ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«សហគមន៍​ព្រៃឈើ​ភ្នំ​ចង្ក្រាន​រយ​» មានតំបន់​​អេកូ​ទេសចរណ៍ជាង​​៤០​កន្លែង

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប​៖ តំបន់​សហគមន៍​ចង្ក្រាន​រយ មាន​តំបន់​ទេសចរណ៍​អេកូ​ធម្មជាតិ​ជាង​៤០​កន្លែង ស្ថិត​នៅ​លើ​ភ្នំ​ចង្ក្រាន​រយ ក្នុង​ឃុំ​ស្វាយស ស្រុក​វ៉ា​រិ​ន ខេត្តសៀមរាប ។ តំបន់​នោះ​ចម្ងាយ​ហែល​៨០​គីឡូម៉ែត្រ​ពី​ទីរួមខេត្ត ។…

ខេត្តសៀមរាប​៖ តំបន់​សហគមន៍​ចង្ក្រាន​រយ មាន​តំបន់​ទេសចរណ៍​អេកូ​ធម្មជាតិ​ជាង​៤០​កន្លែង ស្ថិត​នៅ​លើ​ភ្នំ​ចង្ក្រាន​រយ ក្នុង​ឃុំ​ស្វាយស ស្រុក​វ៉ា​រិ​ន ខេត្តសៀមរាប ។ តំបន់​នោះ​ចម្ងាយ​ហែល​៨០​គីឡូម៉ែត្រ​ពី​ទីរួមខេត្ត ។ តំបន់​ទេសចរណ៍​ព្រៃឈើ​នោះ​គ្របដណ្តប់​ដោយ​ទេសភាព​ព្រៃឈើ​នៅ​លើ​ផ្ទៃដី​៩.០០០​ហិ​កតា ជា​ជម្រក​សត្វព្រៃ និង​ជីវចម្រុះ​គ្រប់​ប្រភេទ ដែល​អាច​ជួយ​ដល់​ការ​រៀបចំ​អេកូ​ទេសចរណ៍​តាម​បែប​សហគមន៍ ។

ប្រធាន​សហគមន៍​ព្រៃឈើ​ភ្នំ​ចង្ក្រាន​រយ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ឲ្យ​ដឹង​ថា ភាព​ទាក់ទាញ​នៃ​តំបន់​នោះ​មាន​ដូច​ជា កន្លែង​ហែល​ទឹក​លេង​នៅ​រដូវវស្សា ទស្សនា​សត្វព្រៃ និង​សត្វ​មេអំបៅ រួម​ជាមួយ​ការ​ធ្វើ​ដំណើរ​ដោយ​ថ្មើរជើង​ទៅ​គយគន់​សមុទ្រ​ឈើ ល្អាង​ប្រចៀវ និង​ភ្នំ​ចាន់​ក្រហម នាំ​គ្នា​ជិះ​គោ​យន្ដ ឬ​ជិះ​កង់​កម្សាន្ត ឈ្វេងយល់​ពី​វប្បធម៌ ទស្សនា​ថ្ម​ជា​រូប​ចង្ក្រាន​រាប់រយ​រាប់​ពាន់​នៅ​លើ​ភ្នំ​នោះ ហើយ​រីករាយ​ជាមួយ​ការ​រស់នៅ​បែប​ជនបទ ។ អ្នកទេសចរ​អាច​បោះ​តង់​ស្នាក់​នៅ​ដោយ​ភាព​សប្បាយ​រីករាយ ។

បច្ចុប្បន្ន​សហគមន៍​ទេសចរណ៍ធម្មជាតិ​ដ៏​ស្រស់បំព្រង​មួយ​នេះ មាន​អ្នកទេសចរ​ជាតិ និង​អន្តរជាតិ​ទៅ​កម្សាន្ត​បន្ដបន្ទាប់ ប៉ុន្ដែ​ជា​អ្នកទេសចរ ជា​ក្រុម​ៗ ។

ប្រធាន​សហគមន៍​និយាយ​ថា «​សហគមន៍​ព្រៃឈើ​ស​ង្ក្រា​ន​រយ មិន​ត្រឹមតែ​ជា​តំបន់​អេកូ​ទេស​ចរណ៍ធម្មជាតិ​ប៉ុណ្ណោះ​ទេ វា​ក៏​ជា​យុទ្ធសាស្ដ្រ​មួយ​ជួយ​កាត់​បន្ថយ​ការ​ប្រែប្រួល​អាកាសធាតុ​ផង​ដែរ ពីព្រោះ​ព្រៃ​សហគមន៍​នោះ មាន​ទាំង​ព្រៃស្រោង និង​ព្រៃរបោះ ដែល​គ្រប ដណ្ដប់​ដោយ​ព្រៃឈើ​ប្រមាណ​ជិត​១​ម៉ឺន​ហិ​កតា ។ តំបន់​អេកូ​ទេសចរណ៍​ទាំងនោះ កំពុង​បង្ហាញខ្លួន​ដើម្បី​រង់ចាំ​អ្នកទេសចរ​ទៅ​កម្សាន្ត​ដោយ​មាន​ទាំង​តំបន់​ទេ​ចរណ៍​ធម្មជាតិ​ប្រវត្ដិសាស្ដ្រ​ផង​ដែរ ។

តំបន់​នោះ​ក៏​មានការ​ទាក់ទាញ​ផង​ដែរ​នូវ​អ្នក​ទេសចរណ៍​បែប​ពនេចរ ដើរ​ផ្សងព្រេង​គ្រប់​ជាតិ​សាស្ដ្រ​​ជាដើម ។ ព្រៃឈើ​ទាំងនោះ​ជួយ​កាត់​បន្ថយ​នូវ​ភាព​បន្សាំ​ទៅ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ ចូលរួម​លើកកម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាជន​នៅ​តំបន់​នោះ និង​ការ​អភិរក្ស​ប្រកបដោយ​និរន្ដរ​ភាព​ផង​ដែរ »៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ