ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះ​អង្គ​ធៀប​រចនាសម្ព័ន្ធ​ពុទ្ធសាសនា​និង​រដ្ឋ

4 ឆ្នាំ មុន

ព្រះពុទ្ធ​ជា​ម្ចាស់ ទ្រង់​បាន​សម្តែង​គោល​ធម៌​របស់​ព្រះរាជា​ទុក​ល្អ​ណាស់​ដូច​ជា ទសពិធរាជធម៌ ចក្រពត្តិ​ធម៌ រាជា​សង្គហវត្ថុ​ជាដើម ជា​ធម៌​នាំ​ឱ្យ​សង្គម​មាន​សុខ​សន្តិភាព ។ ក្នុង​ពេល​ជាមួយ​គ្នា​នេះ​ដែរ ក៏​ព្រះ​អង្គ​សម្តែង​អំពី​របប​នីតិបញ្ញត្តិ របប​រដ្ឋសភា​ទុក​ដូច​គ្នា…

ព្រះពុទ្ធ​ជា​ម្ចាស់ ទ្រង់​បាន​សម្តែង​គោល​ធម៌​របស់​ព្រះរាជា​ទុក​ល្អ​ណាស់​ដូច​ជា ទសពិធរាជធម៌ ចក្រពត្តិ​ធម៌ រាជា​សង្គហវត្ថុ​ជាដើម ជា​ធម៌​នាំ​ឱ្យ​សង្គម​មាន​សុខ​សន្តិភាព ។

ក្នុង​ពេល​ជាមួយ​គ្នា​នេះ​ដែរ ក៏​ព្រះ​អង្គ​សម្តែង​អំពី​របប​នីតិបញ្ញត្តិ របប​រដ្ឋសភា​ទុក​ដូច​គ្នា ដោយ​ពោល​ដល់​សភា​ដែល​ត្រូវ​មាន​សប្បុរស​គឺ ទីប្រជុំ​នៃ​មនុស្ស​ល្អ ពោល​ពាក្យ​ប្រកបដោយ​ធម៌ មិន​មាន​រាគៈ ទោសៈ មោហៈ ដោយ​គ្មាន​ការ​បៀតបៀន​គ្នា​ឡើយ ។

ចំណែក​ក្នុង​ផ្នែក​តុលាការ​ក៏​មាន​វិន័យធរ មាន​គណៈ​បុគ្គល​ឡើង​មក​ធ្វើការ​ផ្នែក​វិនិច្ឆ័យ​សេចក្តី​ទៅ​តាម​គោល​វិន័យ​យ៉ាង​ត្រឹមត្រូវ ។

ហេតុនេះ​រចនាសម្ព័ន្ធ​របស់​ព្រះពុទ្ធ​សាសនា​ទើប​ជា​រចនាសម្ព័ន្ធ​នៃ​ការ​គ្រប់គ្រង​រដ្ឋ​ទៅ​ហើយ ដោយ​មានការ​ណែនាំ​ប្រៀនប្រដៅ ឲ្យ​ពុទ្ធសាសនិកជន ដែល​មាន​ឋានៈ តំណែង​ខាង​នយោបាយ មន្ត្រីរាជការ​ជា​អ្នកមាន​សាមគ្គី​ភាពល្អ​រវាង​គ្នា​និង​គ្នា ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ