ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ម្នាក់​រឿងលក់កាំភ្លើងយកទៅ​សួរនាំ បែកធ្លាយម្នាក់ទៀត​

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ សេចក្តី​រាយ​ការ​បឋម​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​២៧ ខែកុម្ភៈ ឆ្នាំ​២០២០ កម្លាំង​សមត្ត​កិច្ច​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បាន​ធ្វើការ​ឃាត់ខ្លួន​ជនជាតិ​ចិន​ម្នាក់ និង​ឥណ្ឌូ​ណេ​ស៊ី​ម្នាក់ ពាក់ព័ន្ធ​ករណី​ជួញដូរ​អាវុធ​ដោយ​ខុសច្បាប់…

ខេត្ត​ព្រះ​សីហ​នុ ៖ សេចក្តី​រាយ​ការ​បឋម​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​២៧ ខែកុម្ភៈ ឆ្នាំ​២០២០ កម្លាំង​សមត្ត​កិច្ច​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បាន​ធ្វើការ​ឃាត់ខ្លួន​ជនជាតិ​ចិន​ម្នាក់ និង​ឥណ្ឌូ​ណេ​ស៊ី​ម្នាក់ ពាក់ព័ន្ធ​ករណី​ជួញដូរ​អាវុធ​ដោយ​ខុសច្បាប់ ។

កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​២៧ ខែកុម្ភៈ ឆ្នាំ​២០២០ កម្លាំង​ជំនាញ​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ បាន​ប្រើប្រាស់​ជំនាញ​ស៊ី​ជ្រៅ ធ្វើការ​បង្ក្រាប​ចាប់​ឃាត់ខ្លួន​បាន​បុរស​ជា​ជនសង្ស័យ​ម្នាក់ ជា​ជនជាតិ​ឥណ្ឌូ​នេ​ស៊ី ដែល​យក​កាំភ្លើងខ្លី​១​ដើម ទៅ​លក់​នៅ​ចំណុច​ភូមិ​២ សង្កាត់​១ ក្រុងព្រះសីហនុ ។

បន្ទាប់​ពី​ធ្វើការ​សាកសួរ ជនសង្ស័យ​បាន​សារភាព​ថា កាំភ្លើងខ្លី​ដែល​យក​មក​លក់​នេះ គឺ​មាន​បុរស​ជនជាតិ​ចិន​ម្នាក់ ជា​អ្នក​អោយ​យក​ទៅ​លក់​ ហើយ​បុរស​ជនជាតិ​ចិន​នោះ​កំពុង​ច្រៀង​លេង​នៅ​ខារ៉ាអូខេ​យីហោ ជី​ង​ទៀន​ជី​យៀ​ក (៣៣៣​ចាស់​) ជាន់​ទី​៤ បន្ទប់​លេខ ៦៦៦ ។ បន្ទាប់​មក​កម្លាំង​ជំនាញ​បាន​បន្ត​ទៅ​ចាប់​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ដែល​ជា​ម្ចាស់​កាំភ្លើង​ម្នាក់​ទៀត ។

ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ ក្នុង​នោះ​ម្នាក់​ឈ្មោះ KEL VIN ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិ​ឥណ្ឌូ​នេ​ស៊ី មុខរបរ មិន​ពិតប្រាកដ និង​ម្នាក់​ទៀត​ឈ្មោះ​HUANG QIANG ភេទ​ប្រុស ជា​ជនជាតិ​ចិន ។

ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ​នេះ ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​កំពុង​បន្ត​នីតិវិធី ៕ (​កែសម្រួល​ដោយ ៖​ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ