Covid-19 ទេ


ខេត្ត​ព្រះ​សីហ​នុ ៖ បុរស​ជនជាតិ​ចិន​ម្នាក់​បាន​ដួល​ស្លាប់​នៅ​ជិត​រង្វង់​មូល​មច្ឆាក្នុង​បុរីគជ់​អា​សុ​ី កាលពី​វេលា​ម៉ោងប្រមាណ​១០​ព្រឹក​ថ្ងៃ​ទី​២៨ ខែកុម្ភៈ ក្នុងភូមិ​១ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ។ បុរស​ជនជាតិ​ចិន​ដែល​ស្លាប់​នេះ​ឈ្មោះ Niu Shuangsuo ។ យោង​តាម​ប្រភព​ព័ត៌មាន​ពី​សន្តិសុខ​នៅ​ក្នុង​បុរី​ខាងលើ​ឱ្យ​ដឹង​ថា នា​ព្រឹក​ថ្ងៃ​នោះ​ខណៈ​គាត់​ធ្វើ​ដំណើរ​ទៅ​ទិញ​ម្ហូប​ក៏​មាន​ក្មេង​ៗ​មួយ​ក្រុម​រត់​មក​ប្រាប់​ថា ឃើញ​បុរស​ជនជាតិ​ចិន​ម្នាក់​ដេក​នៅ​ជិត​រង្វង់​មូល​មច្ឆា ។ ពេល​នោះ​គាត់​បាន​ទៅ​មើល គឺ​ជនជាតិ​ចិន​នោះ​ស្លាប់​ទៅ​ហើយ​ក៏​ទាក់ទង​ផ្ដល់​ព័ត៌មាន​ទៅ​សមត្ថកិច្ច ។​ដំណឹង​ពី​មរណភាព​បុរស​ជនជាតិ​ចិន​នេះ ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​មួយ​ចំហៀង​ក្រុងព្រះសីហនុ​ដោយ​ភ័យ​ខ្លាច​ពី​វីរុស​ដែល​កំពុង​សម្លាប់​មនុស្ស​យ៉ាង​សាហាវ​រាល់ថ្ងៃ​នៅ​ប្រទេស​ចិន ។

ទោះបីជា​បែប​ណា មន្ត្រី​នគរបាល​នៃ​កា​រិ​យាល័យ​បច្ចេកទេស​វិទ្យាសាស្ត្រ​ខេត្ត លោក សា​រ៉ាត់ វិទ្យា បានឱ្យ​ដឹង​ថា ក្រោយ​ពី​សមត្ថកិច្ច​កិច្ច​ធ្វើការ​ពិនិត្យ​សព​យ៉ាង​ល្អិតល្អន់​រួច​មក​បាន​សន្និដ្ឋាន​ជំហាន​ដំបូង​ថា ជន​រង​គ្រោះ​ស្លាប់​ដោយសារ​ខ្យល់គរ​គាំងបេះដូង ខណៈ​ដើរ​ហាត់ប្រាណ នា​វេលា​ព្រឹក ។ ការ​សន្និដ្ឋាន​បែប​នេះ ព្រោះ​យោង​តាម​សាក្សី​នៅ​ក្បែរ​កន្លែង​កើតហេតុ គឺ​កាលពីវេលា​ម៉ោង​ប្រមាណ​៥​ព្រឹក​ថ្ងៃ​នោះ គេ​ឃើញ​ជន
រង​គ្រោះ​ដើរ​ហាត់ប្រាណ​នៅ​ចំណុច​ខាងលើ លុះមួយសន្ទុះ​ក្រោយមក​ស្រាប់តែ​ឃើញ​គាត់​ដួល​នៅ​លើ​ការ៉ូ​តែ​ម្តង ។ ភ្លាម​នោះ អ្នក​ដែល​ឃើញ បាន​ឲ្យ​ក្មេង​ៗ​មួយ​ក្រុម​ទៅ​មើល​ទើប​ដឹង​ថា ជន​រង​គ្រោះ​ស្លាប់​ទៅ​ហើយ ក៏​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​ចុះ​ពិនិត្យ​កន្លែង​កើតហេតុ ។

នៅ​កន្លែង​កើតហេតុ​និង​លើ​ខ្លួនប្រាណ​សព គឺ​រក​មិនឃើញ​មាន​ភ័ស្តុតាង​ណាមួយ​ដែល​បញ្ជាក់​ថា ជន​រង​គ្រោះ​ស្លាប់​ដោយ​អំពើ​មនុស្សឃាត​នោះ​ទេ ហើយ​ក្រុម​គ្រូពេទ្យ​ជំនាញ​ក៏​បាន​ធ្វើការ​ពិនិត្យ​ដែរ​និង​បញ្ជាក់​ថា ជន​រង​គ្រោះ​ស្លាប់​នេះ ពុំ​មានការ​ពាក់ព័ន្ធ​នឹង​មេរោគ Covid-19 ទេ ។ ក្រោយ​ពី​ពិនិត្យ​រួច សព​ត្រូវ​បាន​បញ្ជូន​ទៅ​តម្កល់​ទុក​នៅ​មន្ទីរពេទ្យ​មួយ​ឯ​រាជធានី​ភ្នំពេញ ដោយសារ​ពុំ​ទាន់​រក​ឃើញ​សាច់ញាតិ ៕


Facebook Google Twitter Email

Live

Sponsored News

០៧:៥១ | ក្នុងស្រុក

ឃ្លានឆ្ញាញ់ ស្រលាញ់ល្អ របស់ល្អកម្រ​មាន កាមេរ៉ា AI Portrait Color លេចធ្លោ ថតវីដេអូរឹតតែលេចធ្លោ បច្ចេកវិទ្យាសម្គាល់វៃឆ្លាត និងមុខងារថ្មីប្លែកដ៏សម្បូរបែប នោះគឺ OPPO Reno 4 ជិតមកដល់ហើយពិសេសកាដូតម្លៃ $290 (វីដេអូ)

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ