ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិទ្យាសាស្ត្រ​ផ្សា​ភ្ជាប់​នឹង​ជំនឿ! គ្រូ​ហុង​ស៊ុយ​​​​សិង្ហ​បុរី​​ចែករំលែក​​នៅ​​កម្ពុជា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គ្រូ​ចិន​សែ​ដ៏​ល្បី​មក​ពី​ប្រទេស​សិង្ហ​បុរី​ បាន​សំឡឹង​អាជីវកម្ម​ទស្សន​៍ទាយ លើករាសីតាម​ជំនឿ​របស់​ចិន​នៅ​កម្ពុជា និង​បាន​បើក​អាជីវកម្ម​នេះ​ជា​ផ្លូវការ​នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយក៏មាន​​ចុះបញ្ជី នៅ​ក្នុង​ក្រសួងពាណិជ្ជកម្ម​កម្ពុជា​ផង​ដែរ ដែល​ធ្វើ​អោយ​អាជីវកម្ម​​ក្លាយជា​អាជីវ​ស្របច្បាប់​ដំបូង​គេ​នៅ​កម្ពុជា ។…

រាជធានី​ភ្នំពេញ ៖ គ្រូ​ចិន​សែ​ដ៏​ល្បី​មក​ពី​ប្រទេស​សិង្ហ​បុរី​ បាន​សំឡឹង​អាជីវកម្ម​ទស្សន​៍ទាយ លើករាសីតាម​ជំនឿ​របស់​ចិន​នៅ​កម្ពុជា និង​បាន​បើក​អាជីវកម្ម​នេះ​ជា​ផ្លូវការ​នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយក៏មាន​​ចុះបញ្ជី នៅ​ក្នុង​ក្រសួងពាណិជ្ជកម្ម​កម្ពុជា​ផង​ដែរ ដែល​ធ្វើ​អោយ​អាជីវកម្ម​​ក្លាយជា​អាជីវ​ស្របច្បាប់​ដំបូង​គេ​នៅ​កម្ពុជា ។

នៅ​ក្នុង​ពិធី​បើក​សម្ពោធ​ កាលពី​ល្ងាច​ថ្ងៃ​ទី​២៦ កុម្ភៈ​ ២០២០ លោក​នឹម ច័ន្ទ​តារា អ្នកតំណាង​រាស្ត្រ​មណ្ឌល​កំពត​ ង​ជា​លេខាធិការ​គណៈកម្មការ​កិច្ចការបរទេស សហប្រតិបត្តិការ​អន្តរជាតិ ឃោសនាការ និង​ព័ត៌មាន​នៃ​រដ្ឋសភា បាន​មាន​ប្រសាសន៍​ថា នៅ​ពេល​ប្រទេស​មាន​សុខ​សន្តិភាព ជំនឿ​សាសនា ត្រូវ​បាន​បើក​ទូលាយ សម្រាប់​ប្រជាពលរដ្ឋ​កាន់សាសនា​ផ្សេង​ៗមិន​ថា ​ព្រះពុទ្ធ​សាសនា ឬ​សាសនា​ផ្សេង​ៗ​ឡើយ ខុស​ពី​សម័យ​ខ្មែរក្រហម ​ដែល​ត្រូវ​បាន​រំលាយ​សាសនា​ចោល​ទាំងអស់ ។ ជាក់ស្ដែង ​វត្ត​អារាម ត្រូវ​បាន​យក​ធ្វើ​ជា​ក្រោល​គោ ឬ​ឃ្លាំង​ស្រូវ ឃ្លាំង​អាវុធ​ផ្សេង​ៗ ហើយ​លុប​បំបាត់​មិន​អោយ​ប្រជាជន​លើ​អ្វី​ទាំងអស់ និង​ត្រូវ​បង្ខំ​អោយធ្វើ​ការ​ទាំង​យប់​ទាំង​ថ្ងៃ និង​មិន​អោយ​ហូប​ចុក​ឆ្អែ​តឡើយ ។

លោក​បន្ត​ថា សម្រាប់​បច្ចុប្បន្ន​នេះ ក្រោយ​ពេល​ដែល​កម្ពុជា​បើក​ទូលាយ​លើ​ការ​ជឿ​សាសនា នានា ក៏​មាន​សាសនា​ជា​ច្រើន​ចូល​មក​ក្នុង​នោះ ​គ្រូចិន​សែ​ទស្សន៍​ទាយលើករាសី និង​ហុងស៊ុយ​នានា ក៏​មាន​អ្នក​ជឿជាក់​ច្រើន ជា​ពិសេស​ពី​សំណាក់​បងប្អូន​ប្រជាជន​ដែល​ជាប់សែស្រឡាយ​ចិន ។ លោក​ថា​៖« ប្រជាជន​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា មាន​ទស្សនៈ​ខុស​ៗ​គ្នា ហើយ​ជំនឿ​សាសនា​ក៏​ខុស​ៗ​គ្នា​ដែរ ដោយ​មិន​មានការ​កំណត់​អោយ​ជឿ​លើ​សាសនា​ណាមួយ​ឡើយ » ។

បើ​តាម​លោកគ្រូ Wu Dao គ្រូ​ហុងស៊ុយ​ពី​ប្រទេស​សិង្ហ​បុរី បានអោយ​ដឹង​ថា ​​លោក​បាន​ពង្រីក​នៅ​បណ្ដា​ប្រទេស​ជា​ច្រើន និង​ទទួល​បានការ​គាំទ្រ​ពី​សំណាក់​ប្រជាពលរដ្ឋ​អ្នក​ជឿជាក់​លើ​ជំនឿ​ជា​ច្រើន​ផង​ដែរ ។ បើ​ពុំ​មានការ​ជឿជាក់ ម្ល៉េះ​លោក​នឹង​មិន​ពង្រីក​បាន​ច្រើន​ប្រទេស​ដូច្នេះ​ទេ ។

លោក​បន្ត​ថា មនុស្ស​ម្នាក់​ៗ​នៅ​គ្រប់​ប្រទេស តែងតែមាន​ជំនឿ​សាសនា​រៀង​ៗ​ខ្លួន ។ បើ​ទោះបីជា​វិទ្យា​សាស្ត្រ​មានការ​រីក​ចម្រើន​យ៉ាងណា​ក្ដី ក៏​មិន​អាច​នៅ​ដាច់​ដោយឡែក​ពី​ជំនឿ​សាសនា​បាន​ដែរ ពោល​គឺ​នៅ​តែ​មានការ​ពឹងពាក់​គ្នា ដូច្នេះ តាម​រយៈ​វត្តមាន​របស់​លោក​នៅ​កម្ពុជា ក៏​សង្ឃឹមថានឹង​ទទួល​បាន​គាំទ្រ​ពី​សំណាក់​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ