ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្តងនេះ​! រថយន្ត​ណា​ដែល​មាន​ភ្លើង​ហ្វា​ដឹង​តែ​ចប់​ហើយ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សារ​លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ ដោយ​បច្ចុប្បន្ន​មាន​រថយន្ត​ធុន​ធំ និង​រថយន្ត​ក្រឡុក​ស៊ីម៉ង់​មួយ​ចំនួន​បាន​បំពាក់​ភ្លើង​ហ្វា​ពីមុខ ចំហៀង និង​ពីក្រោយ​រថយន្ត​ខុស​បច្ចេកទេស​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​អ្នក​ធ្វើ​ចរាចរណ៍​តាម​ដងផ្លូវ​ដ៏​ទៃ​ទៀត​មើលទៅ​មុខ​ពិបាក…

រាជធានី​ភ្នំពេញ ៖ សារ​លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ ដោយ​បច្ចុប្បន្ន​មាន​រថយន្ត​ធុន​ធំ និង​រថយន្ត​ក្រឡុក​ស៊ីម៉ង់​មួយ​ចំនួន​បាន​បំពាក់​ភ្លើង​ហ្វា​ពីមុខ ចំហៀង និង​ពីក្រោយ​រថយន្ត​ខុស​បច្ចេកទេស​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​អ្នក​ធ្វើ​ចរាចរណ៍​តាម​ដងផ្លូវ​ដ៏​ទៃ​ទៀត​មើលទៅ​មុខ​ពិបាក ព្រោះ​វា ចាំង​ភ្នែក​អ្នកបើកបរ​អាច​បង្ក​គ្រោះថ្នាក់ ។ នេះ​បើ​យោង​តាម​ផេ​ក​ប្រជាជន​ខេត្ត​ព្រះ​សីហ​នុ ។

ដោយ​មានការ​សំណូមពរ​ពី​ប្រជាពលរដ្ឋ និង​បទបញ្ជារ​ផ្ទាល់​ពី​លោក គួ​ច ចំរើន ។ ខ្ញុំបាទ សំណូមពរ​ដល់​គ្រប់​យានយន្ត​ដែល​មាន​បញ្ហា​ដូច​ខាងលើ សូម​ពិនិត្យ និង​ដោះ​ចេញ​ដោយ​ខ្លួនឯង ហើយ​ការិយាល័យ​ជំនាញ​យើងខ្ញុំ និង​ចុះ​ត្រួតពិនិត្យ​តាម​ដងផ្លូវ ឬ​ចុះ​ដល់​កន្លែង​ក្រុមហ៊ុន​តែ​ម្ដង ដើម្បី​ណែនាំ ។ បើ​ពុំ​អនុវត្តន៍​តាម​សេចក្ដីណែនាំ​នោះ​ទេ យើងខ្ញុំ​ត្រូវ​តែ​អនុវត្តន៍​តាម​ច្បាប់​ដោយ​តឹង​រឹង​បំផុត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ