ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ដឹក​សម្ភារ​ធ្វើ​រោង និង​ម្ហូប​ការ​ជួប​គ្រោះថ្នាក់​តាម​ផ្លូវ

4 ឆ្នាំ មុន
  • កោះកុង

ខេត្តកោះកុង ៖ យោង​តាម​របាយការណ៍​បឋម​របស់​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា រថយន្ត​មួយ​គ្រឿង​ដឹក​សម្ភារៈ​ធ្វើ​រោងការ និង​សម្ភារៈ​ធ្វើ​ម្ហូប​ការ ​ខណៈកំពុង​បើកបរ​​ឆ្លងកាត់​ស្ថានភាព​ផ្លូវ​កោង ស្រាប់តែ​ក្រឡាប់​ចាក់សម្ភារៈពេញផ្លូវរងការខូចខាត បណ្តាល​ឱ្យ​មនុស្ស​១៤​នាក់​រង​របួស ក្នុង​នោះ​២​នាក់​រង​របួសធ្ងន់ ចំណែក​រថយន្ត​បាន​រង​ការ​ខូចខាត​ធ្ងន់ធ្ងរ…

ខេត្តកោះកុង ៖ យោង​តាម​របាយការណ៍​បឋម​របស់​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា រថយន្ត​មួយ​គ្រឿង​ដឹក​សម្ភារៈ​ធ្វើ​រោងការ និង​សម្ភារៈ​ធ្វើ​ម្ហូប​ការ ​ខណៈកំពុង​បើកបរ​​ឆ្លងកាត់​ស្ថានភាព​ផ្លូវ​កោង ស្រាប់តែ​ក្រឡាប់​ចាក់សម្ភារៈពេញផ្លូវរងការខូចខាត បណ្តាល​ឱ្យ​មនុស្ស​១៤​នាក់​រង​របួស ក្នុង​នោះ​២​នាក់​រង​របួសធ្ងន់ ចំណែក​រថយន្ត​បាន​រង​ការ​ខូចខាត​ធ្ងន់ធ្ងរ ។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​២៨ កុម្ភៈ ឆ្នាំ​២០២០ នៅ​ចំណុច​ចំការ​ស្វាយ លើ​វិ​ថី​ព្រឹទ្ធាចារ្យ សាយ ភូ​ថង ស្ថិត​ក្នុងភូមិ​ជី​ត្រេះ ឃុំ​អណ្តូងទឹក ស្រុក​បុ​ទុម​សាគរ ខេត្តកោះកុង ។

រថយន្ត​មួយ​គ្រឿង​ខាងលើ​ម៉ាក KIA ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ ២O -៨០៧៤ ជា​រថយន្ត​ដឹក​សម្ភារៈ​ធ្វើ​រោងការ និង​សម្ភារៈ​ធ្វើ​ម្ហូប​ការ ។ ចំណែក​អ្នក​រង​របួស​ទាំង​១៤​នាក់ (​ស្រី​៤​នាក់​) ក្នុង​នោះ​របួសធ្ងន់​ចំនួន​២​នាក់ (​ស្រី​ម្នាក់​) រួម​មាន ១-​អ្នកបើកបរ​រថយន្ត​ឈ្មោះ ប៊ូ យូ​សៀន ភេទ​ប្រុស អាយុ​៤២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្រពាំង ឃុំ​ស្រែអំបិល ស្រុកស្រែ​អំបិល ខេត្តកោះកុង ២-​ឈ្មោះ ថា ភេទ​ប្រុស អាយុ ៥៨​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ស្រុកស្រែ​អំបិល ៣-​ឈ្មោះ ឆក ភេទ​ប្រុស អាយុ ៣២​ឆ្នាំ ទីលំនៅ​រាជធានី​ភ្នំពេញ ៤-​ឈ្មោះ ពៅ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ទីលំនៅ រាជធានី​ភ្នំពេញ ៥-​ឈ្មោះ ចក់ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ទីលំនៅ​រាជធានី​ភ្នំពេញ ៦-​ឈ្មោះ ផៃ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ទីលំនៅ​រាជធានី​ភ្នំពេញ ៧-​ឈ្មោះ ព្រែក ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ទីលំនៅ​រាជធានី​ភ្នំពេញ ៨-​ឈ្មោះ ផែន ភេទ​ប្រុស អាយុ ១៨​ឆ្នាំ ទីលំនៅ រាជធានី​ភ្នំពេញ ៩-​ឈ្មោះ ណាត ភេទ​ប្រុស អាយុ ៥០​ឆ្នាំ ទីលំនៅ​រាជធានី​ភ្នំពេញ ១០-​ឈ្មោះ វី ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ទីលំនៅ​រាជធានី​ភ្នំពេញ ។ រីឯ​ជន​រង​គ្រោះជា​ស្ត្រី​ចំនួន​៤​នាក់​ទៀត​មិន​ស្គាល់ឈ្មោះ​នោះ​ទេ ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ មុន​ពេល​កំលាំង​ជំនាញ​ចុះ​ទៅ​ដល់ ។

ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​ខាងលើ ត្រូវ​បាន​បញ្ជូន​ទៅ​មណ្ឌល​សុខភាព​អណ្តូងទឹក ។ ដោយឡែក​រថយន្ត​ដែល​រង​ការ​ខូចខាត​ធ្ងន់ធ្ងរ ត្រូវ​បាន​សមត្ថកិច្ច​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន ។ ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ