ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​ចិន ​អ្នកជំងឺ​សរុប​៣៦.១១៧​នាក់​​សះស្បើយ​ជា​ចេញ​ពី​ពេទ្យ

4 ឆ្នាំ មុន

ប្រទេស​ចិន ៖ អាជ្ញាធរ​សុខាភិបាល​ចិន​ថ្លែង​កាលពី​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ​ថា បាន​ទទួល​ព័ត៌មាន​ទា​ក់ទិន​នឹង​អ្នក​ឆ្លង​វីរុស​ COVID-19 ​ថ្មី​៣២៧​នាក់​ និង​អ្នក​​បាត់បង់​ជីវិត​​ថ្មី​៤៤​នាក់​នា​ថ្ងៃ​ទី​២៧​កុម្ភៈ ក្នុង​តំបន់​៣១​កម្រិត​ខេត្ត​នៃ​ផ្នែក​ចិនដីគោក​។ ក្នុង​ចំណោម​អ្នក​​បាត់​បង់​ជីវិត​​ថ្មី…

ប្រទេស​ចិន ៖ អាជ្ញាធរ​សុខាភិបាល​ចិន​ថ្លែង​កាលពី​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ​ថា បាន​ទទួល​ព័ត៌មាន​ទា​ក់ទិន​នឹង​អ្នក​ឆ្លង​វីរុស​ COVID-19 ​ថ្មី​៣២៧​នាក់​ និង​អ្នក​​បាត់បង់​ជីវិត​​ថ្មី​៤៤​នាក់​នា​ថ្ងៃ​ទី​២៧​កុម្ភៈ ក្នុង​តំបន់​៣១​កម្រិត​ខេត្ត​នៃ​ផ្នែក​ចិនដីគោក​។

ក្នុង​ចំណោម​អ្នក​​បាត់​បង់​ជីវិត​​ថ្មី ៤១​នាក់​ក្នុង​ខេត្ត​ហ៊ូ​ប៉ី ២​នាក់​នៅ​ក្រុង​ប៉េ​កាំ​ង និង​ម្នាក់​ក្នុង​អង្​គភាព​ផលិតកម្ម​និង​សំណង់​ខេត្ត​ស៊ី​ន​ជាំ​ង​។ ក្នុង​ថ្ងៃ​ទី​២៧​កុម្ភៈ​សរុប​មាន​អ្នក​សង្ស័យ​ថ្មី​ថា​ឆ្លង​វីរុស​៤៥២​នាក់​ត្រូវ​បាន​រាយការណ៍ ហើយ​មនុស្ស​៣.៦២២​នាក់​បានជា​សះស្បើយ​ចាក​ចេញពី​មន្ទីរពេទ្យ​។

ចំនួន​ករណី​អ្នក​ជំំ​ងឺ​ធ្ងន់​បាន​ចុះ​ថយ​៣៩៤​នាក់​ទៀត មក​នៅ​ត្រឹម​៧.៩៥២​នាក់​។ នា​ចុង​ថ្ងៃ​ទី​២៧​កុម្ភៈ​សរុប​ចំនួន​អ្នក​ឆ្លង​មាន​៧៨.៨២៤​នាក់​នៅ​ចិនដីគោក រួច​ចំនួន​សរុប​នៃ​អ្នក​បាត់​បង់​ជីវិត​​ដោយសារ​ជំងឺ​នេះ ឡើង​ដល់​២.៧៨៨​នាក់​។ សរុប​អ្នកជំងឺ​ឆ្លង​វីរុស​COVID-19​ដែល​ចេញពី​មន្ទីរពេទ្យ​ក្រោយ​ជា​សះស្បើយ​មាន​ដល់​៣៦.១១៧​នាក់​។

នា​ចុង​ថ្ងៃ​ទី​២៧​កុម្ភៈ​ក្នុង​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង​មាន​អ្នក​ឆ្លង​វីរុស​នេះ​ឡើង​ដល់​៩៣​នាក់​ក្នុង​នោះ​២​នាក់​​បាន​បាត់​បង់​ជីវិត ១០​នាក់​នៅ​ម៉ា​កាវ​និង​៣២​នាក់​នៅ​តៃវ៉ាន់​ក្នុង​នោះ​​បាត់​បង់​ជីវិត​ម្នាក់​។ អ្នកជំងឺ​២៦​នាក់​នៅ​ហុងកុង ៨​នាក់​នៅ​ម៉ា​កាវ​និង​៦​នាក់​នៅ​តៃវ៉ាន់​បាន​ចាក​ចេញពី​មន្ទីរពេទ្យ​ក្រោយ​ជា​សះស្បើយ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ xinhuanet (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ