ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្នាក់​ៗ​យំ​ស្ទើរ​លែង​ចេញ ព្រោះ​ក្តៅ​ខ្លាំង​ពេក ធ្វើ​ឲ្យ​ដំណាំ​គាត់​ងាប់​ជា​បណ្តើរ​ៗ

4 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ថ្ងៃ​ទី​២៩ ខែកុម្ភ​: ឆ្នាំ​២០២០​នេះ ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ក្រុងប៉ៃលិន​ជា​ច្រើន​នាក់ ដែល​ប្រកប​របរ​កសិកម្ម​ដូច​ជា ដាំពោត ដំឡូង​មី និង​ដាំ​តា​ង៉ែ​ន…

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ថ្ងៃ​ទី​២៩ ខែកុម្ភ​: ឆ្នាំ​២០២០​នេះ ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ក្រុងប៉ៃលិន​ជា​ច្រើន​នាក់ ដែល​ប្រកប​របរ​កសិកម្ម​ដូច​ជា ដាំពោត ដំឡូង​មី និង​ដាំ​តា​ង៉ែ​ន ហៅ​មៀន​ប៉ៃលិន​ជាដើម កំពុង​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់ ព្រោះ​ងាប់​ដើម​តា​ង៉ែ​ន​ដែល​ខ្លួន​ធ្លាប់​ប្រមូល​ផល​ក្នុង​ចម្ការ​នីមួយ​ៗ​អស់​រាប់រយ​ដើម ដោយសារ​តែ​រាំងភ្លៀង​អស់​រយ​:​ពេល​យូរ​ពេក បណ្តាល​ឱ្យ​ទឹកស្រះ​រីង​ខះ​អស់ គ្មាន​ទឹក​បូម​ស្រោច​ទើប​ធ្វើ​ឱ្យ​ទទួល​រង​ការ​ស្វិត​ស្លឹក និង​ងាប់​ជា​បណ្តើរ​ៗ​តែ​ម្តង ។

ចំណែក​ចម្ការ​ខ្លះ ខណ​:​ដើម​តា​ង៉ែ​ន​កំពុង​ចេញ​ផ្កា ក្តិ​ប និង​ខ្លះ​ទៀត​រៀបនឹង​ប្រមូល​ផល​ទៅ​ហើយ ស្រាប់តែ​ទទួល​រង​នូវ​ការ​រាំង​ស្ងួត​ជា​ហេតុ​ធ្វើ​ឱ្យ​ម្នាក់​ៗ​យំ​ស្ទើរ​លែង​ចេញ​តែ​ម្តង ។ បើ​តាម​ប្រភព​ព័ត៌មាន​ពី​កសិករ​វ័យ​ចំណាស់​ម្នាក់​ឈ្មោះ ន​ង ណា​រិ​ទ្ធ ភេទ​ប្រុស អាយុ​៧២​ឆ្នាំ ប្រពន្ធ​ឈ្មោះ ប៉ែន សាម​ណ​: អាយុ​៥៦​ឆ្នាំ រស់នៅ​ភូមិបរ​ហ៊ុយ​ត្បូង សង្កាត់​ប​រយ៉ា​ខា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន បាន​រៀបរាប់​ឱ្យ​ដឹង​ថា គាត់​បាន​ដាំ​តា​ង៉ែ​ន​ហៅ​មៀន​ប៉ៃលិន ជិត​៥០០​ដើម នៅ​ក្នុង​ចម្ការ​របស់​ខ្លួន​ខាងក្រោយ​ផ្ទះ ធ្លាប់​បាន​ប្រមូល​ផល​ជិត​ដប់​ឆ្នាំ​មក​ហើយ​ដែរ ។

គាត់​បន្ត​ទៀត​ថា ក្នុង​១​ដើម គាត់​អាច​ទទួលផល​បាន​ចំនួន​៣០០​គីឡូក្រាម ដោយ​បេះ​លក់​ឱ្យ​ឈ្មួញ​ចូល​មក​ទិញ​ដល់​ក្នុង​ចម្ការ​ផ្ទាល់ ។ ប៉ុន្តែ​រហូត​មក​ដល់​ខែកុម្ភ​: ឆ្នាំ​២០២០​នេះ បន្ទាប់​ពី​វា​បាន​ចេញ​ផ្កា និង​ផ្លែ​ក្តិ​ប ពេញ​ដើម​អស់​ទៅ​ហើយ បែរជា​រាំងភ្លៀង​រហូត​ទើប​ធ្វើ​ឱ្យ​តា​ង៉ែ​ន​របស់​គាត់​ងាប់​អស់​ជា​ច្រើន​ដើម​មិន​ទទួល​បាន​ផល​ផ្លែ​នោះ​ទេ ។ គាត់​បញ្ជាក់​ទៀត​ថា ជា​រៀង​រាល់​ឆ្នាំ​គាត់​មាន​ទឹកស្រះ​ដ៏​ធំ​មួយ​នៅ​ខាងក្រោយ​ផ្ទះ​សម្រាប់​បូម​ស្រោច រយ​:​ពេល​៤​ទៅ​៥​ថ្ងៃ​ម្តង​ទើប​ធ្វើ​ឱ្យ​តា​ង៉ែ​ន​រស់នៅ​រហូត​មិន​ងាប់​នោះ​ឡើយ ។

ជា​អកុសល​នៅ​ពេល​នេះ គឺ​ដាច់​ទឹកភ្លៀង​ចាប់តាំងពី​ខែតុលា ឆ្នាំ​២០១៩ មក​ម្លេះ ហើយ​រហូត​មក​ដល់​ពេល​នេះ​មិន​ទាន់​មាន​ទឹកភ្លៀង​១​មេ ឬ​ភ្លៀង​កក់ខែ​នៅឡើយ​ទេ ។ ចំណែក​នៅ​ក្នុង​ចម្ការ​បុរស​ម្នាក់ ឈ្មោះ ហ្វី អាយុ​៥០​ឆ្នាំ ស្ថិត​នៅ​ក្នុងភូមិ​ប៉ា​ង​រលឹម សង្កាត់​អូរ តា​វ៉ៅ ក្រុងប៉ៃលិន ក៏​មានការ​ងាប់​ដើម​តា​ង៉ែ​ន​អស់​រាប់រយ​ដើម​ផង​ដែរ ដោយ​ម្ចាស់​កំពុង​តែ​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ។

ខណ​:​ដំណាំ​ដាំ​ដុះ​របស់​ខ្លួន​ដែល​ធ្លាប់តែ​ទទួលផល​រាល់​ឆ្នាំ​អស់​រយ​:​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ បែរជា​ទទួល​រង​នូវ​គ្រោះ​ធម្មជាតិ​រាំង​ស្ងួត​ហួតហែង រយ​:​ពេល​យូរ បណ្តាល​ឱ្យ​ងាប់​ទាំង​ដើម​តា​ង៉ែ​ន និង​ដើម​ស្វាយកែវ​រមៀត​ជា​ណ្តើ​រ​ៗ ព្រោះ​ទឹក​នៅ​ក្នុង​ស្រះ​ដែល​ខ្លួ​ល​ធ្លាប់​បូម​ស្រោច​បាន​រីងស្ងួត​អស់​ជា​បណ្តើរ​ៗ​ហើយ មើលទៅ​បើសិនជា​រាំងភ្លៀង​រយ​:​ពេល​យូរ​បន្តិចទៀត​ដំណាំ​ហូប​ផ្លែ​របស់​កសិករ​នៅ​ក្នុង​ក្រុងប៉ៃលិន​មួយ​ចំនួន​ទៀត​ក៏​ទទួល​រង​ការ​ងាប់ និង​ខូចខាត​ដូច​គ្នា​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ