ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡា​ករ​ តា​ញ់ មក​រា ឬ​បាង កា​យ៉ាក ដែល​ជា​ម្ចាស់​ខ្សែក្រវាត់​ជើងឯក ?

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ប្រដាល់​ដណ្ដើម​ខ្សែក្រវាត់​ជើងឯក​ក្នុង​កម្មវិធី​ប្រដាល់ ដែល​​មានឈ្មោះ​ថា​«​កម្ពុជា សង្វៀន​គុន​ខ្មែរ​»​រដូវ​កាល​ទី​៣​វគ្គ​ទី​១​បាន​ឈាន​ចូល​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ហើយ នៅ​លើ​សង្វៀន​ទូរទស្សន៍​CNC​នា​ថ្ងៃ​សៅរ៍ ទី​២៩ កុម្ភៈ នេះ​។ កីឡាករ…

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ប្រដាល់​ដណ្ដើម​ខ្សែក្រវាត់​ជើងឯក​ក្នុង​កម្មវិធី​ប្រដាល់ ដែល​​មានឈ្មោះ​ថា​«​កម្ពុជា សង្វៀន​គុន​ខ្មែរ​»​រដូវ​កាល​ទី​៣​វគ្គ​ទី​១​បាន​ឈាន​ចូល​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ហើយ នៅ​លើ​សង្វៀន​ទូរទស្សន៍​CNC​នា​ថ្ងៃ​សៅរ៍ ទី​២៩ កុម្ភៈ នេះ​។

កីឡាករ តា​ញ់ មក​រា មក​ពី​សមាគម​កីឡា ប្រដាល់​ក្រសួងការពារជាតិ ត្រូវ​ប៉ះ​កីឡាករ​បាង កា​យ៉ាក មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងកសិកម្ម ដណ្ដើម​យក​ចំណាត់ថ្នាក់​លេខ​១​។

គួរ​រំលឹក​ថា ការ​ប្រកួត​នេះ​មាន​តែ​អ្នក​ឈ្នះ​លេខ​១​ប៉ុណ្ណោះ​ទើប​មានឱកាស​បាន​ឡើង​ទៅ​ប្រកួត​ជាមួយ​អ្នក​ឈ្នះ​លេខ​១​វគ្គ​២​ជា​បន្ត​ទៀត​ដើម្បី​ដណ្ដើម​យក​ប្រាក់​រង្វាន់​ធំ​រហូត​ដល់​ទៅ​៦​ពាន់​ដុល្លារ ។ ចំណែក​អ្នក​ឈ្នះ​លេខ​១​ក្នុង​វគ្គ​នីមួយ​ៗ​ទទួល​បាន​រង្វាន់​ម៉ូតូ​ZOOMER X១​គ្រឿង អម​ដោយ​ប្រាក់​រង្វាន់​ចំនួន​៥០០​ដុល្លារ​។ លេខ​២​ទទួល​បាន​ប្រាក់​រង្វាន់​២​ពាន់​ដុល្លារ​, លេខ​៣​ទទួល​បាន​ប្រាក់​រង្វាន់​១៥០០​ដុល្លារ​និង​លេខ​៤​ទទួល​បាន​១០០០​ដុល្លារ​។

សម្រាប់​វគ្គ​នេះ​ពិតជា​ពិសេស​ខ្លាំង​ណាស់ ដោយសារ​តែ​កីឡាករ​កម្ពុជា​ទាំង​ពីរ​រូប​ត្រូវ​ជួប​គ្នា​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ គ្រាន់តែ​គេ​មិន​ទាន់​ដឹង​មុន​ថា កៅអី​មួយ​នេះ​ធ្លាក់​ទៅ​លើ​កីឡាករ​មួយ​ណា​។

រីឯ​​ការ​ប្រកួត​ដណ្ដើម​យក​ចំណាត់ថ្នាក់​លេខ​៣​វិញ​គឺជា​ការ​ជួប​គ្នា​រវាង​កីឡាករ​ថៃ​ដូច​គ្នា​គឺ​កីឡាករ Vithak Yayuth ត្រូវ​ប្រកួត​ជាមួយ​កីឡាករ Phat Kreangkrai​។

ចំណែក​គូប្រកួត​មិត្តភាព​វិញ កីឡាករ ឡុ​ង សុវណ្ណ​ឌឿ​ន មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា ប្រកួត​ជាមួយ​កីឡាករ​ថៃ​Opor Sor. Thor.Visit និង​គូប្រកួត​បើក​ឆាក​កីឡាករ ពេជ្រ ប៊ុ​ន​ហេង​មក​ពី​ក្លិប​រាហូ​កីឡា ប្រកួត​ជាមួយ​កីឡាករ ឌុន វ៉ុ​ន មក​ពី​ក្លិប​អេ​ភូ​ថង​កីឡា ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ