ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រកាសតែងតាំង​តំណែងស្នងការ​ខេត្តស្ទឹង​ត្រែង​ថ្មី ខណៈ​ស្នងការចាស់ត្រូវចូល​និវត្តន៍

4 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង​ ៖ កាលពី​រសៀល​ថ្ងៃ​ទី២៨​ កុម្ភៈ នៅ​សាល​សាលាខេត្តស្ទឹងត្រែង ​បាន​រៀបចំ​ពិធី​ប្រកាស​ចូល​កាន់​តំណែង​ជាស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្ទឹងត្រែង ​គឺលោក​ឧត្តមសេនីយ៍ត្រី អូត ស៊ី​វុ​ត្ថា ស្នងការ​រងនៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង​…

ខេត្តស្ទឹងត្រែង​ ៖ កាលពី​រសៀល​ថ្ងៃ​ទី២៨​ កុម្ភៈ នៅ​សាល​សាលាខេត្តស្ទឹងត្រែង ​បាន​រៀបចំ​ពិធី​ប្រកាស​ចូល​កាន់​តំណែង​ជាស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្ទឹងត្រែង ​គឺលោក​ឧត្តមសេនីយ៍ត្រី អូត ស៊ី​វុ​ត្ថា ស្នងការ​រងនៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង​ ទ​ទួល​ផែន​នគរបាល​ចរាចរណ៍​ផ្លូវគោក ​បានប្តូរ មក​ចូល​កាន់​តំណែង​ជា​ស្នងការនគរបាល​ខេត្តស្ទឹងត្រែង ជំនួស​លោក​ឧត្តមសេនីយ៍ទោ ម៉ៅ តារា ដែល​ត្រូវ​​ចូល​និវត្តន៍​ ។

ពិធី​ប្រកាស​តែងតាំង​តំណែងស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង​ បាន​ប្រព្រឹត្ត​ក្រោម​អធិបតី នាយ​ឧត្តមសេនីយ៍សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ លោក ម៉ុម សា​រឿ​ន​អភិបាល​នៃ​គ​ណះ​អភិបាលខេត្ត​គ​ណៈ ប្រតិភូ​ល្រ​សួង​មហាផ្ទៃ មន្ទីរ​អង្គភាព មន្ត្រីរាជការ តុលាការ ស្នងការ​បណ្តា​ខេត្ត​ភូមិភាគ​ឦ​សាន្ត​ និង​មន្ត្រី​នគរបាល​ជាង​២៨០​នាក់​ ។

លោក អូត ស៊ី​វុ​ត្ថា ត្រូវ​បាន​ក្រសួងមហាផ្ទៃ និង​អគ្គស្នងការ​នគរបាល​ជាតិ​តែងតាំង និងដំឡើង​ឋានន្តរស័ក្តិ ពី​ថ្នាក់​វរៈសេនីយ៍ឯក មក​ជា​ឧត្តមសេនីយ៍ត្រី និង​ទទួល​តួនាទី​ជា​ស្នងការ​រង​នគរបាល​ខេត្តស្ទឹង​​ត្រែង កាលពី​ថ្ងៃ​ទី​៤​ខែ​កុ​ម្ភះ​ឆ្នាំ​២០២០ កន្លង​ទៅ​។

លោក​ឧត្តមសេនីយ៍ទោ ម៉ៅ តារា ស្នងការ​ដែល​ត្រូវ​ព្រះ​មហា​ក្សត្រ​ចេញ​ព្រះរាជក្រឹត្យ ត្រាស់​បង្គាប់​ដាក់​
ឲ្យ​ចូល​និវត្តន៍ ​បាន​ឡើង​អានរបាយការណ៍​ស្តី​ពី​លទ្ធផល​ការងារសម្រេច​បាន​រួមការ​ការ​សហការ​យ៉ាង​ល្អ​ប្រសើរ​ជាមួយ​អាជ្ញាធរខេត្ត​ ដើម្បី​រក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ រួម​ទាំង​កិច្ចការ​បង្ក្រាប​បទ​ល្មើស ​ជា​ពិសេស ​គឺ​បទល្មើស​គ្រឿងញៀន ​។ លោក​ឧត្តមសេនីយ៍ទោ ម៉ៅ តារា បាន​ទទួល​ការ​គាំទ្រ​ និង​កោតសរសើរ​ពី​នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ លើ​វ​រ​ភាព​នៃ​ការ
ដឹកនាំ​និង​ការ​គ្រប់គ្រង​រយៈពេល៦​ឆ្នាំ​កន្លង​មកនេះ​ ។

អត្ថបទសរសេរ ដោយ