ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ​.​ម​.​ក​.​អនុញ្ញាត​ជា​គោលការណ៍​លើ​សំណើសុំ​បោះផ្សាយ​លក់​មូល​ប​ត្រ​កម្ម​ចំនួន​៤​ក្រុមហ៊ុន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នាយកដ្ឋាន​ជំនាញ​នៃ​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា​(​គ​.​ម​.​ក​.) បាន​សម្រេច​អនុញ្ញាត​ជា​គោលការណ៍​លើ​សំណើសុំ​បោះផ្សាយ​លក់​មូល​ប​ត្រ​ដល់​ក្រុមហ៊ុន​ចំនួន​៤​ក្នុង​ពេល​តែ​មួយ បន្ទាប់​ពី​មន្ត្រី​ជំនាញ​ធ្វើ​បទ​បង្ហាញ​ជូន​អង្គប្រជុំ​រួច​មក អង្គប្រជុំ​បាន​ពិភាក្សា​ផ្លាស់​ប្តូរ​យោបល់​ទាំង​កម្រិត​បច្ចេកទេស និង​គោលនយោបាយ​ទៅ​លើ​ឯកសារតម្រូវ​នានា ។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​របស់​គ​.​ម​.​ក​.​កាលពី​ថ្ងៃ​ទី ២៥​ខែ…

រាជធានី​ភ្នំពេញ ៖ នាយកដ្ឋាន​ជំនាញ​នៃ​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា​(​គ​.​ម​.​ក​.) បាន​សម្រេច​អនុញ្ញាត​ជា​គោលការណ៍​លើ​សំណើសុំ​បោះផ្សាយ​លក់​មូល​ប​ត្រ​ដល់​ក្រុមហ៊ុន​ចំនួន​៤​ក្នុង​ពេល​តែ​មួយ បន្ទាប់​ពី​មន្ត្រី​ជំនាញ​ធ្វើ​បទ​បង្ហាញ​ជូន​អង្គប្រជុំ​រួច​មក អង្គប្រជុំ​បាន​ពិភាក្សា​ផ្លាស់​ប្តូរ​យោបល់​ទាំង​កម្រិត​បច្ចេកទេស និង​គោលនយោបាយ​ទៅ​លើ​ឯកសារតម្រូវ​នានា ។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​របស់​គ​.​ម​.​ក​.​កាលពី​ថ្ងៃ​ទី ២៥​ខែ កុម្ភៈ ឆ្នាំ​២០២០ កន្លង​ទៅ​នេះ ។

បើ​តាម​សេចក្តី​ប្រកាស​ខាងលើ​គឺ គ​.​ម​.​ក​.​អនុញ្ញាត​ជា​គោលការណ៍​៖ ១)-​អនុម័ត​ដោយ​ផ្តល់​ការ​អនុញ្ញាត​ជា​គោលការណ៍​លើ​សំណើសុំ​បោះផ្សាយ​លក់​មូល​ប​ត្រក​ម្មសិ​ទិ្ធ​ជា​សាធារណៈ​របស់​ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី​។ ២)- អនុម័ត​ដោយ​ផ្តល់​ការ​អនុញ្ញាត​ជា​គោលការណ៍​លើ​សំណើសុំ​បោះផ្សាយ​លក់​មូល​ប​ត្រ​បំណុល​ជា​សាធារណៈ​របស់ ធនាគារ ភ្នំពេញ ពាណិជ្ជ ម​.​ក​.​។​៣)- អនុម័ត​ទទួលស្គាល់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ប្រា​សាក់​ជា​នីតិបុគ្គល​ប្រ​តិ​ស្រុត និង​អនុញ្ញាត​ជា​គោលការណ៍​លើ​សំណើសុំ​បោះផ្សាយ​លក់​មូល​ប​ត្រ​បំណុល​ជា​សាធារណៈ​, និង​) ៤)-​ផ្តល់​ការ​អនុញ្ញាត​ជា​គោលការណ៍​លើ​សំណើសុំ​បោះផ្សាយ​លក់​មូល​ប​ត្រ​បំណុល​ជា​សាធារណៈ​របស់​ក្រុមហ៊ុន អ អិ​ម អេ (​ខេ​ម​បូ​ឌា​) ម​.​ក​។

ស្រប​ពេល​ដែល គ​.​ម​.​ក​.​ផ្តល់​ការ​អនុញ្ញាត​ជា​គោលការណ៍​លើ​ការ​ស្នើ​សុំ​បោះផ្សាយ​លក់​មូល​ប​ត្រ​ដល់​ក្រុមហ៊ុន​៤​បន្ថែម​ទៀត​នៅ​ដើមឆ្នាំ​២០២០​នេះ ក្រុមហ៊ុន​ផ្សា​រមូល​ប​ត្រ​កម្ពុជា​ក៏​មាន​សុទិដ្ឋិនិយម​ថា​ហេដ្ឋារចនាសម្ព័ន្ធ​ទីផ្សារ​មូល​ប​ត្រ​កាន់តែ​រឹង​មាំ​នឹង​ជួយ​ជំរុញ​ដល់​កំណើន​វិនិយោគិន ព្រមទាំង​អាច​បង្កើន​ទំនុកចិត្ត​ក្នុង​ទីផ្សារ​ថែម​ទៀត​នា​ពេល​ខាង​មុខ​នេះ​។

លោក ហុង សុ​ហួរ អគ្គនាយក​នៃ​ក្រុមហ៊ុន​ផ្សា​រមូល​ប​ត្រ​កម្ពុជា មាន​ប្រសាសន៍​ក្នុង​ស​ន្និ​សិ​ទ​សារព័ត៌មាន​ស្តី​ពី «​យុទ្ធសាស្ត្រ​ជួញដូរ​ពី​ជ័យ​លា​ភី​កម្មវិធី​ប្រកួតប្រជែង​ជួញដូរ​ភាគហ៊ុន​និង​សក្តានុពល​នៃ​ការ​វិនិយោគ​លើ​ផ្សា​រមូល​ប​ត្រ​កម្ពុជា​» កាលពី​ថ្ងៃ​ទី​២៦ ខែកុម្ភៈ ថា បច្ចុប្បន្ន​នេះ​យើង​មាន​ក្រុមហ៊ុន​ចំនួន ៧ ដែល​កំពុង​តែ​រៀបចំ​និ​តិ​វិធី​ក្នុង​ការ​បោះផ្សាយ និង​ចុះបញ្ជី​ភាគហ៊ុន ឬ​សញ្ញាប័ណ្ណ​នៅ​ក្នុង​ឆ្នាំ​២០២០​នេះ ហើយ​យើង​រំពឹង​ថា​ចំនួន​នេះ​នឹង​បន្ត​កើនឡើង​ទ្វេរ​ដង​នៅ​ឆ្នាំ​បន្ទាប់​ៗ​ទៀត​។ ក្រៅពី​នេះ​យើង​ក៏​នឹង​មានការ​ចូលរួម​របស់​តួអង្គ​ថ្មី​ៗ​ជា​ច្រើន​ទៀត​ផង​ដែរ ដូច​ជា​ក្រុមហ៊ុន​មូល​ប​ត្រ ភ្នាក់ងារ​ថែរក្សា​ទ្រព្យសម្បត្តិ​ជំនួស ក្រុមហ៊ុន​គ្រប់គ្រង​មូលនិធិ​។ ដែល​នេះ​នឹង​ធ្វើ​ឱ្យ​ហេដ្ឋារចនាសម្ព័ន្ធ ទីផ្សារ​កាន់តែ​រឹង​មាំ ដែល​នឹង​ជួយ​ជំរុញ​កំណើន​វិនិយោគិន និង​ក្រុមហ៊ុន​ចុះបញ្ជី ព្រមទាំង​អាច​បង្កើន​ទំនុកចិត្ត​ក្នុង​ទីផ្សារ​»​។

លោក​អគ្គនាយក​បាន​បន្ត​ថា​ទាំងនេះ​បាន​កំពុង​តែ​បង្ហាញ​ពី​ភាព​រីក​ចម្រើន និង​ឱកាស​វិនិយោគ​នៅ​ក្នុង​ផ្សា​រមូល​ប​ត្រ​កម្ពុជា ដ៏​ធំធេង​នា​ពេល​ដ៏​ខ្លី​ខាង​មុខ ដូចនេះ​ការ​ត្រៀមខ្លួន​ឱ្យ​បាន​រួចរាល់​ជា​កត្តា​សំខាន់​បំផុត ដើម្បី​ភាព​ជោគជ័យ​។ ការ​ត្រៀមខ្លួន​ឱ្យ​បាន​រួចរាល់​គឺ​បាន​ន័យ​ថា មាន​គណនី​ជួញដូរ​មួយ តាមដាន​បម្រែបម្រួល​ថ្លៃ​ភាគហ៊ុន និង​ពិនិត្យ​ព័ត៌មាន​ទីផ្សារ​ជា​ប្រចាំ​។

​ជាង​នេះ​ទៅ​ទៀត ផ្សា​រមូល​ប​ត្រ​កម្ពុជា​ក៏​នឹង​ខិតខំ​ឱ្យ​បាន​កាន់តែ​ខ្លាំង​ថែម​ទៀត ដើម្បី​ឱ្យ​ទីផ្សារ​រីក​ចម្រើន​ប្រកបដោយ​ចីរភាព​៖១)-​ខិតខំ​នាំ​យក​នូវ​ក្រុមហ៊ុន​មាន​សក្តានុពល​រីក​ចម្រើន និង​មាន​តម្លាភាព​មក​ចុះបញ្ជី​ឱ្យ​កាន់តែ​ច្រើន ដើម្បី​បន្ថែម​ជម្រើស​វិនិយោគ​ជូន​វិនិយោគិន​របស់​យើង​។ ២)- បន្ត​ទាក់ទាញ​វិនិយោគិន​ក្នុង និង​ក្រៅប្រទេស តាម​រយៈ​ពិពិធ​កម្ម​ផលិតផល​វិនិយោគ ការ​ផ្តល់​សេវាកម្ម​ល្អ ហេដ្ឋារចនាសម្ព័ន្ធ​ទីផ្សារ​គ្រប់គ្រាន់ និង​ការ​ពង្រីកពង្រឹង​ការ​ផ្សព្វផ្សាយ​។ ៣)- បន្ត​ជម្រុញ និង​ពង្រឹង​នូវ​កិច្ច​សហប្រតិបត្តិការ​រវាង ផ​.​ម​.​ក​. និង​ដៃគូ​ស្ថាប័ន​ពាក់ព័ន្ធ​នានា​។ ៤)-​បន្ត​លើកកម្ពស់​ការ​យល់​ដឹង​របស់​មហាជន​ទូទៅ​មក​លើ​កា​រវិ​និ​-​យោគ​ក្នុង​វិស័យ​មូល​ប​ត្រ​។ ៥0- បន្ត​ពង្រីក​វិសាលភាព​នៃ​ការ​ផ្សព្វផ្សាយ​អំពី​ទីផ្សារ និង​ទិន្នន័យ​ជួញដូរ​ទៅ​កាន់​មហាជន​។ ៦)- សម្រួល​និ​តិ​វិធី ផ្សេង​ៗ ទាក់ទង​នឹង​ការ​ជួញដូរ និង​ការ​ចុះបញ្ជី ៧. បន្ត​ពង្រឹង​នូវ​ទំនើប​កម្ម​ប្រព័ន្ធ​បច្ចេកវិទ្យា និង​៨. បន្ត​ពង្រឹង និង​បណ្តុះបណ្តាល​បន្ថែម​ទៀត​នូវ​ធនធានមនុស្ស​ក្នុង​វិស័យ​មូល​ប​ត្រ​។

លោក ហុង សុ​ហួរ អគ្គនាយក​នៃ​ក្រុមហ៊ុន​ផ្សា​រមូល​ប​ត្រ​កម្ពុជា បាន​មាន​ប្រសាសន៍​ដូច្នេះ​ថា «​ខ្ញុំ​សង្ឃឹមថា ការ​ដាក់​ចេញ​និង​អនុវត្ត​នូវ​គោលការណ៍​ទាំងនេះ នឹង​ជួយ​ឱ្យ​ទីផ្សារ​កាន់តែ​មាន​ភាព​សកម្ម និង​រីក​ចម្រើន​បាន ដើម្បី​ជា​ប្រយោជន៍​ដល់​សង្គម និង​សេដ្ឋកិច្ចជាតិ​ទាំងមូល​»៕ កែសម្រួលដោយ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ