ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​បញ្ជូន​​កងទ័ព​ទា​ប្រមាណ​ជា​១សែន​ក្បាល ទៅ​​ជួយ​កម្ចាត់​​កណ្ដូប​

4 ឆ្នាំ មុន

ប្រទេស​ចិន​-​ប៉ា​គី​ស្ថាន ៖ ប្រឈម​មុខ​នឹង​ហ្វូង​កណ្ដូប​ដែល​គំរាមកំហែង​ដំណាំ​ដាំ​ដុះ ប្រទេស​ចិន​បាន​ប្រើ​មធ្យោបាយ​មួយ ដែល​ងាយ ​និង​ចាត់​ទុក​ថា ​មាន​ប្រសិទ្ធភាព​បំផុត ជាង​ថ្នាំ​សម្លាប់​សត្វល្អិត​ទៀត​ផង ក្នុង​ការ​កម្ចាត់​ហ្វូង​កណ្ដូប​នោះ​គឺ​កងទ័ព​ទា​។ យោង​តាម​កាសែត​…

ប្រទេស​ចិន​-​ប៉ា​គី​ស្ថាន ៖ ប្រឈម​មុខ​នឹង​ហ្វូង​កណ្ដូប​ដែល​គំរាមកំហែង​ដំណាំ​ដាំ​ដុះ ប្រទេស​ចិន​បាន​ប្រើ​មធ្យោបាយ​មួយ ដែល​ងាយ ​និង​ចាត់​ទុក​ថា ​មាន​ប្រសិទ្ធភាព​បំផុត ជាង​ថ្នាំ​សម្លាប់​សត្វល្អិត​ទៀត​ផង ក្នុង​ការ​កម្ចាត់​ហ្វូង​កណ្ដូប​នោះ​គឺ​កងទ័ព​ទា​។

យោង​តាម​កាសែត​ THE INDEPENDENT​ របស់​អង់គ្លេស​ថា អាវុធ​ពិសេស​បំផុត​នោះ​ដែល​ចិន​នឹង​បញ្ជូន​ក្នុង​ពេល​ដ៏​ឆាប់​ខាង​មុខ ទៅ​កាន់​ប៉ា​គី​ស្ថាន​គឺ​ហ្វូង​ទា​ប្រមាណ​ជា​១០០.០០០​ក្បាល ដែល​នឹង​ប្រយុទ្ធ​ប្រឆាំង​ការ​លុកលុយ​ធំ​បំផុត​របស់​ហ្វូង​កណ្ដូប ដែល​ចោទ​ជា​ការ​គំរាមកំហែង​ដ៏​ធ្ងន់ធ្ងរ​មួយ លើ​សន្តិសុខ​ស្បៀង​របស់​តំបន់​។ ពពួក​ទា​ត្រូវ​បាន​ចាត់​ទុក​ថា មាន​ប្រសិទ្ធភាព​ខ្ពស់​បំផុត​ក្នុង​សភាពការណ៍​បែប​នេះ​។

ចាប់តាំងពី​ខែមិថុនា​ឆ្នាំ​២០១៩​មក នៅ​ឥណ្ឌា អី​ុ​រ៉​ង់​និង​ប៉ា​គី​ស្ថាន​មាន​វត្តមាន​គួរ​ឲ្យ​ព្រួយបារម្ភ​នៃ​ហ្វូង​កណ្ដូប​ជា​ច្រើន​។ ប៉ុន្តែ​បច្ចុប្បន្ន​ហ្វូង​កណ្ដូប​កំពុង​លុកលុយ​អាក្រក់​បំផុត​នៅ​ប៉ា​គី​ស្ថាន ពុំ​ធ្លាប់​មាន​ចាប់តាំងពី​២០​ឆ្នាំ​មក​ហើយ​។ នាយក​រដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន​លោក​អ៊ី​ម​រ៉ា​ន​ខាន់​ថ្លែង​ពី​សភាពការណ៍​បន្ទាន់​ជាតិ​មួយ កាលពីដើម​ខែកុម្ភៈ​ប្រឈម​មុខ​នឹង​វិបត្តិ​នេះ​។ ដំណាំ​ស្រូវ​សាលី​របស់​ប្រទេស​នឹង​ជួប​គ្រោះថ្នាក់​។

យោង​តាម​វី​ដេ​អូ​មួយ​ចេញផ្សាយ​ដោយ​ទូរទស្សន៍​ចិន​CHANA GLOBAL TELEVISION NEXWORK គេ​និយាយ​ពី​ហ្វូង​កណ្ដូប​ដល់​ទៅ​៤០០​ពាន់​លាន​ក្បាល ដែល​ហោះហើរ​មក​កាន់​ក្បែរ​ព្រំដែន​រវាង​ប៉ា​គី​ស្ថាន​និង​ចិន​។

កាលពី​ឆ្នាំ​២០០០ ប្រទេស​ចិន​ធ្លាប់​បាន​ជ្រើសរើស​កងទ័ព​ទា សម្រាប់​ប្រឈម​មុខ​នឹង​ការ​គំរាម​កំហែង​បែប​នេះ​។ ឧទាហរណ៍​កាលពី​ឆ្នាំ​២០០០​ចិន បាន​ដាក់​ពង្រាយ​ទា​ដល់​ទៅ​៧០០.០០០​ក្បាល​ក្នុង​តំបន់​សី​ុ​ន​ជាំ​ង ដើម្បី​តស៊ូ​ប្រឆាំង​ការ​លុកលុយ​នៃ​ហ្វូង​កណ្ដូប​។ តាម​ការ​សិក្សា​ថា​ក្នុង​ទា​១​ក្បាល​អាច​ចាប់​សី​ុ​កណ្ដូប​ដល់​ជាង​២០០​ក្បាល​ក្នុង​១​ថ្ងៃ ដែល​មាន​ប្រសិទ្ធភាព​ជាង​ពពួក​សត្វ​មាន់​។ ការ​ប្រើ​ទា​ក៏​ចំណាយ​តិច​ហើយ​គោរព​ដល់​បរិស្ថាន​ទៀត​ផង​។

ចំណែក​នៅ​ទ្វីបអាហ្វ្រិក​វិញ​ក៏​កំពុង​តែ​រង​ការ​គំរាមកំហែង​ដោយ​ហ្វូង​កណ្ដូប​ខ្លាំង​ដែរ​។​ហ្វូង​កណ្ដូប​បាន​លើកគ្នា​មក​ដល់​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ ហើយ​គំរាម​គំ​ហែង​ប្រទេស​អាហ្វ្រិក​ដទៃ​ៗ​ទៀត​។ អ​.​ស​.​ប​កំពុង​ប្រមូល​កម្លាំង ដើម្បី​តស៊ូ​ប្រឆាំង​ការ​លុកលុយ​របស់​ហ្វូង​កណ្ដូប​នៅ​អាហ្វ្រិក​ខាងកើត ដោយ​ហ្វូង​កណ្ដូប​កំពុង​បន្ត​គ្រោះថ្នាក់​ដល់​តំបន់​ឯទៀត​ៗ​នៅ​អាហ្វ្រិក​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ